វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.82K videos
90 files
7.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​​នយោបាយ​ លើកឡើង​ស្របគ្នា​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​ជា​អង្គភាព​ការពារ​អំណាច​ឱ្យ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ជាជាង​បម្រើ​ប្រយោជន៍​ជាតិ​ពិតប្រាកដ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់ពី​មេទ័ព​ជើងគោក​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្រេច​បាន​សមិទ្ធផល​ការងារ​ជាច្រើន ជាពិសេស​ការ​ការពារ​សុវត្ថិភាព​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Army #RCAF #BQ #HunSen #HunManet
២៥ឆ្នាំ ក្រោយ ព្រឹត្តិការណ៍ គប់គ្រាប់បែក សម្លាប់ ក្រុម បាតុករ មេកង អង្គរក្ស លោក ហ៊ុន សែន គំរាម ថា លោក ត្រៀម ប្រើ «បង់ត្រឡោក» (កាំភ្លើងយន្ត) កម្ទេច អ្នក ដែល ចោទលោក ថា បាន ជាប់ពាក់ព័ន្ធ ក្នុងករណីនេះ។ សារគំរាម នេះ កើតមានឡើង ស្របពេល ដែល តុលាការ បារាំង ចេញដីកា បង្គាប់ ឱ្យ ចាប់ខ្លួន លោក និង លោក ហ៊ុយ ពិសិដ្ឋ ក្នុង សំណុំរឿង គប់គ្រាប់បែក លើ ក្រុមបាតុករ អហិង្សា កាលពី ឆ្នាំ១៩៩៧ ដឹកនាំ ដោយ លោក សម រង្ស៊ី។ មន្ត្រីសិទ្ធិមនុស្ស អន្តរជាតិ ជំរុញ ឱ្យ រដ្ឋាភិបាល បារាំង ស្នើឱ្យ អឺរ៉ុប និង ប៉ូលិស អន្តរជាតិ អាំងទែរប៉ូល (Interpol) ចេញ និវេទក្រហម (Red Notice) ចាប់ខ្លួន បុគ្គល កម្ពុជា ទាំងពីររូប នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #BQ #SamRainsy