វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
វិនិយោគិន​ជា​ជនជាតិ​ចិន​ដែល​ចូល​មក​ធ្វើ​ជំនួញ​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា ជាទូទៅ​ត្រូវ​បាន​រដ្ឋាភិបាល ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​។ បន្តិច​ម្តងៗ ជនជាតិ​ចិន​ដែល​មក​រក​ស៊ី​នៅ​លើ​ទឹកដី​ខ្មែរ​បាន​កើនឡើង​យ៉ាង​គំហុក ដែល​នាំ​ឱ្យ​ពួកគេ​មួយចំនួន​ហ៊ាន​រកស៊ី​គ្រប់​បែបយ៉ាង​ក្នុង​នោះ រាប់ទាំង​ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ​ម្ចាស់​ស្រុក និង​ការ​នាំចូល​ទំនិញ​អាវុធ​សម្រាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​កម្ពុជា ជាដើម​។ លើស​ពី​នេះ ប្រភេទ​អាជីវកម្ម​ដែល​ហាក់​មិន​ធ្លាប់​កើតមាន​ពី​មុន​មក ជន​ជាតិចិន​ទាំងនោះ​ក៏​អាច​ប្រែក្លាយ​កម្ពុជា​ទៅជា​កន្លែង​មួយ​ដែល​មាន​រោងចក្រ​សហគ្រាស​សម្រាប់​ផលិត​គ្រឿងញៀន​ដើម្បី​ចរាចរ​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស។

តើ​មូល​ហេតុអ្វី​បានជា​ជនជាតិ​ចិន​ហ៊ាន​នាំចូល​សារធាតុ​ញៀន និង​បើក​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​លើ​ទឹកដី​ខ្មែរ​?
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #cambodia #drugkh #chinese
ប្រជាពលរដ្ឋ​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​សមាជិកគ្រួសារ​របស់​ពួកគាត់ និង​ធនធាន​យុវជន​ជំនាន់​ក្រោយ​គ្រោះថ្នាក់​អាច​នឹង​បាត់បង់​សតិ​ស្មារតី ដោយសារតែ​ការ​ផុងខ្លួន​ប្រើប្រាស់​គ្រឿងញៀន​។ ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ បែបនេះ កើត​ឡើង បន្ទាប់​ពី​ជនជាតិ​ចិន​បន្ត​នាំសារ​ធាតុគីមី​មក​កែច្នៃ​ជា​គ្រឿងញៀន​រាប់​រយ​តោន និង​បើក​រោងចក្រ​ផលិត​ចែកចាយ​ក្នុងស្រុក​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា បើ​អាជ្ញាធរ​នៅតែ​គ្មាន​វិធានការ ទប់ស្កាត់​ឧក្រិដ្ឋកម្ម គ្រឿងញៀន​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ករណី​បទល្មើស​ឧក្រិដ្ឋ និង​ផល​វិបត្តិ​ក្នុង​សង្គម​នឹង​បន្ត​កើត​មាន​ឡើង​កាន់តែ​ច្រើន។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #Cambodia #drugkh