វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្មករ-កម្មការិនី​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់​ ឈ្មោះ ឃែនធើរេន អឹភែរឹល ខេមបូឌា​ (Canteran Apparel Cambodia Co.,LTD) ជាង៣រយ ​នាក់ (៣០០) នៅ​រាជធានី​ភ្នំពេញ បាន​ដេក​យាម​សម្ភារៈ​នៅ​ខាងមុខ​រោងចក្រ​ជិត​មួយ​ខែ​មក​ហើយ​ ដោយសារ​តែ​ថៅកែ​រោង​ចក្រ​មួយ​នេះ​ព្យាយាម​គេចវេះ​ដោះស្រាយ​ប្រាក់​ឈ្នួល​ជូន​កម្មករ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #economy #factory #workers #canteran
ជីវភាព​អតីត​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ឃែនធើរេន អឹភែរឹល ខេម​​ឌា កាន់តែ​ប្រឈម​នឹង​ការ​លំបាក ក្រោយ​ពេល​ថៅកែ​រោងចក្រ​នេះ បិទ​ដំណើរការ​រោងចក្រ និង​គេចវេះ​មិន​ព្រម​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​។ មន្ត្រី​សហជីព​លើកឡើង​ថា បញ្ហា​ថៅកែ​រោងចក្រ​បិទ​រោងចក្រ និង​គេចវេះ​ពី​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ទៅដល់​កម្មករ នៅតែ​បន្ត​កើតមាន​នេះ ដោយសារ​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ និង​អំពើពុករលួយ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #workerkh #canteran #workerrights #LaborMinistry