វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.35K videos
70 files
7.25K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៣៖

១.ប្រធានាធិបតីបារាំង រំឭក លោក ហ៊ុន ម៉ាណែត អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២.សហជីពសេរីកម្មករស្នើសមត្ថកិច្ចឱ្យស៊ើបអង្កេតកំណត់អត្តសញ្ញាណឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា
៣.កម្មករស្នើរដ្ឋាភិបាលនិងក្រុមហ៊ុនទទួលខុសត្រូវករណីកម្មករដែលស្លាប់ក្នុងករណីឆេះរោងចក្រ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីថាតើ គណបក្សប្រឆាំងគួរស្វែងរកយុទ្ធសាស្ត្រយ៉ាងណាដើម្បីទទួលបានអាសនៈក្នុងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ?
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #HunManet #HunSen #EmmanuelMacron #CheaVichea #Conseil23Octobre1991 #Protest #Impunity #WorkersKH #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/a7r4UDsf8uU
Media is too big
VIEW IN TELEGRAM
សហគមន៍ខ្មែរនៅអូស្ត្រាលី ត្រៀមបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
---
ប្រជាសហគមន៍ខ្មែរនៅអូស្ត្រាលី (Australia) កំពុងចាប់ផ្តើមធ្វើយុទ្ធនាការជាបណ្តើរៗ ដើម្បីត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។ ពួកគាត់ អះអាងថា ការធ្វើបាតុកម្មនេះ ដោយសារលោក ហ៊ុន ម៉ាណែត មិនបានដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យត្រឹមត្រូវឡើយ ដោយបន្តបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងចាប់ឃុំខ្លួនអ្នករិះគន់ និងអ្នកនយោបាយបក្សប្រឆាំងតាមអំពើចិត្ត។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាចថា ការធ្វើបាតុកម្មនេះ មិនអាចធ្វើឲ្យរដ្ឋាភិបាល ប្តូរគោលជំហររបស់ខ្លួនឡើយ។
#RFAKhmer #Cambodia #Australia #HunSen #HunManet #PoliticsKH #CPP #CambodiaFamilyRun #CambodianAustralians #Protest #Democracy #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី ប្រតិកម្មចំពោះលោក គឹម សន្តិភាព ដែលបន្តគំរាមកំហែង និងបំបែកសហគមន៍ខ្មែរ
---
ព្រះសង្ឃ និងតំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី ប្រតិកម្មចំពោះរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែលពួកគាត់ ចោទថា បន្តផ្ញើសារបែបគំរាមកំហែង និងបំបែកបំបាក់សហគមន៍ខ្មែរ។ ប្រតិកម្មបែបនេះ គឺបន្ទាប់ពីមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត រូបនេះ បង្ហោះសារឲ្យតំណាងសហគមន៍ខ្មែរឈប់ប្រើប្រាស់វត្តអារាម នៅក្រៅប្រទេសជាទីជម្រកនយោបាយ ខណៈតំណាងសហគមន៍ខ្មែរ ប្រកាសជួបជុំពិគ្រោះយោបល់គ្នានៅក្នុងវត្តខ្មែរម៉ែលប៊ន នៅថ្ងៃអាទិត្យសប្តាហ៍នេះ អំពីគម្រោងធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត។
#RFAKhmer #Cambodia #Australia #HunSen #HunManet #KimSantepheap #PoliticsKH #CPP #CambodiaFamilyRun #CambodianAustralians #Protest #Democracy #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ខ្មែរ ជួបប៉ូលិសអូស្ត្រាលី និយាយអំពីការធ្វើបាតុកម្ម និងការគំរាមកំហែងរបស់រដ្ឋាភិបាលកម្ពុជា
---
តំណាង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ទី២៥ ខែមករា បាន​ជួប​ជាមួយ​ប៉ូលិស​រដ្ឋវិចតូរីយ៉ា (Victoria Police) នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ ដើម្បី​ជជែក​អំពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត នៅ​ដើម​ខែមីនា និង​ការ​គំរាម​កំហែង ការ​ជ្រៀតជ្រែក​ការ​បំបែកបំបាក់​សហគមន៍​ខ្មែរ​ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

សូម​លោក​អ្នក​នាង​ចុចស្ដាប់​សំឡេង​នៃ​បទសម្ភាសន៍​រវាង​លោក ថា ថៃ និងលោក ហុង លីម ​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម អំពី​រឿង​នេះ៕
#RFAKhmer #Cambodia #Australia #HunSen #HunManet #KimSantepheap #HongLim #PoliticsKH #CPP #CambodiaFamilyRun #CambodianAustralians #Protest #Democracy #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ពលរដ្ឋ​ជា​អតិថិជន​បុរី​ពិភពថ្មី​ជិត ១០០​នាក់ នៅ​ថ្ងៃទី១៤ កុម្ភៈ នាំ​គ្នា​លើក​បដា​គ្រោង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​អតីត​នាយករដ្ឋមន្ត្រី​ស្នើ​សុំ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​របស់​ឧកញ៉ា ហុង ពីវ ទិញ​ផ្ទះ​របស់​ខ្លួន​វិញ​ក្នុង​តម្លៃ ៥០​ភាគរយ នៃ​តម្លៃ​ដើម​ ដែល​ពួកគេ​បាន​ទិញ ខណៈ​បច្ចុប្បន្ន​ពួកគេ​អស់​លទ្ធភាព​បង់​រំលស់​បន្ត ដោយសារ​វិបត្តិ​សេដ្ឋកិច្ច។ ពេល​តវ៉ា​អាជ្ញាធរ​ខណ្ឌ​កំបូល​ប្រមាណ ៥០​នាក់ ចុះ​រារាំង​ដោយ​យក​រថយន្ត​បិទ​ផ្លូវ​ជាតិ​លេខ៤ និង​ព័ទ្ធ​ពលរដ្ឋ​តវ៉ា​ជិត កុំ​ឱ្យ​ឡើង​ទៅ​តវ៉ា​បាន។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #Protest #BoreyPipupThmey #NewWorld #Seize #Economy #EconomicCrisis #FinancialCrisis #RealEstateKH
Media is too big
VIEW IN TELEGRAM
អាជ្ញាធររារាំងអតិថិជនទិញបុរីពិភពថ្មីជិត ១០០នាក់ មិនឱ្យដង្ហែក្បួនទៅផ្ទះលោក ហ៊ុន សែន
---
ពលរដ្ឋ​ជា​អតិថិជន​បុរី​ពិភពថ្មី​ជិត ១០០​នាក់ នៅ​ថ្ងៃទី១៤ កុម្ភៈ នាំ​គ្នា​លើក​បដា​គ្រោង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​អតីត​នាយករដ្ឋមន្ត្រី​ស្នើ​សុំ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​របស់​ឧកញ៉ា ហុង ពីវ ទិញ​ផ្ទះ​របស់​ខ្លួន​វិញ​ក្នុង​តម្លៃ ៥០​ភាគរយ នៃ​តម្លៃ​ដើម​ ដែល​ពួកគេ​បាន​ទិញ ខណៈ​បច្ចុប្បន្ន​ពួកគេ​អស់​លទ្ធភាព​បង់​រំលស់​បន្ត ដោយសារ​វិបត្តិ​សេដ្ឋកិច្ច។ ពេល​តវ៉ា​អាជ្ញាធរ​ខណ្ឌ​កំបូល​ប្រមាណ ៥០​នាក់ ចុះ​រារាំង​ដោយ​យក​រថយន្ត​បិទ​ផ្លូវ​ជាតិ​លេខ៤ និង​ព័ទ្ធ​ពលរដ្ឋ​តវ៉ា​ជិត កុំ​ឱ្យ​ឡើង​ទៅ​តវ៉ា​បាន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #Protest #BoreyPipupThmey #NewWorld #Seize #Economy #EconomicCrisis #FinancialCrisis #RealEstateKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. សង្គមស៊ីវិលចំនួន៥៥ ស្នើតុលាការកុំចោទប្រកាន់ លោក ស៊ឹង សែនករុណា
២. អាជ្ញាធររារាំងអតិថិជនទិញបុរីពិភពថ្មីជិត ១០០នាក់ មិនឱ្យដង្ហែក្បួនទៅផ្ទះលោក ហ៊ុន សែន
៣.យុវជនមួយចំនួនបរិច្ចាគឈាមដើម្បីជួយសង្គ្រោះអ្នកជំងឺក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់
៤. លោក ហ៊ុន ម៉ាណែត បញ្ជាអភិបាលខេត្តផ្អាកការផ្ដល់អាជ្ញាប័ណ្ណល្បែង អនឡាញ
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #SoengSenkaruna #ADHOC #Protest #BoreyPipupThmey #NewWorld #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis #ValentinesDay #OnlineGambling
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4WnKAODa3x8
Media is too big
VIEW IN TELEGRAM
អតិថិជនមួយចំនួន ដែលត្រូវបុរីពិភពថ្មីរឹបអូសផ្ទះ ធ្លាក់ខ្លួនក្រីក្រ បាត់បង់ទីជម្រក និងជំពាក់បំណុលធនាគារ
-—
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/land/authorities-prevent-nearly-100-new-world-borey-customers-from-marching-to-hun-sen-home-02142024101701.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #Protest #BoreyPipupThmey #NewWorld #Seize #Economy #EconomicCrisis #FinancialCrisis #RealEstateKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤៖

១. សង្គមស៊ីវិលចំនួន៥៥ ស្នើតុលាការកុំចោទប្រកាន់ លោក ស៊ឹង សែនករុណា
២. សហគមន៍សំរោងត្បូង ស្នើដល់តុលាការទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍ទាំង៦នាក់
៣. អាជ្ញាធររារាំងអតិថិជនទិញបុរីពិភពថ្មីជិត ១០០នាក់ មិនឱ្យដង្ហែក្បួនទៅផ្ទះលោក ហ៊ុន សែន
៤. សង្គមស៊ីវិលបារម្ភពីសុខភាពនិងការលូតលាស់របស់កុមារដែលមានម្តាយជាកម្មកររោងចក្រ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #SoengSenkaruna #ADHOC #Protest #BoreyPipupThmey #NewWorld #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #CourtKH #Children #Kids #GarmentWorkers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GCznoidt7Lk
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. សហគមន៍ខ្មែរស្នើជួបនាយករដ្ឋមន្ត្រីអូស្ត្រាលីជជែកពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា
២. លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតែងតាំងប្អូនប្រុស លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
៣.ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនិងថ្មម៉ាប២កន្លែងនៅខេត្តក្រចេះបង្កផលប៉ះពាល់ ដល់សុខភាពពលរដ្ឋនៅតំបន់នោះ
៤. សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសអ្នករិះគន់បក្សកាន់អំណាចលោក កង សារ៉ន ដាក់ពន្ធនាគារ៣ ឆ្នាំដដែល
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #HunMany #HongPiv #SamKimsath #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis #HumanRights #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #PrimeMinistersOfficeAus #GoldMining #7thTermNationalAssembly

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/yd3Vv77BWvA