វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិលលើក​ឡើង​ថា អ្នក​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​លើ​បណ្ដាញ​អ៊ីនធឹណិត (Internet) រង​ការ​រឹតត្បិត និង​បង្ក្រាប​កាន់​តែ​ខ្លាំង ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។ ការ​លើក​ឡើង​នេះ ស្រប​ទៅ​នឹង​កាសែត ឌឹ ញូវយ៉ក ថាមស៍ (The News York Time) ដែល​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា បណ្ដាញ​អ៊ីនធឹណិត​កម្ពុជា​អាច​ដូច​ប្រទេស​ចិន ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដោយសារ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ចូល​ទ្វារ​អ៊ីនធឹណិត​ជាតិ (National Internet Gateway)។

សូមចុចអានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Politics #Internet #NIG
សង្គម​ស៊ីវិល និង​យុវជន​បារម្ភ​ពី​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ សិទ្ធិ​ឯកជន​លើអ្នក​ប្រើ​បណ្តាញ​អ៊ីនធឺណិត ដោយ​សារ​អនុក្រឹត្យ​ស្តី​ពី​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (National Internet Gateway) ​របស់​​រដ្ឋា​ភិបាល​នឹង​​កាន់​តែ​​ផ្តល់​​អំណាច​ ​ខ្លាំង​និង​​គ្មាន​​ដែន​កំណត់​​ឲ្យ​​រដ្ឋា​ភិបាល​អាច​​រាំង​ខ្ទប់ ឬ​​រឹត​ត្បិត​​សេរី​ភាព​​នៃ​​ការបញ្ចេញ​​មតិ​​របស់​​ពលរដ្ឋ​។​ ពួកគេ​មើល​ឃើញ​ថា ​ខ្លឹម​សារ​មាត្រា​មួយ​ចំនួន​នៃច្បាប់​នោះ រំលោភ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​ដែល​រដ្ឋា​ភិបាល​គួរ​យក​មក​កែលម្អ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Internet #NIG