វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ព្រៃ​ស​​​ក្រោយ​​​អាជ្ញាធរ​ចាប់​ផ្សឹក​​ និង​បាត់​ដំណឹង​​ជិត​ពីរ​សប្ដាហ៍​។​ សមាគម​​ខ្មែរ​ក្រោម​​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃុំ​​​អតីតសង្ឃ​រូប​នេះ​ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា ​រារាំង​វិធាន​បង្ការ​ជំងឺ​កូវីដ-១៩ និង​មិន​បាន​​អនុត្តតាម​សន្យា​ជា​មួយ​សមត្ថកិច្ច។
អានអត្ថបទពេញ
#RFAKhmer #HumanRights #Monk #KKK
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សហព័ន្ធ និង​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ ដែល​បាន​គំរាមកំហែង​មិន​ឲ្យ​យុវជន​ខ្មែរ​ក្រោម ធ្វើ​សកម្មភាព​​​ប្រមូល​ផ្ដុំ​​​ថវិកា និង​គាំទ្រ ការ​សាងសង់​សាលា​ឆទាន​មួយ ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​អាច​ប្រតិបត្តិ​​​ព្រះពុទ្ធសាសនា​បាន។​ ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ ​បាន​សម្រេច​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ ដែល​សកម្ម​ក្នុង​ការ​ជួយ​ការពារ​សិទ្ធិ និង​រក្សា​វប្បធម៌​ពលរដ្ឋ​ខ្មែរ​ក្រោម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KhmerKampucheaKrom #KKK
អាជ្ញាធរ​វៀតណាម​នៅ​ខេត្តឃ្លាំង បាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ដើម្បី​គំរាម​កំហែង​មិន​ឲ្យ​រិះគន់ អាជ្ញាធរ​វៀតណាម រឿង​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម តាម​បណ្ដេញ​សង្គម។ នេះ​ជា​លើក​ទី​ពីរ​ហើយ នៅ​ដើម​ឆ្នាំ២០២២ នេះ ដែល​វៀតណាម​បាន​បន្ត​ឃាត់​ខ្លួន​សួរ​ចម្លើយ និង​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម ដោយសារ​តែ​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​សំដែង​មតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Vietnam #KhmerKampuchearKrom #KKK
គណបក្ស​ប្រឆាំង និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ឲ្យ​ក្តារ​មឈូស​ដល់​អ្នក​ណា ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​វៀតណាម​មក​វិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KhmerKampucheaKrom #KKK