វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.4K videos
79 files
7.31K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការយូនេស្កូ (UNESCO) សម្រេច​ចុះបញ្ជី​ក្បាច់គុន «ល្បុក្កតោ» កម្ពុជា ទៅក្នុង​បញ្ជី​បេតិកភណ្ឌអរូបី​នៃមនុស្សជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីសម្រេចនេះ បាន​ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការការពារ​បេតិកភណ្ឌអរូបី​ នៃអង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត (Rabat) នៃប្រទេសម៉ារុក (Morocco)។
#RFAKhmer #Cambodia #UNESCO #CulturalHeritage #17th #KunLbokator #Lbokator #TraditionalMartialArts #Morocco #Rabat
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួមមាន៖
១. សហរដ្ឋអាមេរិក និង​អូស្ត្រាលី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​កញ្ញា ឈឹម ស៊ីថរ
២. អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ថា ក្រុមហ៊ុនចិន​នៅកម្ពុជា​មិនបាន​រួមចំណែក​កាត់​បន្ថយភាព​ក្រីក្រ​ពលរដ្ឋ​ឡើយ
៣. មន្ត្រីសង្គមស៊ីវិល​ជំរុញ​ក្រសួងសុខាភិបាល​ចាត់វិធានការ​លើ​គ្រូពេទ្យ​ដែល​កាត់ច្រឡំ​ពោះវៀន​ថា ទងស្បូន​បណ្ដាល​ឱ្យ​ស្ត្រីម្នាក់​ប្រឈម​នឹង​ការស្លាប់
៤. កសិករ​ដាំមៀន​នៅខេត្តបាត់ដំបង ត្អូញត្អែរ​ពី​តម្លៃ​ផ្លែមៀនចុះ​ថោក ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ
រួមជា​មួយព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #UNESCO #CulturalHeritage #17th #KunLbokator #Lbokator #TraditionalMartialArts #Morocco #Rabat