វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៨ ខែមីនា បាន​ចេញ​បទ​បញ្ជា​តាម​រយៈ​សារ​សំឡេង​ចែក​ចាយ​តៗ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា​ ឱ្យ​កាត់​បន្ថយ​​ចំនួនមនុស្ស​ធ្វើការនៅតាម​ស្ថាប័ន រដ្ឋាភិបាល ព្រឹទ្ធសភា និង​រដ្ឋសភា ៩០% និង​ត្រូវ​មាន​មនុស្ស​នៅ​ប្រចាំការ​ ចំណែក​ឯ​មនុស្ស​ភាគ​ច្រើន​ទៀត​ត្រូវ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ក្នុង​រយៈ​ពេល​សិន។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
គិតត្រឹមរសៀលថ្ងៃទី៩ ខែមីនា ក្រសួងសុខាភិបាលបាន​ប្រកាស​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៩នាក់ថ្មីទៀត ក្នុងនោះ ៤៨នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងម្នាក់ទៀតជាករណីនាំចូល។ ចំនួននេះបានធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកើនឡើងដល់ ១០៦០នាក់ ខណៈអ្នកជាសះស្បើយសរុប ៥៣៨នាក់ និង ៥២១នាក់ កំពុងសម្រាកព្យាបាល។ ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឱ្យផ្អាកស្ថាប័នរដ្ឋនិងឯកជនដោយ​កាត់បន្ថយ​​បុគ្គលិកធ្វើការនៅត្រឹម ១០ភាគរយ ចំណែក ៩០ភាគរយទៀត ​ធ្វើការមកពីផ្ទះក្នុងរយៈពេល១សប្តាហ៍។​
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
នៅថ្ងៃទី១០ ខែមីនា ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ថ្មីទៀត ដែលជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះ ភ្នំពេញ ២៧នាក់ កណ្តាល ២៩នាក់ ព្រៃវែង ៥នាក់ ខេត្តព្រះសីហនុ ២នាក់ និង​ខេត្តសៀមរាប ១នាក់។ ចំនួននេះធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាកើនឡើងដល់ ១១២៤នាក់ ខណៈអ្នកជាសះស្បើយ​សរុប ៥៤៩នាក់ និង ៥៧៤នាក់ កំពុងសម្រាកព្យាបាល។ ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជា​ឱ្យ​ផ្អាក​ស្ថាប័នរដ្ឋ និងឯកជន ដោយកាត់បន្ថយបុគ្គលិកធ្វើការនៅត្រឹម ១០ភាគរយ ចំណែក ៩០ភាគរយទៀតធ្វើការមកពីផ្ទះក្នុង​រយៈពេល ១សប្តាហ៍។​
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត​ ក្រោយ​ពេល​អ្នក​ឆ្លង​ជំងឺ​នេះ កាន់​តែ​ច្រើន​ឡើង​។ វិធានការ​ទាំង​នោះ រួម​មាន​ទាំង​ការ​ស្នើសុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ ឱ្យ​ពន្លឿន​អនុម័តិ​សេចក្ដី​ព្រាង​ច្បាប់​​​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19) ជាដើម។ ​ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា វិធានការ​នេះ យឺត​ពេល ​និង​​ មាន​ចេតនា ដាក់​បន្ទុក​លើ​ពលរដ្ឋ​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
ក្រសួងវប្បធម៌ប្រកាសថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» របស់ក្រុមហ៊ុន​ណាហ្គា គ្រុប (Naga Group) ប៉ះពាល់ដល់តំបន់អង្គរដែលបានចុះបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួង​វប្បធម៌ថា ​គំរោង​អភិរក្ស​ «បឹងអច្ឆរិយៈអង្គរ»នេះ មិនអាចអនុវត្តបានទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Government #Naga #AngkorLakeofWonder
គណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២២ រួច​ហើយ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ នៅ​ព្រឹក​ថ្ងៃទី២២ ខែ​តុលា​។ ថវិកា​ជាតិ​ដែល​គ្រោង​ចំណាយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ កើនឡើង​ជាង​ឆ្នាំ​ចាស់​ប្រមាណ ១ពាន់​លាន​ដុល្លារ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍​ការ​ដំឡើង​កញ្ចប់​ថវិកា​ជាតិ​នេះ ប៉ុន្តែ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ឱ្យ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព។
អានអត្ថបទពិស្តារ៖
#RFAKhmer #Economy #Government #NationalBudget2022
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សង្គម​ស៊ីវិល​មិន​រំពឹង​​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ មាន​ភាព​សុក្រឹត្យ​នោះ​ទេ​ ដោយ​​សារ​​​​គម្លាត​រវាង​​អ្នក​​ក្រ និង​អ្នក​មាន​​​នៅ​​ឆ្ងាយ​​គ្នា​ពេក។ ការ​លើក​ឡើង​នេះ ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​ថា ​មន្ត្រី​ស្ថិតិ​នឹង​ចុះ​ប្រមូល​ទិន្នន័យ​តាម​សហគ្រាស​​​ទាំង​អស់ ​ដើម្បី​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​​ជាតិ​លើក​​ទី​២​​​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា​ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economic #Government #Poor
លោកអ្នកនាងជាទីមេត្រី! នេះគឺជារឿងដែលមានអ្នកចូលអានច្រើនជាង នៅ លើ គេហទំព័ររបស់វិទ្យុអាស៊ីសេរីនៅក្នុងសប្តាហ៍នេះ។

តើហេតុអ្វីបានជារឿងនេះ មានការចាប់អារម្មណ៍ច្រើនពីប្រិយមិត្តអាស៊ីសេរី?

សូមលោកអ្នកនាងជួយឆ្លើយនៅក្នុងខ្ទង់ខាំមិនត៍របស់យើងនៅខាងក្រោមនេះ។
សូមអរគុណ!

អានអត្ថបទឡើងវិញ៖

#RFAKhmer #politics #government #hunneng
បក្សនយោបាយ ​និង​សង្គម​ស៊ីវិល ​រិះគន់​សាលា​រាជធានី​ភ្នំពេញ​ ដែល​មាន​អភិបាល​រង​៩រូប​

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Cambodia #Government
....
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH