វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង​ប្រតិភូ​បាន​ទៅដល់​ទីក្រុង​ហ្សាការតា ​(Jakarta)​ ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​កាល​ពី​ថ្ងៃទី​២៣ ខែមេសា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Asean #HunSen #Jakarta #Indonesian #WhatsHappeninInMyanmar
លោក ហ៊ុន សែន ថា «​កម្ពុជា​​នៅ​តែ​​ប្រកាន់​ខ្ជាប់​គោល​​ការណ៍​​​មិន​​លូក​ដៃ​​ចូល​​កិច្ចការ​​ផ្ទៃក្នុង​​របស់​​ប្រទេស​ភូមា​​ឡើយ​ ប៉ុន្តែ​កម្ពុជា ​គាំទ្រ​​ជំហរ​រួមរ​បស់​​អាស៊ាន​​ដើម្បី​ជួយ​ដោះ​​ស្រាយ​​វិបត្តិ​​នយោបាយ​​នៅ​​ភូមា​»។​ តែអ្នកវិភាគ​​នយោបាយ​​ថា​ វត្តមាន​​លោក ហ៊ុន សែន ​ក្នុង​កិច្ចប្រជុំ​​កំពូល​​អាស៊ានជាការ​​កេង​ចំណេញ​​​នយោបាយ​​ផ្ទាល់​ខ្លួន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Asean #HunSen #Myanmar #Indonesian #WhatsHappeningInMyanmar
ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​បញ្ជាក់ជំហរ​របស់​ឥណ្ឌូនេស៊ី​ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករាថា លោក​បាន​គូសបញ្ជាក់​ឡើងវិញ​យ៉ាងច្បាស់​ប្រាប់​ទៅលោក ហ៊ុន សែន អំពីជំហរ​របស់​ឥណ្ឌូនេស៊ី (Indonesia)​ជុំវិញ​​សារ​សំខាន់​​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​​កុងសង់ស៊ីស ៥ ចំណុច​របស់​អាស៊ាន​ក្នុងការ​នាំមកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា តាមរយៈ​កិច្ចសន្ទនា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Indonesian #Myanmar #Cambodia
កម្ពុជា​បាន​ធ្វើ​ពិធីប្រគល់​ញញួរ​និមិត្តរូប​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ (ASEAN) ទៅ​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ខណៈកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០, ​៤១ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបិទបញ្ចប់​នៅព្រឹក​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្ពុជា​ត្រូវ​រង់ចាំ​១០ឆ្នាំ ឬ ១១ឆ្នាំ​ទៀត ទើបអាច​វិល​​ត្រលប់​​មក​​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​សា​ជា​ថ្មីវិញ។ នេះ​មានន័យថា ជា​ឱកាស​ចុង​ក្រោយ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាននៅត្រឹម​​ឆ្នាំ​២០២២នេះ។
ក្រោយ​ទទួល​ញញួរ​ពី​លោក ហ៊ុន សែន នោះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី សន្យាថា លោក​នឹង​ធ្វើអោយ​តំបន់​អាស៑ាន មាន​កំណើនស្ថេរភាព សន្តិសុខ និង​ជា​តំបន់​ថ្លៃថ្នូរ មិនមែន​ជា​តំបន់​អាយ៉ង​របស់​មហាអំណាច​ណា​មួយ​នោះ​ទេ។
រូបភាព៖ AP, AFP
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
ព័ត៌មាន​សំខាន់ៗ​ចំនួន ២៧ ដែល​លោក​អ្នក​នាង​គួរ​អាន​ប្រចាំសប្តាហ៍ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ចូ បៃឌិន លើក​ពី​កង្វល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ជំរុញ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​មុន​បោះឆ្នោត។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​ហើយ ក្នុង​កិច្ច​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ លើក​ទី៤១​ និង​កិច្ច​ប្រជុំ​ពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត ថ្ងៃ​ទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បាន​ប្រគល់​ញញួរ​ទៅ​ប្រធាន​អាស៊ាន​ប្ដូរ​ថ្មី ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែល​នឹង​ដឹកនាំ​អាស៊ាន​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ទាំងបញ្ហាភូមាមិនទាន់បាន​ដោះនៅឡើយ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023