វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកច្បាប់​​ថា​ ​សេចក្តីសម្រេច​​របស់​​សាលាក្ដីខ្មែរក្រហម​​​ធ្វើឲ្យ​​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហ​ម​លោក មាស មុត ​រួចខ្លួន​​ពីការ​កាត់​ទោស​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #ECCC
សំណុំរឿង០០៣​ ​ដែល​ពាក់ព័ន្ធ​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​​លោក​ ​មាស​ ​មុត​ ​បាន​អូស​បន្ថា​យ​ពេល​អស់​ជិត​ ​១​៣​ ​ឆ្នាំទៅ​ហើយ​ ​តាំងពី​ផ្តើម​ស៊ើប​អង្កេត​រឿង​នេះ​​ដំបូង​ ​កាលពី​ចុង​ឆ្នាំ​ ​២០០៨​។​ ​រហូត​មកដល់ពេលនេះ​ ​សំណុំរឿង​នេះ​ ​នៅ​ទើ​ត្រឹម​អង្គបុរេជំនុំជម្រះ​ ​ដែល​រក​សំឡេង​មូលមាត់គ្នា​មិនបាន​ ​ថា​តើ​ត្រូវ​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ ​ឬ​ទម្លាក់​ចោល។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #KRT #ECCC
សាលាក្ដី​ខ្មែរ​ក្រហម ដែលបើកដំណើរការ ១៥ឆ្នាំ មក​ហើយ​នេះ គ្រោង​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ចុង​ឆ្នាំ២០២២ ទាំង​សំណុំរឿង​នៅ​មាន​ភាព​ចម្រូង​ចម្រាស។ ការ​បិទ​បេសកកម្ម​សាលាក្ដី​នេះ គឺ​បាន​ភ្លើង​ខៀវ​ពី​អង្គការ​សហប្រជាជាតិ ដែល​ចេញសេចក្តី​សម្រេចមួយ ក្នុង​មហាសន្និបាត​របស់​ខ្លួន កាល​ពី​ដើម​ខែកក្កដា។
អានអត្ថបទពេញ
#RFAKhmer #ECCC #KhmerRouge
អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​បដិសេធ​សំណើ​សុំ​កាត់​ទោស​លោក យឹម ទិត្យ។ ស្ថាប័ន​តុលាការ​កំពូល​នេះ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូថា ខ្លួន​សម្រេច​ជា​ឯកច្ឆន្ទ ​បដិសេធ​សំណើ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ដែល​សុំ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ។

អានអត្ថបទបន្ថែម៖

#RFAKhmer #ECCC #Court
អ្នកជំនាញ​ចង់​ឃើញ​សាលាក្ដី​កូនកាត់​ខ្មែរក្រហម (​ហៅ​កាត់​ថា អ​.​វ​.​ត​.​ក ឬ ECCC) បើកចំហ​ការ​ចូល​អាន​ឯកសារ​កាលប្បវត្តិ​នានា​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ និង​ដំណើរការ​កាត់ក្តី​ខ្មែរក្រហម ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ នៅ​ក្រោយ​ពេល​ដែល​តុលាការ​នេះ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​។ ពួកគេ​លើកឡើង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​របស់​តុលាការ​នេះ​ដែល​បន្សល់ទុក​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ឱ្យ​បាន​គង់វង្ស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #eccc #khmerrouge #KRT #Cambodia #PolPot #killingfields
តុលាការ កំពូល នៃ អង្គជំនុំ ជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា ហៅកាត់ថា (អ.វ.ត.ក) ឬតុលាការ កូនកាត់ ខ្មែរក្រហម គ្រោង នឹង ប្រកាស សាលដីកា ជំុវិញ បណ្តឹង សាទុក្ខ របស់ អតីត ប្រមុខរដ្ឋ នៃ របប កម្ពុជា ប្រជាធិបតេយ្យ លោក ខៀវ សំផន ក្នុង សំណុំរឿង ០០២/០២ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ខាងមុខនេះ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Cambodia #Politics #ECCC
នេះជាព័ត៌មាន សំខាន់ៗ ចំនួន ៧ ដែល លោក អ្នកនាង គួរអាន សម្រាប់ ថ្ងៃចន្ទ ទី១៩ កញ្ញា ២០២២៖ ១. មេធាវី លោក ខៀវ សំផន ថា ការ ផ្ដន្ទាទោស កូន ក្ដី លោក មាន ចរិត នយោបាយ ច្រើន ជាង ទិដ្ឋភាព ច្បាប់។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃចន្ទ

#RFAKhmer #Cambodia #Politics #ECCC #Law
សហ មេធាវី ជាតិ ការពារ ក្ដី ឱ្យ អតីត ប្រមុខ រដ្ឋ នៃ របប កម្ពុជា ប្រជាធិបតេយ្យ ឬ របប ខ្មែរក្រហម ចាត់ ទុក សេចក្ដី សម្រេច ផ្ដន្ទាទោស លោក ខៀវ សំផន អស់ មួយ ជីវិត របស់ សាលាដំបូង និង តុលាការ កំពូល នៃ សាលា ក្ដី ខ្មែរក្រហម កន្លង មក ថា ជា រឿង អយុត្តិធម៌។

👉 អានព័ត៌មានពិស្តារ៖

#RFAKhmer #Cambodia #Politics #ECCC #lawak
តុលាការ កំពូល នៃ សាលាក្ដី ខ្មែរ ក្រហម សម្រេច ច្រាន ចោល បណ្ដឹង សាទុក្ខ របស់ អតីត មេដឹកនាំ ជាន់ខ្ពស់ ខ្មែរ ក្រហម លោក ខៀវ សំផន ដោយ តម្កល់ សាលក្រម នៃ អង្គ ជំនុំ ជម្រះ សាលាដំបូង ដែល ផ្ដន្ទាទោស ដាក់ ពន្ធនាគារ អស់ មួយ ជីវិត ដដែល។ នេះ បើ យោង តាម សាលដីកា អង្គ ជំនុំជម្រះ តុលាការ កំពូល ក្នុង សំណុំ រឿង ០០២/០២ នៅ ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២២។

អាន លម្អិត https://www.rfa.org/khmer/news/krt/khieu-samphan-verdict-of-supreme-court-of-eccc-09222022062246.html
#RFAKhmer #Cambodia #Politics #KhmerRouge #KhieuSamphan #ECCC