វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជំងឺ​កូវីដ-១៩ កំពុង​​ឆ្លងខ្លាំង​លើ​ក្រុម​យុវវ័យ និង​ចម្លង​បន្តទៅ​មនុស្ស​ចាស់ ដែលនៅ​ក្នុង​ផ្ទះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ​ឲ្យ​យុវជន​កុំចេញ​ក្រៅ​ជួបជុំ​គ្នា ផឹកស៊ី និង​ពិសារ​អាហារ​រួមគ្នា​ ដើម្បី​ចៀស​វាង​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ទៅ​ឪពុកម្ដាយ ជីដូនជីតា និងចាស់ជរាដែលស្ថិត​នៅក្នុង​ផ្ទះ។ បន្ថែមពី​នេះ លោកថា​ ក្រសួង​រកឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ជាច្រើន​ករណី​ ទៅលើ​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #MOH #Delta
អង្គការ​​សុខ​ភាព​​ពិភព​លោក (WHO) ជំរុញ​​ឱ្យ​​កម្ពុជា​​បន្ត​ចាត់​វិធាន​ការទប់​ស្កាត់​​វីរុសកូវីដ១៩ ជា​ពិសេស​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី ឈ្មោះ​​ឌែលតា (Delta Variant) ​ បន្ទាប់​​ពី​វា​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​។ អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​បង្កើន​សកម្មភាព​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​តប​វីរុសកូវីដ​១៩​បំប្លែង​ថ្មី​នេះ​ឱ្យ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព​ជូន​ពលរដ្ឋ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Health #WHO #COVID19KH #Delta
អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ-១៩ កើន​ឡើង​​ដល់ ១.៤៤២នាក់ហើយ គិតត្រឹម​​ថ្ងៃទី​២ ​ខែសីហា បន្ទាប់​ពី​​អ្នក​​ជំងឺ ២២នាក់​​ទៀត​​បាន​​ស្លាប់។ ចំពោះ​​ករណី​​ឆ្លង​​ថ្មីវិញ ​មាន​ចំនួន ៥៦០នាក់ ក្នុង​នោះ ១៦៩នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ រីឯ​អ្នកជា​​សះស្បើយវិញ ​មាន ៧៦៣នាក់​នៅ​ថ្ងៃ​​ដដែល​​នេះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Newcases560 #Delta
អង្គការ​សុខភាព​​ពិភពលោក ​(WHO) ព្រមាន​ជាថ្មី​​នៅថ្ងៃទី២៣ ខែសីហា ថា​វ៉ាក់សាំង​តែ​ឯង​ មិន​អាច​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺកូវីដ-១៩​បាន​ទេ។ សារ​ព្រមាន​​ជា​ថ្មី​នេះ​ត្រូវបាន​​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការណ៍​របស់​ខ្លួន ដោយ​សង្កត់​ធ្ងន់​លើ​​មេរោគ​បំប្លែង​ថ្មីមួយ​ចំនួន រួម​ទាំង​​មេរោគ​​បំប្លែង​​ថ្មីប្រភេទ​ដែលតា​ (Delta)​ផង ដែល​មាន​គ្រោះ​ថ្នាក់​ និង​ចម្លង​រាលដាល​យ៉ាង​លឿន។
អានអត្ថបទពេញ
#RFAKhmer #Health #COVID19KH #WHO #Delta #Vaccine
..............................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia