វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.63K videos
87 files
7.54K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
បងប្រុស​របស់​ជន​រងគ្រោះ​រូប​នេះ បន្ត​ថា ករណី​ស្លាប់​ប្អូន​របស់​លោក​នេះ គឺ​ប្រាកដ​ជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​របស់​ប៉ូលិស។ លោក​អះអាង​ថា មាន​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​បាត់ដំបង បាន​ទាក់ទង​ទៅ​លោក ដោយ​ប្រាប់​ថា ប៉ូលិស​នៅ​ខេត្តបាត់ដំបង ចង់​ជួប​ជាមួយ​លោក​ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ចប់រឿង​ដោយ​ស្ងាត់ៗ បន្ទាប់ពី​លោក​ដាក់​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ។ ទោះជា​យ៉ាងណា លោក បញ្ជាក់​ជំហរ​ថា នឹង​មិន​ជួប​ចរចា​ដោះស្រាយ​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​ទេ​។ ​អានព័ត៌មាន​ពេញ
Join RFA Khmer

#RFAKhmer #Crime #Detention #ViolentKH #Sarkheng
គ្រួសារ​របស់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ៩​ឆ្នាំ នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ដើម​ខែ​ក្រោយ។ ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​បន្ត​ទាមទារ​យុត្តិធម៌ និង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ ខណៈ​លោក​កំពុង​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២។ អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​ថា សំណុំ​រឿង​នេះ បាន​បិទ​បញ្ចប់ និង​បាន​ផ្ដល់​យុត្តិធម៌​រួច​ហើយ ដូច្នេះ​រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បន្ត​ទាមទារ​នេះ​ទេ។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #ChhutWuthy #Crime #Environment