កាលពី ៤៦ឆ្នាំមុន បន្ទាប់ពីសង្គ្រាមបង្ហូរឈាមគ្នារវាងកងទ័ពព្រៃខ្មែរក្រហម និងរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ អស់រយៈពេល ៥ឆ្នាំមក ខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ តែប៉ុន្មានម៉ោងក្រោយមកដល់ក្រុងភ្នំពេញ ទាហានខ្មែរក្រហមបានបណ្ដេញមនុស្សទាំងអស់ ប្រមាណ ២លាននាក់ចេញពីទីក្រុង ឱ្យទៅរស់នៅទីជនបទ។ ក្នុងគ្រាដ៏ច្របូកច្របល់នោះ ប្រជាពលរដ្ឋខ្មែរ និងជនបរទេស សរុប ១.៣០០នាក់ បាននាំគ្នាសម្រុកចូល អ្នកខ្លះផ្លោះរបង ទៅជ្រកក្នុងស្ថានទូតបារាំង ប្រចាំនៅទីក្រុងភ្នំពេញ។ អានព័ត៌មានលម្អិត
✅ Join RFA Khmer
#RFAKhmer #KRT #ខ្មែរក្រហម #Genocide #Killingfield
✅ Join RFA Khmer
#RFAKhmer #KRT #ខ្មែរក្រហម #Genocide #Killingfield
Radio Free Asia
ព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងស្ថានទូតបារាំង និងខ្មែរក្រហម កាលពី ៤៦ឆ្នាំមុន
កាលពី ៤៦ឆ្នាំមុន គឺនៅពេលកងទ័ពព្រៃខ្មែរក្រហម ឈ្នះសង្គ្រាមលើរបបសាធារណរដ្ឋខ្មែរ និងដណ្ដើមបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ពួកគេបានបណ្ដេញមនុស្សទាំងអស់ចេញពីទីក្រុងឱ្យទៅរស់នៅទីជនបទ។ ក្នុងគ្រាដ៏ច្របូកច្របល់នោះ ប្រជាពលរដ្ឋខ្មែរ…
កាលពី៤៦ឆ្នាំមុន ភ្លាមៗក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពកុម្មុយនីស្តខ្មែរក្រហមបានវាយលុកចូលដល់ក្រុងភ្នំពេញ ផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់។ ក្រុមខ្មែរក្រហមបានបង្កើតរបបដឹកនាំថ្មី ដោយដាក់ឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ ហើយក្នុងរបបនេះពលរដ្ឋជិត២លាននាក់ បានបង់ជីវិត។ អតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមរំឭកថា ពួកគាត់ចងចាំមិនភ្លេចទេ អំពីស្រមោលអតីតកាលដ៏ឈឺចាប់ និងអំពាវនាវឱ្យអ្នកនយោបាយ និងអ្នកដឹកនាំប្រទេសបច្ចុប្បន្ន កុំចាត់ទុកខ្មែរដូចគ្នាជាសត្រូវ ហើយត្រូវពង្រីកសាមគ្គីជាតិ និងឯកភាពជាតិ ដើម្បីកុំឱ្យរឿងរ៉ាវប្រវត្តិសាស្ត្រអាក្រក់មួយនេះ កើតឡើងម្តងទៀត។ អានព័ត៌មានពេញ
✅ Join RFA Khmer
#RFAKhmer #Genocide #Krt #Killingfield
✅ Join RFA Khmer
#RFAKhmer #Genocide #Krt #Killingfield
Radio Free Asia
អ្នកឆ្លងកាត់របបខ្មែរក្រហម រំឭកថ្ងៃ១៧ មេសា ១៩៧៥ ដែលក្រុងភ្នំពេញ ធ្លាក់ក្នុងដៃខ្មែរក្រហម
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ទំនងជាកំពុងព្រួយបារម្ភអំពីជីវិត និងជីវភាពរស់នៅ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបិទទីក្រុងទាំងមូលនៅពេលនេះ។ ប៉ុន្តែកាលពី៤៦ ឆ្នាំមុនវិញ នេះគឺជាពេលវេលាចលាចលខ្លាំងបំផុត ដោយសារតែ…