វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាយម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ដែល ជា មេដឹកនាំ សកម្ម ប្រយុទ្ធ អាល់កៃដា (Alqaeda) ត្រូវ បាន សហរដ្ឋ អាមេរិក បាន សម្លាប់ កាល ថ្ងៃ អាទិត្យ ទី៣១ ខែកក្កដា។
សារព័ត៌មាន Reuters សរសេរ ថា អាយម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី ស្នង ពី អូសាម៉ា ប៊ិន ឡាដិន (Osama Bin Laden) ត្រូវ បាន សម្លាប់ ដោយ កាំជ្រួច ដ្រូន ពេល គាត់ ចេញ មក យ៉ ផ្ទះ របស់ គាត់ ក្នុង ទីក្រុង កាប៊ុល កាល ពី ព្រឹក ថ្ងៃ អាទិត្យ។
សហរដ្ឋ អាមេរិក បាន តាម ប្រមាញ់ អាយម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ជា យូរ មក ហើយ ដោយ កាត់ តម្លៃ ក្បាល ជា ប្រាក់ រង្វាន់ ២៥លាន ដុល្លារ ដោយសារ តែ គាត់ បាន ជួយ សម្របសម្រួល ក្នុង ការ វាយប្រហារ អគារ មជ្ឈមណ្ឌល ពាណិជ្ជកម្ម ពិភពលោក នៅ សហរដ្ឋ អាមេរិក កាល ពី ថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០០១ ធ្វើ ឱ្យ មនុស្ស ស្លាប់ ជិត ៣.០០០នាក់។ នេះ ជា ការ វាយ ប្រហារ ដ៏ ធំ បំផុត លើ ពួក សកម្ម ប្រយុទ្ធ ចាប់ តាំង ពី ពេល ដែល អូសាម៉ា ប៊ីនឡាដិន ជា មេដឹកនាំ អាល់កៃដា កំពូល ត្រូវ បាន សហរដ្ឋ អាមេរិក បាញ់ សម្លាប់ នៅ ប្រទេស ប៉ាគីស្ថាន កាល ពី១១ឆ្នាំ មុន មក៕
#RFAKhmer #Politics #AlQaida #USA