វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាងជាទីមេត្រី…!!
កសិករខ្មែរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅតែប្រឈម នឹង បញ្ហា ខ្វះទីផ្សារលក់ កសិផល របស់ ខ្លួនឲ្យ បានទូលំទូលាយ និងក្នុងតម្លៃមួយសមរម្យ ទោះបី ក្នុង សម័យ មិន ទាន់ មាន វិបត្តិកូវីដ និង ក្នុងពេល ប្រទេសជាតិកំពុង មានវិបត្តិជំងឺកូវីដ១៩។
អ្នកវិភាគ សង្គម និង អង្គការ មិនមែន រដ្ឋាភិបាល ដែលធ្វើការងារ ជាមួយ កសិករ មើល ឃើញ ថា ការ ដោះស្រាយ របស់ រដ្ឋាភិបាល លើ បញ្ហា ទីផ្សារ នេះ គឺ ធ្វើឡើង តាម របៀប ភ្លើង ចំបើង និង ឆ្លៀត យក បញ្ហា នេះ ធ្វើជាអាវុធ ប្រើក្នុង ល្បែង នយោបាយ ប្រជាភិថុត ដើម្បី ស្អំចិត្ត ម្ចាស់ឆ្នោត។

តើ កម្ពុជា គួរធ្វើយ៉ាង ដូចម្តេច ទើប អាច មាន និរន្តភាព ឬស្ថេរភាព នៃ ទីផ្សារ លក់ ផលិតផល កសិកម្ម បាន ទូលំទូលាយ នោះ?

សូម លោកអ្នកនាង រង់ចាំ ស្ដាប់/ទស្សនា នាទីវេទិកាអ្នកស្តាប់វិទ្យុ អាស៊ីសេរី ដែល នឹង ជជែក អំពី បញ្ហា នេះ នៅ រាត្រីថ្ងៃ អង្គារ ទី២៤ ខែសីហា ចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះ ម៉ោងនៅកម្ពុជា កុំបីខាន។
#RFAKhmer #Farmer #Market #Talking