វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ថ្ងៃ​នេះ​កាល​ពី៤៧ឆ្នាំ​មុន កងទ័ព​ឧទ្ទាម​ខ្មែរក្រហម​ដឹក​នាំ​ដោយ សាឡុត ស ឬ ប៉ុល ពត វាយ​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​លោក សេនា​ប្រមុខ លន់ នល់។ ពេល​ឡើង​កាន់​​អំណាច​ភ្លាម ខ្មែរក្រហម​ពុំ​បាន​ចាប់​ផ្ដើម​ផ្សះផ្សា​ជាតិ ក្រោយ​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ​គ្នា​ឯង​រយៈ​ពេល​ជាង ៥ឆ្នាំ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្មែរក្រហម​បាន​បណ្ដេញ​មនុស្ស​ចេញ​ពី​ទីក្រុង និង​​សម្លាប់​អតីត​ទាហាន និង​មន្ត្រី​នៃ​រដ្ឋការ​នៃ​របប​មុន។ ពួក​គេ​បាន​សាប​ព្រោះ​មនោគមន៍​វិជ្ជា​ជ្រុល​និយម​នៃ​បដិវត្តន៍​កុម្មុយនិស្ត ដោយ​បញ្ឆេះ​កំហឹង និង​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ឱ្យ​មាន​ការ​ស្អប់ខ្ពើម​គ្នា។ ខ្មែរក្រហម​បាន​ហៅ​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ពី​ខ្លួន​ថា ជា​ខ្មាំង​បដិវត្តន៍ ឬ​ជា​សត្រូវ​របស់​ប្រជាជន។ កាន់​តែ​គ្រោះថ្នាក់​ទៅ​ទៀត​នោះ គឺ​ខ្មែរ​ក្រហម​បាន​ប្រៀបប្រដូច​មនុស្ស ដែល​ខ្លួន​មិន​ពេញ​ចិត្តជា​សត្វតិរច្ឆាន ជា​មេរោគដែលត្រូវ​កម្ចាត់​ចោល។ #Khmerrough #KRT #Cambodia #Genocide #KillingFields #RFAKhmer #វិទ្យុអាស៊ីសេរី​ព័ត៌មានពិស្ដារ
អ្នកជំនាញ​ចង់​ឃើញ​សាលាក្ដី​កូនកាត់​ខ្មែរក្រហម (​ហៅ​កាត់​ថា អ​.​វ​.​ត​.​ក ឬ ECCC) បើកចំហ​ការ​ចូល​អាន​ឯកសារ​កាលប្បវត្តិ​នានា​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ និង​ដំណើរការ​កាត់ក្តី​ខ្មែរក្រហម ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ នៅ​ក្រោយ​ពេល​ដែល​តុលាការ​នេះ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​។ ពួកគេ​លើកឡើង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​របស់​តុលាការ​នេះ​ដែល​បន្សល់ទុក​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ឱ្យ​បាន​គង់វង្ស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #eccc #khmerrouge #KRT #Cambodia #PolPot #killingfields
គណបក្ស​ភ្លើង​ទៀន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៧​ ​ខែ​មេសា​ ​បាន​ប្រារព្ធ​ពិធី​បង្សុកូល​ ​និង​រាប់បាត្រ​ព្រះសង្ឃ​ ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ ​ពី​ចន្លោះ​ឆ្នាំ​ ​១​៩​៧​៥​ ​ដល់​ឆ្នាំ​ ​១​៩​៧​៩​ ​។​ ​ពិធី​នេះ​ ​រៀបចំ​ឡើង​ ​នៅ​ឯ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​ ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ ​២​០​០​ ​នាក់​ ​។​ ​ក្រៅពី​ថ្លែង​សារ​រំលឹក​ដល់​ការ​បាត់បង់ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ ​ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ​ ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​សំខាន់​ៗ​ ​ជាច្រើន​រូប​ ​អំពាវនាវ​ដល់​អ្នកនយោបាយ​ខ្មែរ​គ្រប់​ភាគី​ទាំងអស់​បញ្ឈប់​ការ​ចងកំហឹង​នឹងគ្នា​ ​ហើយ​ងាក​មក​បង្កើត​ជា​វប្បធម៌​សន្ទនា​ឡើងវិញ​ ​ដើម្បីឲ្យ​កម្ពុជា​មាន​ឯកភាពជាតិ​ ​និង​សាមគ្គី​ផ្ទៃក្នុង​៕​
---
#RFAKhmer #Cambodia #Politics #Khmerrough #KRT #Genocide #KillingFields #CandlelightParty #RongChhun #TeavVannol #KimsourPhirith
Media is too big
VIEW IN TELEGRAM
គណបក្ស​ភ្លើង​ទៀន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៧​ ​ខែ​មេសា​ ​បាន​ប្រារព្ធ​ពិធី​បង្សុកូល​ ​និង​រាប់បាត្រ​ព្រះសង្ឃ​ ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ ​ពី​ចន្លោះ​ឆ្នាំ​ ​១​៩​៧​៥​ ​ដល់​ឆ្នាំ​ ​១​៩​៧​៩​ ​។​ ​ពិធី​នេះ​ ​រៀបចំ​ឡើង​ ​នៅ​ឯ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​ ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ ​២​០​០​ ​នាក់​ ​។​ ​

#RFAKhmer #Cambodia #Politics #Khmerrough #KRT #Genocide #KillingFields #CandlelightParty #RongChhun #TeavVannol #KimsourPhirith
---
👉 ទស្សនាវីដេអូ៖ https://fb.watch/jYUDfEfFgB/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH