វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​កញ្ញា​ ​ស៊ុន រដ្ឋា​ ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ ​ទី១៧​ ​ខែ​តុលា​ថា​​​រដ្ឋាភិបាល​លោក​ ​ហ៊ុន ម៉ាណែត​ ​គួរ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ឱ្យ​បាន​ច្រើន​ ​និង​ងាក​ទៅ​បស្ចិមប្រទេស​ដោយ​អនុញ្ញាត​ឱ្យ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទៅ​ទទួល​ពានរង្វាន់​នៅ​​ចុង​ខែ​វិច្ឆិកា​ខាង​មុខ។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ ​អាឡិចហាន់ដ្រូ​ ហ្គន់សាលេស ដេវីដសុន​​ លើក​ឡើង​ថា​លោក​នៅ​តែ​មាន​សង្ឃឹម​ថា​ថ្ងៃណា​មួយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​ស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ស្រលាញ់​ធម្មជាតិ​និង​បរិស្ថាន៕​
​​
#RFAKhmerr #Cambodia #HunManet#HumanRightsandEnvironmentYouth#RightLivelihoo​d #Sweden #RFACallShow#AlejandroGonzalezDavidson#HumanRights ​ #CallinShow#KeyQuote
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​អ្នកស្រី​ ​ប៉ែន មុំ​ ​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ធ្លាប់​រង​ការ​គាបសង្កត់​ផ្នែក​នយោបាយ​ និង​ជាប់​ពន្ធនាគារ​ផង​នោះ​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​សន្តិភាព​ដល់​ក្រុម​សកម្មជន​និង​អ្នក​នយោបាយ​បក្ស​ជំទាស់ផងដែរ​ ​មិនមែន​សម្រាប់​តែ​បក្ស​កាន់​អំណាច​នោះ​ទេ។​ ​អ្នកស្រី​ថា​ក្រុម​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាលក៏​ចង់​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​សេរី​ ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ និង​បង្ហាញ​ចំណុច​ខ្វះខាត​របស់​បក្ស​កាន់​អំណាច​មិនមែន​ដើម្បី​បង្ក​អស្ថិរភាព​ដល់​ប្រទេស​ជាតិ​នោះ​ទេ៕​​

#RFAKhmerr #Cambodia #HunManet#RFACallShow​ ​​​​#RFAKhmer​​ #NationPowerParty#CPP#SunChanthy#PenMom#KeyQuote