វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលករ​ខ្មែរ​ជាច្រើន​នាក់​ធ្វើការ​នៅ​ខេត្ត​រៈយ៉ង​(Rak Yorng)​ប្រទេស​ថៃ ជួប​ទុក​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ គ្មាន​ការងារ​ធ្វើ និង​គ្មាន​ប្រាក់​ចំណាយ​នោះ​ទេ បន្ទាប់ពី​ឆេះ​រោងចក្រ​គ្រឿង​សង្ហារិម​នៅ​ប្រទេស​ថៃ បណ្ដាល​ឱ្យ​ពលករ​មួយចំនួន​ត្រូវ​ភ្លើង​ឆេះ​លិខិត​ឆ្លង​ដែន​ខូច​អស់។
អាន​ព័ត៌មាន​ពិស្ដារ...
#ពលករខ្មែរថៃ #migrantkh #Cambodia #RFAKhmer #វិទ្យុអាស៊ីសេរី
ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​ព្យាយាម​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បើ​ទោះ​បី​ជា​ពួកគាត់​ដឹង​ថា ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ក៏ដោយ ដោយសារតែ​ជីវភាព​ខ្វះខាត និង​ពុំ​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក។ សង្គម​ស៊ីវិល​យល់ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដោយសារ​ពួកគេ​គ្មាន​ប្រាក់​ធ្វើ​លិខិត​ឆ្លងដែន។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #migrantkh #Cambodia #thailand
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃ​អង្គារ ទី១១ មេសា ២០២៣
១. សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ជន​សង្ស័យ​វាយ​ឲ្យ​រងរបួស​ស្រែក​ទាមទារ​រក​យុត្តិធម៌
២. ពលករ​រាប់រយ​នាក់​កកស្ទះ​នៅ​ព្រំដែន​ខ្មែរ​ថៃ ព្រោះ​អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​បំពេញ​ឯកសារ
៣. ជន​ខិលខូច​សម្រុក​កាប់​ឈើ​កាន់តែ​ខ្លាំង​នៅ​ព្រៃ​ព្រះរកា​ពេល​កៀក​ចូល​ឆ្នាំ​ខ្មែរ
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុអាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​ថា តើ​ហេតុអ្វី​បាន​ជា​អំពើ​ហិង្សា​លើ​សមាជិក​បក្ស​ប្រឆាំង​កើត​មាន​ឥត​ឈប់ឈរ? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត
#RFAKhmer #Cambodia #Candlelightparty #MigrantKH