វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#ស្វែងយល់៖ សេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម ជាក់លាក់លើមន្ត្រីកម្ពុជា ឬ S.3052 «ច្បាប់ស្តីពី ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២»
---
👉 អាន សេចក្តីស្នើច្បាប់ លម្អិត ជា ភាសាអង់គ្លេស៖ https://bit.ly/3BdmN4F
---

សេចក្តីស្នើច្បាប់ នេះ មាន គោលដៅ ស្តារ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ តាមរយៈ ការតម្រូវ ឱ្យ ដាក់ទណ្ឌកម្ម ជាក់លាក់ ទៅលើ មន្ត្រីជាន់ខ្ពស់ នៃ រដ្ឋាភិបាល របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល ពាក់ព័ន្ធ នឹង ការរម្លាយ ប្រជាធិបតេយ្យ និង រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ នៅ កម្ពុជា។ ទណ្ឌកម្ម ទាំងនេះ រួមមាន ការបង្កក ទ្រព្យសម្បត្តិ និង ការរឹតត្បិត ទិដ្ឋាការ មិនឱ្យ មន្ត្រី កម្ពុជា ជាន់ទឹកដី អាមេរិក និងតម្រូវ ឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមដាន នូវ សកម្មភាព នានា របស់ កងទ័ព រំដោះ ប្រជាជន ចិននៅកម្ពុជា ជាពិសេស នៅតំបន់ កំពង់ផែ កងទ័ព ជើងទឹករាម និង តំបន់ តារាសាគរ នៅខេត្តកោះកុង៕
---
#RFAKhmer #Cambodia #HunSen #SanctionBill #CambodiaSanctionBillS3052 #S3052