វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​អាស៊ាន រួម​គ្នា​លើក​កម្ពស់​នីតិរដ្ឋ លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ជាពិសេស ធានា​ដំណើរការ​បោះ​ឆ្នោត និង​អព្យាក្រឹតភាព​របស់​កម្ពុជា។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #CLP #ASEAN #ASEAN2022Cambodia #ASEANSummite #HumanRights #Union #Election2023
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន ​នៅ​ល្ងាច​ថ្ងៃទី៩​ ខែវិច្ឆិកា ​នៅ​វិមាន​សន្តិភាព ​ដែល​ធ្វើ​ឡើង​នៅមុន​​មួយ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​យល់ថា ​ជំនួប​ទ្វេភាគី​នេះ ​ចិន​ទំនង​ជា​ព្យាយាម​បញ្ចុះ​បញ្ចូល​​មេដឹកនាំ​កម្ពុជា​​រឿង​សមុទ្រ​ចិន​ខាងត្បូង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #China #LiKeqiang #ASEAN #Chinareach #ASEAN2022Cambodia #ASEAN2022
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួម​មាន៖
១. អាស៊ាន​ទទួលយក​ប្រទេស​អ៊ុយក្រែន​ជា​សមាជិក​មិត្តភាព និង​សហប្រតិបត្តិការ​តំបន់​អាស៊ី​អាគ្នេយ៍​ទី៥0
២. អាជ្ញាធរ​ក្រុង​ភ្នំពេញ បង្ខំឲ្យ​ក្រុម​យុវជន​ខ្មែរថាវរៈ​បញ្ឈប់​កូដកម្ម​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ
៣. សង្គមស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន ស្នើឱ្យ​លោក ហ៊ុន សែន បញ្ចប់​ការ​សងសឹក​គំនុំ​នយោបាយ
៤. ឈើហ៊ុប​ធំៗ​នៅ​សល់​ចុងក្រោយ នៅ​តំបន់​ភ្នំឱរ៉ាល់​ខេត្តកំពង់ស្ពឺ កំពុង​ទទួល​រង​ការ​កាប់​រំលំ
រួមជា​មួយព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #ASEAN #ASEAN2022Cambodia #ASEAN2022