វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តើ​លោក​អ្នក​នាង​ដឹង​ទេ​ថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺ​ជា​ខួប​គម្រប់ ១៧ ឆ្នាំ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។ ល្ខោន​ស្បែក​ធំ ឬ​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «ណាំង​ស្បែក​ធំ» គឺ​ជា​សិល្បៈ​ស្រមោល​មួយ​បែប​មានកំណើត​តាំង​ពី​ស​.ត.​វ​ទី ១ មក​ម្ល៉េះ។ ល្ខោន​ស្បែក​ធំ ដែល​ប្រើ​ប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក មក​សម្ដែង​ជា​ឈុត​ឆាក​សាច់រឿង ហើយ​រូប​ឆ្លាក់​ពី​ស្បែក​ទាំង​នោះ ត្រូវ​គេ​ដាប់​និង​ឆ្លាក់​ជា​រូប​អាទិទេព ដែល​ភាគ​ច្រើន​នៅ​ក្នុង​រឿង​បែប​ព្រហ្ម​សាសនា។
#RFAKhmer #Cambodia #Culture #UNESCO #WorldHeritage #ShadowPuppetTheatre #SbekThom #KhmerShadowTheatre