វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែ​ឧសភា ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន ទម្លាយ​រឿង​វះកាត់​ជំងឺ​ធ្ងន់ធ្ងរ​ដែល​គ្មាន​អ្នកណា​ដឹង​ជាច្រើន​ឆ្នាំ​មក​ហើយ
២. មន្ត្រី​គណបក្ស​ប្រឆាំង ស្នើ​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​រឹងមាំ
៣. នគរបាល​ខេត្ត​រតនគិរី បន្ត​សាកសួរ និង​ឃុំខ្លួន​លោក ថេង សាវឿន និង​សហការី​ពីរ​នាក់​ទៀត
៤. សេចក្ដីរាយការណ៍​ផ្ទាល់​ផ្ដោត​លើ​ការ​កេង​ចំណេញ​នយោបាយ​ពី​ការប្រកួត​កីឡា​ស៊ីហ្គេម ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #ElectionKH2023 #NEC #CandlelightParty #ThengSavoeun #ThachHach #NhelPheap #CCFC #1991ParisPeaceAgreements #SEAGames
Media is too big
VIEW IN TELEGRAM
ប្រជា​សហគមន៍​ ​ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ខេត្ត​ផ្សេងៗ​ ​ទៀត​ ​ប្រមាណ​ជាង​ ​២​០​០​ ​នាក់​ ​មក​តវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃ​ ​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៣​ ​នេះ​ ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ ​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហាច់​ ​ដែល​ជា​ប្រធាន​ ​និង​ម​ន្រ្តី ​នៃ​ ​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ ​ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ចាប់ខ្លួន​ ​ខណៈ​លោក​ ​និង​ក្រុម​ការងារ​កំពុង​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​វិញ​ ​កាលពី​ម៉ោង​ប្រមាណ​ ​១​១​ ​ព្រឹក​ ​ថ្ងៃពុធ​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៣​។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រជា​សហគមន៍​ ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ខេត្ត​ផ្សេងៗ​ ​ទៀត​ ​នៅតែ​បន្តម​ក​តវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃ​ទី​ ​២​០​ ​ខែ​ឧសភា​ ​បើ​ទោះបីជា​អាជ្ញាធរ​ ​ពង្រាយ​កងកម្លាំង​បណ្តេញ​ពួកគាត់​ក៏ដោយ​។​ ​ការ​តវ៉ា​របស់​កសិករ​ពី​តាម​បណ្តា​ខេត្ត​ទាំងនេះ​ ​គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​លោក​ ​ស​ ​ខេង​ ​ជួយ​អន្តរាគមន៍​រដ្ឋាភិបាល​ដោះលែង​ ​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហាច់​ ​ដែល​ជា​ប្រធាន​ ​និង​មន្ត្រី​ ​នៃ​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ ​ចាប់ខ្លួន​ជាង​បី​ថ្ងៃ​មក​ហើយ​ ​និង​កំពុង​បញ្ចូន​ទៅ​សាកសួរ​នៅ​តុលាការ​ខេត្ត​រតនគិរី​។​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មេធាវី​ ​និង​ក្រុម​គ្រួសារ​នៅតែ​មិនទាន់​បាន​ជួប​ជាមួយ​ ​ប្រធាន​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​ ​លោក​ ថេ​ង​ ​សាវឿន​ ​និង​សហការី​របស់​លោក​ទាំង​ ​២​ ​នាក់​នៅឡើយ​ទេ​ ​បន្ទាប់ពី​នគរបាល​ឃាត់ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​អស់​រយៈពេល​ ​៥​ ​ថ្ងៃ​ ​គិត​មកដល់​ថ្ងៃ​ទី​ ​២​១​ ​ខែ​ឧសភា​។​ ​មន្ត្រី​នគរបាល​បា្រប់​ថា​ ​អ្នក​ទាំង​បី​ស្ថិតនៅ​ក្នុង​ដៃ​អយ្យការ​ ​ដែល​កំពុងតែ​ធ្វើការ​រឿង​នេះ​។​ ​ក្រុម​គ្រួសារ​ខកចិត្ត​ ​ចំពោះ​តុលាការ​ ​ដែល​មិន​អនុញ្ញាត​ពួក​ឲ្យ​ជួប​ស្វាមី​ ​និង​កូន​របស់​ពួកគេ​។​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព​៖ ក្រុមប្រជាកសិករជាង ២០០នាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភា នាំគ្នាធ្វើដំណើរចេញពីវត្តសាមគ្គីរង្សី ដើម្បីបន្តទៅប្រមូលផ្ដុំគ្នា នៅខាងក្រៅរបងក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យសមត្ថកិច្ចដោះលែងលោក ថេង សាវឿន និង និងសហការីរបស់លោកពីរនាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច។ ក្រុមអ្នកតវ៉ា ភាគច្រើនជាប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីមកពីខេត្តកំពង់ស្ពឺ កោះកុង និងខេត្តផ្សេងៗ ទៀត អះអាងថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មិនបានបង្រៀនកសិករពីបដិវត្តផ្ដួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះឡើយ។ ពួកគេបន្តថា សមាគមបង្រៀនកសិករតែពីមេរៀនកសិកម្ម និងសិទ្ធិក្នុងការទាមទារដីធ្លីរបស់ខ្លួនវិញតែប៉ុណ្ណោះ។ គិតមកដល់ថ្ងៃទី២២ ខែឧសភា អស់រយៈពេល៥ ថ្ងៃ ហើយ ដែលអាជ្ញាធរខេត្តក្រចេះចាប់ខ្លួនប្រធាន និងមន្ត្រី នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបញ្ចូនទៅសាកសួរនៅតុលាការខេត្តរតនគិរី។
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
Media is too big
VIEW IN TELEGRAM
ក្រុមប្រជាកសិករជាង ២០០នាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភា នាំគ្នាធ្វើដំណើរចេញពីវត្តសាមគ្គីរង្សី ដើម្បីបន្តទៅប្រមូលផ្ដុំគ្នា នៅខាងក្រៅរបងក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យសមត្ថកិច្ចដោះលែងលោក ថេង សាវឿន និង និងសហការីរបស់លោកពីរនាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច។ ក្រុមអ្នកតវ៉ា ភាគច្រើនជាប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីមកពីខេត្តកំពង់ស្ពឺ កោះកុង និងខេត្តផ្សេងៗ ទៀត អះអាងថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មិនបានបង្រៀនកសិករពីបដិវត្តផ្ដួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះឡើយ។ ពួកគេបន្តថា សមាគមបង្រៀនកសិករតែពីមេរៀនកសិកម្ម និងសិទ្ធិក្នុងការទាមទារដីធ្លីរបស់ខ្លួនវិញតែប៉ុណ្ណោះ។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី២២ ខែ​ឧសភា ឆ្នាំ២០២៣
១. លោក ហ៊ុន សែន បន្ត​ប្រតិកម្ម​នឹង​បណ្តា​ទូត​បរទេស​ដែល​ទៅ​ជួប​លោក កឹម សុខា
២. ប្រជាកសិករ​ជាង ២០០នាក់ បន្ត​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី
៣. ក្រុមយុវជន​ស្រឡាញ់​បរិស្ថាន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ស្នើឱ្យ​បញ្ឈប់​ការកាត់​ឆ្វៀលដី​នៅ​តំបន់​ឧទ្យានជាតិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន
៤. ក្រុមកម្មករ រិះគន់​រដ្ឋាភិបាល​ថា មិនសូវ​យក​ចិត្ត​ទុកដាក់​ពី​សុខទុក្ខ​កម្មករ ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #KemSokha #ThengSavoeun #ThachHach #NhelPheap #CCFC #LandConflict #MotherNature #MotherNatureYouthMovement #NationalParks
Media is too big
VIEW IN TELEGRAM
តុលាការ​ខេត្ត​រតនគិរី​សម្រេច​ម្រេច​ឃុំ​ខ្លួន​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C) ​និង​សហការី​លោក​ពី​រូប​ទៀត​ ​គឺ​លោក​ ​ញ៉ិល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ដោយ​ចោទ​ ​២​ ​ករណី​ ​គឺ​រួមគំនិតក្បត់​ ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​ ​លោក​ទាំង​បី​នាក់​ ​ត្រូវ​បាន​យកទៅ​ឃុំ​ខ្លួន​ ​នៅ​ពន្ធ​នាគា​រ​ខេត្ត​រត​ន​គី​រី​ ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​ ​២​២​ ​ខែ​ឧសភា​។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព​៖ ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
Media is too big
VIEW IN TELEGRAM
ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #LandConflict
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH