វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៤]​ ៖​ ​អ្នក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង សែនករុណា​ ​លើក​ឡើង​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​នោះ​ទេ ​តាមរយៈ​​ការ​បំបិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស​ និង​ការ​អនុវត្តន៍​ច្បាប់​លម្អៀង​ជាដើម៕​​
​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#Dictatorships #DemocracyKh​ ​#PoliticsKH#TheCPP#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត «​អសមត្ថភាព​ដឹកនាំ​ប្រទេស ទើប​នៅ​តែ​មាន​អ្នក​រិះគន់​»

Description: ពលរដ្ឋ​មួយចំនួនរស់នៅ​ក្រៅ​ប្រទេស ហួសចិត្ដនឹងលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ដែល​ចាត់​ទុក​មតិ​យោបល់​របស់​អ្នក​រិះគន់​ថា គ្មាន​ប្រយោជន៍ និង​មិន​ចំណេញ ព្រោះ​លោក​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ។ ពួក​គាត់​​ថា​ នេះ​ដោសារ​តែ​ការ​ដឹក​នាំ​របស់ឪពុក និងកូន ​មាន​ចំណុចខ្វះ​ខាត និង​អសមត្ថភាព​​មាន​តែការអួតអាង ប៉ុន្ដែ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​ដល់​ពលរដ្ឋ ទើប​នៅ​តែ​បន្ដ​មាន​អ្នក​រិះគន់៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsKH #DemocracyKH #Protests #ArbitraryArrest #PrisonerofConscience #PoliticalPrisoners #CambodianDiaspora
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ប៉ែន បូណា ចោទសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថាជា «អ្នកញុះញង់បំផ្លាញសន្តិភាព»
---
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា អះអាងថា គណបក្សប្រជាជនកម្ពុជា គឺជា «អ្នកការពារសន្តិភាពពិតប្រាកដ»។ ចំណែកសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលលោកហៅថា ជា‌‌‌ «ជើងឯក» នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ប៉ែន បូណា ចោទពួកគាត់ថា ជា «អ្នកញុះញង់បំផ្លាញសន្តិភាព»៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PenBona #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH #DemocracyKH #CambodiaGovernmentSpokespersonUnit #RUSG #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គំនិតខ្វែងគ្នា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការតវ៉ាឱ្យគោរពកិច្ចព្រមព្រៀងនេះ
---
ថ្ងៃទី២៣ ខែតុលានេះ ជាថ្ងៃខួប៣៣ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)។ ក្នុងឆ្នាំនេះ ការទាមទារឱ្យរដ្ឋាភិបាលគោរពអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាន់តែផុលផុស នៅតាមបណ្ដាប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែររស់នៅ។

តើហេតុអ្វីទើបពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យរម្លឹកបីកិច្ចព្រមព្រៀងនេះ កាន់តែផុសផុលនៅឆ្នាំ២០២៤នេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia#Vietnam#Lao#HunSen #HunManet #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH #DemocracyKH #Protests #CLV#CLVDTA #TerritorialIntegrity#Sovereignty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្ថាប​និក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ប្តេជ្ញា​ចិត្ត​បន្ត​ជីវិត​នយោបាយ​លោក
---
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ គឺលោក សៀម ​ភ្លុក​ ទទួលបាន​សេរីភាព​ឡើងវិញហើយ កាលពីរសៀល​ថ្ងៃទី២៥ ខែតុលា បន្ទាប់ពី​លោក​អនុវត្តទោស​គ្រប់​ចំនួន​រយៈ​ពេល​ពីរឆ្នាំកន្លះ ​នៅ​ក្នុង​សំណុំ​រឿង​ក្លែង​ឯកសារ បង្កើត​គណបក្ស​បេះដូង​ជាតិ។  លោក​ប្ដេជ្ញា​ចិត្ដ​ទាមទារ​រកយុត្ដិធម៌ និង​បន្ដ​សកម្មភាព​នយោបាយ៕ ​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SiemPluk #CambodiaNationalHeartParty #CNHP #PoliticsKH #HumanRightsKH #DemocracyKH #CourtKH #PoliticalPrisonersl #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​​នៅអូស្ត្រាលី៖ កម្ពុជា​នឹង «កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ ​សង្គម និង​សេដ្ឋកិច្ច»
---
តំណាង​អង្គការ​សង្គមស៊ីវិល សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​មន្ត្រី​បក្សប្រឆាំង​ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ដូចៗ​គ្នា​ថា​ ប្រទេស​កម្ពុជា នឹង​កាន់​តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​សង្គម ​ និង​សេដ្ឋកិច្ច​ដូច​អតីតកាល​ ប្រសិន​បើ​រដ្ឋាភិបាល នៅ​តែ​មិន​គោរព​ និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ពួក​គាត់​ បាន​លើក​ឡើង​ក្តី​ព្រួយ​បារម្ភ​នេះ​ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៣៣ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​តុលា ដែល​រៀបចំ​ដោយ​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្រចាំ​ប្រទេស​អូស្ត្រាលី៕​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH
Media is too big
VIEW IN TELEGRAM
«ពលរដ្ឋ នឹង​ក្លាយ​ជា​កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ»
---
ក្នុង​ពិធី​ប្រារព្ធខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៧ ខែតុលា ​ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល សហគមន៍ខ្មែរ នៅ​ប្រទេស​អូស្រ្ដាលី លើកឡើង​ថា​ ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​​​ និង​ការ​រង​នូវ​ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់​ពី​អន្ដរ​ជាតិ គឺ​ដោយសារ​តែរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​របស់ ឪពុក និងកូន ត្រកូល «ហ៊ុន» អនុវត្ត​ផ្ទយ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ មិន​គោរព​សិទ្ធិ​មនុស្ស ពុក​រលួយ និង​បក្ស​ពួក​និយម។ ពូក​គាត់ ព្រមាន​ថា​ ពលរដ្ឋ​ នឹង​ក្លាយ​ជា «កញ្ជះ​ឱ្យ​អ្នក​នយោបាយ​ដឹក​ច្រមុះ​តាម​ចិត្ត» បើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជា​ធិបតេយ្យ៕ ​

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Australia #HunManet #HunSen #DemocracyKH  #PoliticsKH