វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.28K videos
69 files
7.18K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការខេត្ត​ព្រះសីហនុ កំពុង​បើក​ការស៊ើបអង្កេត​លើ​ម្ចាស់​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​ករណី​កម្មករ​សំណង់​ចំនួន​៤​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ ដោយសារតែ​កំហុស​បច្ចេកទេស បណ្ដាល​ឱ្យ​ពួកគាត់​ដាច់​ខ្សែ​យោង​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​១៥។
ព័ត៌មាន​ពិស្ដារ...
#Cambodia #accident #workerkh #RFAKhmer #វិទ្យុអាស៊ីសេរី
កម្មករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (#NagaWorld) ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​រុញច្រាន​បណ្ដាល​ឱ្យ​ស្លាប់​ទារក​ក្នុង​ផ្ទៃ គឺ លោកស្រី សុខ រតនា មក​ដល់​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម និង​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​ម្ហូបអាហារ​សម្រាប់​បំប៉ន​សុខភាព​ឡើងវិញ​ឡើយ​។ លោកស្រី សុខ រតនា ថា ការ​បាត់បង់​កូន​ក្នុង​ផ្ទៃ​នេះ​គឺជា​អំពើ​និទ្ទណ្ឌភាព​មួយ ដែល​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​លោកស្រី​ស្លុតចិត្ត និង​ទទួលរង​ក្ដី​សោកសង្រេង​ដែល​មិនអាច​បំភ្លេច​បាន។
ព័ត៌មាន​ពិស្ដារ...
#Workerkh #Cambodia #ណាហ្គាវើលដ៍​ #RFAKhmer #វិទ្យុអាស៊ីសេរី
ប្រធាន​សហភាព​ការងារ​កម្ពុជា​កំពុង​ចុះ​ស្រាវជ្រាវ​ពី​តម្រូវ ការ​ជាក់ស្តែង​របស់​កម្មករ​នៅ​តាម​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​មុន​រៀបចំ​របាយការណ៍​យក​ទៅ​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០២៣​។ កម្មករ​ចង់​ឃើញ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​គោល​ឱ្យ​បាន​សមរម្យ ព្រោះ​បច្ចុប្បន្ន​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឡើង​ឥត​ឈប់ឈរ​ដែល​បន្ថែម​បន្ទុក​ទៅ​លើ​ជីវភាព​របស់​ពួកគាត់​បន្ថែម​ទៀត។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #workerkh #Cambodia
ជីវភាព​អតីត​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ឃែនធើរេន អឹភែរឹល ខេម​​ឌា កាន់តែ​ប្រឈម​នឹង​ការ​លំបាក ក្រោយ​ពេល​ថៅកែ​រោងចក្រ​នេះ បិទ​ដំណើរការ​រោងចក្រ និង​គេចវេះ​មិន​ព្រម​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ​។ មន្ត្រី​សហជីព​លើកឡើង​ថា បញ្ហា​ថៅកែ​រោងចក្រ​បិទ​រោងចក្រ និង​គេចវេះ​ពី​ការ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ទៅដល់​កម្មករ នៅតែ​បន្ត​កើតមាន​នេះ ដោយសារ​ការអនុវត្ត​ច្បាប់​ទន់ខ្សោយ និង​អំពើពុករលួយ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #workerkh #canteran #workerrights #LaborMinistry