វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការ «​យក​វីដេអូ​កាត់ត​ដូរ​ចំណង​ជើង​ខុស​ខ្លឹមសារ​» ធ្វើ​ជា​ភស្ដុតាង​ដាក់​បន្ទុក​លើ​យុវជន​មាតាធម្មជាតិ
---
នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ត​បើក​សវនាការ​សាកសួរ​លើ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ ប៉ុន្តែ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ហួស​ចិត្ត​នឹង​តុលាការ ដែល​បាន​យក​វីដេអូ​កាត់ត​ដូរ​ចំណង​ជើង ខុស​ពី​ខ្លឹមសារ​វីដេអូ​ដើម និង​វីដេអូ​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ យក​មក​ធ្វើ​ជា​ភស្ដុតាង​ដាក់​បន្ទុក​លើ​ពួកគេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ​ក្រុងភ្នំពេញ​បាន​យក​វីដេអូ​មួយ​ចំនួន​ដែល​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស​ ដេវិតសុន (Alejandro Gonzalez Davidson)​ និយាយ​ជាមួយ​បណ្ដាញ​សារព័ត៌មាន​មក​ភ្ជាប់​ការ​ប្រកាន់​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ថា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល។​ ​ជុំវិញ​រឿង​នេះ​ សូម​ស្ដាប់​និង​ទស្សនា​ ​បទ​សម្ភាសន៍​​មួយ​ជាមួយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក​ ​ថុន រដ្ឋា​ ​ដូច​តទៅ៖​

#RFAKhmer#Cambodia#HunManet#HunSen#MotherNature#EnvironmentalActivists#ThunRatha#PhnomPenhCourt#AlejandroGonzalezDavidson​ ​#RFAKhmerInterview#RFAInterview
Prosecutors play videos of environmental activists at Cambodian trial
---
Prosecutors on Monday played video and audio depicting environmental activists criticizing the government’s response to the COVID-19 pandemic and talking about their efforts to preserve Cambodia’s natural resources.
👉 https://www.rfa.org/english/news/cambodia/mother-nature-videos-trial-06172024164125.html
---
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #PoliticsKH #PoliticalActivists #PoliticalPrisoners #PoliticalPersecutions #OppositionParties
Media is too big
VIEW IN TELEGRAM
សកម្មជនមាតាធម្មជាតិរំឭកការជាប់ពន្ធនាគារ មុនឡើងសវនាការលើកទី៥
---
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ មិថុនា បន្តបើកសវនាការលើសកម្មជនចលនាមាតាធម្មជាតិ ពាក់ព័ន្ធនឹងបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។ ខុស​ពី​សព្វមួយដង ដែលយុវជនបរិស្ថាន​ ស្លៀកពាក់​ស ប៉ុន្តែសវនាការលើកទី៥នេះ ពួកគេពាក់អាវយឺតមានរូបសញ្ញា «ពាមប្រសោប» ។ មុន​ដើរចូល​សវនាការ​ សកម្មជនបរិស្ថាន​ទាំង៥​នាក់ បានរំឭកការជាប់ពន្ធនាគារនាពេលកន្លងមក និងការត្រៀមខ្លួនចូលពន្ធនាគារជាថ្មី​ ​ប្រសិនបើពួកគេត្រូវបានកាត់ទោស ពាក់ព័ន្ធនឹងបទចោទ ដែលគេយល់ថា ជាការធ្វើទុក្ខបុកម្នេញដើម្បីបំបិទសំឡេងរិះគន់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សកម្មជនចលនាមាតាធម្មជាតិសោកស្ដាយ ដែលតុលាការមិនយកភស្តុតាងដោះបន្ទុករបស់ពួកគេបង្ហាញក្នុងសវនាការ
---
សកម្មជនចលនាធម្មជាតិទាំងប្រាំនាក់ បានស្នើចៅក្រមអនុញ្ញាត្តិឲ្យពួកគេបង្ហាញវីដេអូសកម្មភាពការពារបរិស្ថានកន្លងមក។ ទោះជាយ៉ាងណា ចៅក្រម និងតំណាងអយ្យការបដិសេធ ដោយលើកឡើងថា សកម្មភាពបរិស្ថានមិនបានពាក់ព័ន្ធនឹងបទចោទ។ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​សោកស្ដាយ ដែលចៅក្រមលើកយកតែវីដេអូពីតំណាងអយ្យការមកបង្ហាញ ដើម្បីដាក់បន្ទុកលើពួកគេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការគ្រោងប្រកាសសាលក្រមលើសកម្មជនការពារបរិស្ថាននៅថ្ងៃទី២ កក្កដា
---
សាលាដំបូងរាជធានីភ្នំពេញកំណត់យកថ្ងៃទី០២ ខែកក្កដា ដើម្បីប្រកាសសាលក្រមទៅលើសកម្មជនការពារបរិស្ថានទាំង ១០រូប ដោយក្នុងនោះ មានសកម្មជនចលនាមាតាធម្មជាតិចំនួន ៧រូប។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ មិថុនា បានបិទបញ្ចប់ការជំនុំជម្រះទៅលើសកម្មជនការពារបរិស្ថានចំនួន ១០នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ដែលបានប្រព្រឹត្តពីឆ្នាំ២០១២ ដល់ ឆ្នាំ២០២១។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាសន៍​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​រឿង​សវនាការ​និង​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក​ថ្ងៃទី​០២​ ខែ​កក្កដា​ ​ដើម្បី​ប្រកាស​សាល​ក្រម​ទៅលើ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​១០រូប​ ​ដោយ​ក្នុង​នោះ​មាន​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៧នាក់។​ ​សូមអញ្ចើញស្តាប់​និង​ទស្សនា​បទ​សម្ភាស​របស់​វិទ្យុ​អាស៊ី​សេរី​ និង​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ពីរ​រូប​អំពី​រឿង​នេះ​ដូច​តទៅ៖​
​​
#RFAKhmer#Cambodia#HunManet#HunSen#MotherNature#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt​ ​#RFAKhmerInterview#Social#Justice​ ​#RFAInterview
Media is too big
VIEW IN TELEGRAM
សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក​ថ្ងៃទី​០២​ ខែ​កក្កដា​ ​ដើម្បី​ប្រកាស​សាល​ក្រម​ទៅលើ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​១០រូប​ ​ដោយ​ក្នុង​នោះ​មាន​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៧នាក់។​ ​សូម​អញ្ជើញ​ស្តាប់​និង​ទស្សនា​បទ​សម្ភាស​របស់​វិទ្យុ​អាស៊ី​សេរី​ និង​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ពីរ​រូប​អំពី​រឿង​នេះ​ដូច​តទៅ៖​
​​
#RFAKhmer#Cambodia#HunManet#HunSen#MotherNature#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt​ ​#RFAKhmerInterview#Social#Justice​ ​#RFAInterview
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ចាប់​ខ្លួន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ តាម​សាលក្រម​ផ្ដន្ទាទោស​ពី​តុលាការ
---
សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៤​នាក់ ​រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី នៅ​ខាងមុខ​តុលាការ ដែល​ប្រកាស​សាលក្រម​កាត់​ទោស​ពួកគេ​នៅ​ថ្ងៃ​ទី​០២ ខែ​កក្កដា ​ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​បរិស្ថាន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Arrest #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ភួន កែវរស្មី៖ «​តស៊ូ​ហើយ​ស្លាប់ ប្រសើរ​ជាង​ស្លាប់​មិន​បាន​តស៊ូ​ការពារ​ធនធាន​ធម្មជាតិ​»
---
សកម្មជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា ភួន កែវរស្មី អំពាវនាវ​ពលរដ្ឋ និង​យុវជន​បន្ត​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​គេ​បំផ្លាញ ដោយ​មិន​បាន​ចូលរួម​ការពារ​នោះ​ទេ​។ កញ្ញា​មិន​ចង់​ឃើញ ពលរដ្ឋ​និង​យុវជន បាក់​ទឹក​និង​តក់ស្លុត ដោយសារ​ការ​ចាប់​ខ្លួន​ក្រុម​ចលនា​មាតា​ធម្មជាតិ​ដាក់​ពន្ធនាគារ​ជាលើក​ទីពីរ​នោះ​ដែរ​។
សូម​ទស្សនា​វីដេអូ​ (Vlog) របស់​កញ្ញា ភួន កែវរស្មី ដែល​កញ្ញា​បាន​ថត​ទុក និង​ប្រគល់​មក​ឱ្យ​វិទ្យុអាស៊ីសេរី មុន​ពេល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​៖