វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ តំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បដិសេធ​ញត្តិ​របស់​កូដករ​ណាហ្គាវើលដ៍​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ
---
តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា បដិសេធទទួលញត្តិរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ ដែលបានអូសបន្លាយរយៈពេលជិត៣ឆ្នាំមកហើយនោះ។ ការបដិសេធនេះ តំណាងខុទ្ទកាល័យនាយករដ្ឋមន្រ្តី លើកហេតុផលថា ដោយសារតែញត្តិនោះ ខ្វះឯកសារយោងមួយចំនួន។ មន្ត្រីអង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ក្រុមកូដករ និងដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធី។
---
#RFAKhmer #Cambodia #HunManet #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #PrimeMinister_sOfficeKH
Media is too big
VIEW IN TELEGRAM
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បដិសេធទទួលញត្តិរបស់កូដករណាហ្គាវើលដ៍ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ
---
តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា បានបដិសេធមិនទទួលយកញត្តិស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ក្រោយពីអនុញ្ញាតឲ្យតំណាងសហជីពចំនួន៣នាក់ ជួប និងជជែកអំពីគោលបំណងនៃការដាក់ញត្តិ ។ ប៉ុន្តែ តំណាងខុទ្ទកាល័យនោះ បដិសេធមិនទទួលញត្តិរបស់ក្រុមកូដករនោះទេ ក្រោមហេតុផលថា ញត្តិនោះខ្វះឯកសារយោង និងឈ្មោះអ្នកស្នើសុំកិច្ចអន្តរាគមន៍។ មន្ត្រីអង្គការសង្គមស៊ីវិល ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌ក្រុមកូដករ និងដោះស្រាយបញ្ចប់វិវាទការងារនេះដោយសន្តិវិធី។
#RFAKhmer #Cambodia #HunManet #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #PrimeMinister_sOfficeKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបដិសេធ មិនទទួលញត្តិរបស់កូដករណាហ្គាវើលដ៍ ដែលស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររ៉ាំរ៉ៃ
២. សកម្មជនបក្សប្រឆាំងដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បន្តដើរអូសទាញអ្នកផ្សេងទៀតឱ្យចុះចូលជាមួយបក្សកាន់អំណាច
៣. ព្រះសង្ឃ សយ សាត ដែលឈឺឆ្អាលបញ្ហាសង្គម កំពុងគេចព្រះកាយពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ
៤. អាជ្ញាធរវៀតណាមនាំក្រុមជើងកាងទៅជេរប្រមាថ និងវាយព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម នៅខេត្តលង់ហោរ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #HunManet #SoySat #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #PrimeMinister_sOfficeKH #OppositionParties #CPP #RulingParty #KhmerKrom #KampucheaKrom #Vietnam #IndigenousRights
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YaGRzOA6GIc
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. សហគមន៍ខ្មែរស្នើជួបនាយករដ្ឋមន្ត្រីអូស្ត្រាលីជជែកពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា
២. លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតែងតាំងប្អូនប្រុស លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
៣.ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនិងថ្មម៉ាប២កន្លែងនៅខេត្តក្រចេះបង្កផលប៉ះពាល់ ដល់សុខភាពពលរដ្ឋនៅតំបន់នោះ
៤. សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសអ្នករិះគន់បក្សកាន់អំណាចលោក កង សារ៉ន ដាក់ពន្ធនាគារ៣ ឆ្នាំដដែល
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #HunMany #HongPiv #SamKimsath #RealEstateKH #Seize #Economy #EconomicCrisis #FinancialCrisis #HumanRights #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #PrimeMinistersOfficeAus #GoldMining #7thTermNationalAssembly

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/yd3Vv77BWvA
Media is too big
VIEW IN TELEGRAM
សមាជិកសភាអូស្ត្រាលីនឹងជំរុញឲ្យរដ្ឋាភិបាលជជែកនឹងលោកហ៊ុនម៉ាណែតរឿងសិទ្ធិមនុស្ស
---
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia ) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យលោក ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongLim #CheaYouhorn #TakMengHeang #JulianHill #TimRicharson #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ ប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារទាមទារដំណោះស្រាយវិវាទការងារ
---
ក្រុមកូដករណាហ្គាវើលដ៍ នៅព្រឹកថ្ងៃទី៦ មីនា បានប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទាមទារឲ្យដោះស្រាយវិវាទការងារ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ មន្ត្រីសហជីពលើកឡើងថា ដើម្បីដោះស្រាយបញ្ហាវិវាទការងាររ៉ាំរ៉ៃនេះ ក្រសួងការងារ គួរតែដោះស្រាយតាមសំណើរបស់កម្មករ និងជំរុញដល់ថៅកែណាហ្គាវើលដ៍ (Nagaworld) ឲ្យគោរពសិទ្ធិកម្មករ ព្រមទាំងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/nagaworld-workers-and-union-petition-to-mol-03062024025851.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSour #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤៖

១.អាជ្ញាធរខេត្ត ព្រះវិហារ ប្រើប្រាស់អាវុធនិងចាប់ខ្លួនពលរដ្ឋប្រមាណ២០នាក់ ក្នុងការបង្ក្រាបជម្លោះដីធ្លី
២.ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោកដើរចេញពីអង្គប្រជុំក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅគំរាមឱ្យរុះរើផ្ទះ
៣.កូដករ ណាហ្គាវើលដ៍ (NagaWorld) តវ៉ាដាក់លិខិតទៅក្រសួងការងារទាមទាររកដំណោះស្រាយវិវាទការងារជាថ្មីម្ដងទៀត
៤.កម្មករខ្មែរធ្វើឲ្យក្រុមហ៊ុនវៀតណាមនៅខេត្តរតនគិរីរាប់ពាន់នាក់ធ្វើការដោយខ្វះប្រព័ន្ធការពារសុវត្ថិភាព
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Vietnam #HunManet #HengSour #ChhimSithar #PreahVihear #SeilaDamex #LandDispute #Shoot #SmokeGrenades #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions #Ratanakiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4H44ynQaTJo
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនៅខេត្តក្រចេះ ព្រមានមិនត្រឡប់ទៅខេត្តវិញ បើរដ្ឋាភិបាលមិនរកដំណោះស្រាយ
---
ពលរដ្ឋ​ជាង​៦០​គ្រួសារ​​ ដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​​ នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​នៅ​ក្រសួង​មហា​ផ្ទៃ​។​ អំឡុង​ពេលដាក់ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​នោះ​ ពលរដ្ឋ​ខ្លះ​បង្ហាញ​ពី​ការ​ឈឺ​ចាប់​​ ស្រក់​ទឹក​ភ្នែក​​ និង​ប្ដេជ្ញា​ចិត្ត​ថា​ មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ​ ដរាបណា​នៅ​ពុំ​ទទួល​បានដំណោះស្រាយ​ពី​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #LandMinistry #LandDisputes #Petition #Kratie
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ឈឺចាប់ដោយសារតែក្រុមហ៊ុនវៀតណាមរំលោភយកដីកេរដូនតា
---
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តក្រចេះ ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឡើងមកដាក់ញត្តិជាថ្មី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយសារតែពលរដ្ឋរងអំពើអយុត្តិធម៌ ការគំរាមកំហែង របស់ក្រុមហ៊ុនវៀតណាម ដែលបានរំលោភយកដីកេរដូនតា និងដីព្រៃសហគមន៍របស់ពួកគាត់ អស់ជាង១ពាន់ (១១១១) ហិកតារ ហើយបញ្ហានេះ អាជ្ញាធរខេត្តមិនព្រមដោះស្រាយឱ្យបានត្រឹមត្រូវនោះឡើយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​រង​គ្រោះ​ដីធ្លី ​នៅខេត្តក្រចេះ ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​អាជ្ញាធរ​គំរាម​កំហែង​
---
ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​​អាជ្ញាធរ​គំរាម​កំហែង។ ពួកគាត់​ស្នើឱ្យ​រដ្ឋាភិបាល​ជួយរក​ដំណោះ​ស្រាយឱ្យ​បានឆាប់រហ័ស ព្រោះ​គ្រួសារ​កំពុង​ជួប​ការ​លំបាក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #SarSokha #MoI #PrimeMinistersOfficeKHM #LandMinistry #LandDisputes #Economy #CourtKH #HumanRights #Petition #KamdhenuVentures #Kratie
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer