វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) រក​ឃើញ​ថា អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ប្រឈម​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ឡើង អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ មន្ត្រី​សង្គម​ស៊ីវិល​ក្នុងស្រុក ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Press #Freedom #Journalist #Covid19 #ICJ #ReporterWithoutBorder
Media is too big
VIEW IN TELEGRAM
ក្រុមអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​ឱ្យ អ.ស.ប ដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា
---
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ​​ អនុម័ត​ដំណោះ​ស្រាយ​សំខាន់​ៗ​ដើម្បី​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ។ ការ​ស្នើ​បែប​នេះ​គឹ​ដោយសារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ពិនិត្យ​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​លំហ​សេរីភាព​ពលរដ្ឋ​ និង​នយោបាយ​ក្នុង​រយៈ​ពីរ​ឆ្នាំ​មុន​ការ​បោះ​ឆ្នោត៕
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsViolations #UN #HRW #AmnestyInternational #Article19 #FORUMASIA #CIVICUS #ICJ #FIDH #OMCT

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH