វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.65K photos
1.17K videos
59 files
7.04K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី អះអាង​ថា មន្ត្រី​មួយចំនួន​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ហាមឃាត់​កញ្ញា​មិន​ឱ្យ​ធ្វើ​ពិធី​សាសនា ខណៈ​កញ្ញា​ជា​គ្រិស្ត​សាសនិក។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការគោរព​ជំនឿ​សាសនា​នៅ​ក្នុង​ពេល​ជាប់ឃុំ​ជា​រឿង​មួយ​ដែល​ត្រូវ​លើកទឹកចិត្ត​ឱ្យ​ធ្វើ និង​មិន​ត្រូវ​មាន​ការ​រឹតត្បិត​នោះ​ទេ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #sengtheary #Cambodia #rights
ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​បឹងតាមោក​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​គឺ លោក គង់ ចំរើន ដែល​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ព្រមទាំង​ស្ទុះ​ចង់​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ។ ទង្វើ​របស់​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន រូប​នេះ កើតឡើង​ក្រោយ​ពេល​ដែល​តំណាង​សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​ក្បែរ​តំបន់​បឹងតាមោក​ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​ប្រមាណ​៣០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង​២​រយ​គ្រួសារ (២៥០) បន្ត​មក​តាម​ដាន​ញតិ្ត​ពួកគាត់​នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ស្ថាប័ន​រដ្ឋសភា និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២១​កក្កដា ដោយ​ស្នើសុំ​ឱ្យ​ជួយ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Tamoklake #Cambodia
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣នាក់ នៅ​ព្រឹក​ថ្ងៃ​ទី២២ កក្កដា ចូល​បំភ្លឺ​នៅ​តុលាការ​កំពូល​លើ​បណ្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ដែល​រក្សា​បទ​ចោទ​ប្រកាន់​លើ​ពួកគេ​ដដែល។
ព័ត៌មាន​ពិស្ដារ...
https://youtu.be/2HrqgghyjQQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ ២០២២៖
១. គណបក្សចំនួន៥​ គ្រោងរួបរួមគ្នា យកជ័យជំនៈលើគណបក្សកាន់អំណាច ក្នុងពេលបោះឆ្នោតសកលឆ្នាំក្រោយ
២. ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ រងរបួសដោយសារការប្រើអំពើហិង្សារបស់អាជ្ញាធរ
៣. ក្រុមគ្រួសារជនរងគ្រោះ ​​​​​ដែល​​​​​ស្លាប់​​​​​ពេល​​​​​ប៉ូលិស​​​​​ឃុំ​​​​ខ្លួន នៅខេត្តបាត់ដំបង បន្តទាមទារយុត្តិធម៌
៤. ប្រជា​សហគមន៍​ការពារ​ព្រៃឈើមេត្តាធម្មជាតិ ​ទទូចអង្វរដល់ថ្នាក់ដឹកនាំកំពូល ជួយ​អន្តរាគមន៍​ការពារ​ព្រៃអភិរក្សនិងសត្វព្រៃកម្រ
រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
---------------------
កម្មវិធីផ្សាយរបស់​វិទ្យុអាស៊ីសេរី ​ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
កម្មករ​ណាហ្គាវើល៍ (Naga World) ប្ដេជ្ញា​នឹង​តវ៉ា​ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ ទោះ​ជា​អាជ្ញាធរ​រារាំង និង​បង្ក្រាប​យ៉ាង​ណាក្ដី។ ពួកគេ​អះអាង​ថា ក្រសួង​ការងារ និង​សមត្ថកិច្ច​លម្អៀង​ទៅ​ខាង​ភាគី​ថៅកែ ដែល​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត អូស​បន្លាយ​ពេល​វេលា​ជាង ៧ខែ​មក​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Nagaworld #Cambodia
សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ បន្ត​ងាប់ និង​បាត់​ខ្លួន​ដោយសារ​សកម្មភាព​បរបាញ់ និង​ដាក់​អន្ទាក់ ក្រោយពី​កើត​មាន​សកម្មភាព​ឈូស​ឆាយ​ព្រៃ និង​កាប់​ឈើ​មាន​តម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ បាន​សំពះ​អង្វរ​ឱ្យ​លោក ហ៊ុន សែន និង លោក ស ខេង មេត្តា​ជួយ​អន្តរាគមន៍ ការពារ​ព្រៃ​អភិរក្ស​នៅ​តំបន់​នោះ បន្សល់​ចុងក្រោយ ដើម្បី​មាន​កន្លែង​សត្វព្រៃ​ជ្រក និង​ចិញ្ចឹម​ជីវិត។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #mettaforest #Cambodia #wildlifekh
ប្រធាន​សហភាព​ការងារ​កម្ពុជា​កំពុង​ចុះ​ស្រាវជ្រាវ​ពី​តម្រូវ ការ​ជាក់ស្តែង​របស់​កម្មករ​នៅ​តាម​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​មុន​រៀបចំ​របាយការណ៍​យក​ទៅ​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០២៣​។ កម្មករ​ចង់​ឃើញ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​គោល​ឱ្យ​បាន​សមរម្យ ព្រោះ​បច្ចុប្បន្ន​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឡើង​ឥត​ឈប់ឈរ​ដែល​បន្ថែម​បន្ទុក​ទៅ​លើ​ជីវភាព​របស់​ពួកគាត់​បន្ថែម​ទៀត។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #workerkh #Cambodia
https://youtu.be/IEU-eVgdVJI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ ២០២២៖
១. ព្រឹទ្ធសភាកម្ពុជាច្រានចោលសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាអាមេរិក ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលខ្មែរ
២. ប្រពន្ធលោក អៀ ចាន់ណា ជំរុញឲ្យមេធាវីអន្តរាគមន៍យកប្តីមកជម្រះក្តីនៅប្រទេសន័រវេស
៣. ក្រុមកូដករណាហ្កាវើលដ៍ គ្រោងប្តឹងក្រុមអាជ្ញាធរ ករណីប្រើអំពើហិង្សាធ្ងន់ធ្ងរលើពួកគេ
៤. ជីវប្រវត្តិសង្ខេបរបស់អនុប្រធានគណបក្សភ្លើងទៀន នៅខណ្ឌពោធិ៍សែនជ័យដែលត្រូវគេវាយដំយ៉ាងដំណំ
រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
---------------------
កម្មវិធីផ្សាយរបស់​វិទ្យុអាស៊ីសេរី ​ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
https://www.youtube.com/watch?v=hj168aYpkzc
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

១. ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ស្នើក្រសួងមហាផ្ទៃដកបណ្ដឹងដើម្បីឱ្យតុលាការទម្លាក់ការចោទប្រកាន់
២. អ្នកជំនាញព័ត៌មានថា ស្ថាប័នអ្នកសារព័ត៌មានដែលទទួល​លុយពីរដ្ឋាភិបាល គួរផ្សាព្វផ្សាយព័ត៌មានប្រកបដោយក្រម​សីលធម៌វិជ្ជាជីវៈ
៣. មន្រ្តីសង្គមស៊ីវិលចង់ឃើញអាជ្ញាធរមានឆន្ទៈពិតប្រឆាំង​សកម្មភាពលាងលុយកង្វក់ឱ្យមានប្រសិទ្ធភាព
៤. សហគមន៍បឹងតាមោកបារម្ភពីការប៉ះពាល់ដីអាស្រ័យផល បន្ទាប់ពីឃើញអាជ្ញាធរចាក់ដីលុបបឹងជាបន្តបន្ទាប់ ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
👉 គេហទំព័រ៖ https://www.rfa.org/khmer
👉 ហវេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
👉 យធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
👉 ទវីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
👉 អនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ក្រសួងសុខាភិបាល ក្រើន រំលឹក ដល់ ពលរដ្ឋ ឱ្យ បង្កើន ការ ប្រុង ប្រយ័ត្ន ខ្ពស់ បង្ការ ការ ចម្លង ជំងឺអុតស្វា។ ការក្រើនរំលឹក នេះ ធ្វើឡើង ស្របពេល ដែល កម្ពុជា បាន រកឃើញ ករណី ជនជាតិ នីហ្សេរីយ៉ា (Nigerian) ម្នាក់ ដែល អាជ្ញាធរ ថៃ បាន ធ្វើរោគ វិនិច្ឆ័យ ថា មាន ជំងឺ អុតស្វា ហើយ បុរស រូបនេះ បាន រត់គេចខ្លួន ចូលមក កម្ពុជា។ ប៉ុន្តែគិតត្រឹម រសៀល ថ្ងៃទី២៤ ខែកក្កដា កម្ពុជា មិនទាន់ មាន ករណី ឆ្លងជំងឺ អុតស្វា ពី បុរស ជនជាតិ នីហ្សេរីយ៉ា នៅឡើយទេ។

👉 អានអត្ថបទព័ត៌មានពិស្តារ៖

#RFAKhmer #Health #Monkeypox
#ស្វែងយល់៖ សេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម ជាក់លាក់លើមន្ត្រីកម្ពុជា ឬ S.3052 «ច្បាប់ស្តីពី ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជាឆ្នាំ២០២២»
---
👉 អាន សេចក្តីស្នើច្បាប់ លម្អិត ជា ភាសាអង់គ្លេស៖ https://bit.ly/3BdmN4F
---

សេចក្តីស្នើច្បាប់ នេះ មាន គោលដៅ ស្តារ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ តាមរយៈ ការតម្រូវ ឱ្យ ដាក់ទណ្ឌកម្ម ជាក់លាក់ ទៅលើ មន្ត្រីជាន់ខ្ពស់ នៃ រដ្ឋាភិបាល របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល ពាក់ព័ន្ធ នឹង ការរម្លាយ ប្រជាធិបតេយ្យ និង រំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ នៅ កម្ពុជា។ ទណ្ឌកម្ម ទាំងនេះ រួមមាន ការបង្កក ទ្រព្យសម្បត្តិ និង ការរឹតត្បិត ទិដ្ឋាការ មិនឱ្យ មន្ត្រី កម្ពុជា ជាន់ទឹកដី អាមេរិក និងតម្រូវ ឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមដាន នូវ សកម្មភាព នានា របស់ កងទ័ព រំដោះ ប្រជាជន ចិននៅកម្ពុជា ជាពិសេស នៅតំបន់ កំពង់ផែ កងទ័ព ជើងទឹករាម និង តំបន់ តារាសាគរ នៅខេត្តកោះកុង៕
---
#RFAKhmer #Cambodia #HunSen #SanctionBill #CambodiaSanctionBillS3052 #S3052
https://www.facebook.com/rfacambodia/videos/1065822270959990/
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលត្រូវនឹងថ្ងៃ ទី២៥ ខែកក្កដា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚ មន្រ្តីសង្គមស៊ីវិល​ចង់ឃើញ​អាជ្ញាធរ​មានឆន្ទៈ​ពិតប្រាកដ​​ប្រឆាំងសកម្មភាពលាងលុយកខ្វក់​ឱ្យមានប្រសិទ្ធភាព

៚ មេដឹកនាំសហជីពអះអាងថា មិនបានញុះញង់ ឬបញ្ឆេះ​កំហឹង​កូដករ​ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ

៚ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ស្នើ​ក្រសួងមហាផ្ទៃ​ដក​​បណ្ដឹង​ដើម្បី​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​

៚ កម្ពុជា​ជាប់លេខ៩៣ ក្នុង​សន្ទស្សន៍លិខិតឆ្លងដែនសាកល ដែល​ពលរដ្ឋ​អាច​ធ្វើដំណើរទៅ​ ៥៤គោលដៅនៅលើពិភព​លោក​​ដោយ​ពុំចាំបាច់​សុំទិដ្ឋាការ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
👉 គេហទំព័រ៖ https://www.rfa.org/khmer
👉 ហវេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
👉 យធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
👉 ទវីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
👉 អនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក នាយរដ្ឋ មន្រ្តី ហ៊ុន សែន បាន ផ្តល់ ថវិកា ចំនួន ៤៨ម៉ឺន ដុល្លា រក្នុង រយៈ ពេល៤ឆ្នាំ ទៅ ឱ្យ សហភាព សហព័ន្ធ អ្នក សារព័ត៌មាន កម្ពុជា ដោយ អះអាង ថា ដើម្បី បន្ត បេសកកម្ម ផ្សព្វផ្សាយ ព័ត៌មាន បម្រើ ប្រយោជន៍ សង្គម។ តែអ្នកជំនាញបារម្ភថា ការខិតខំប្រឹងប្រែង យក ចិត្ត ទុក ដាក់ និង ផ្តល់ លុយ កាក់ រាប់ ម៉ឺន ដុល្លារ ទៅ កាន់ ស្ថាប័ន ព័ត៌មាន ក្នុង ស្រុក មួយ ចំនួននេះ គឺដើម្បី ឱ្យ ផ្សព្វផ្សាយ ព័ត៌មាន បែប ប្រជាភិថុតិ ឬ ព័ត៌មាន ដែល គាំទ្រ រដ្ឋាភិបាល តែ មួយ ចំហៀង។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #cambodia #politics #HunSen #FreedomOfExpression
សកម្មជនគណបក្សប្រឆាំងមួយចំនួនបន្តរស់នៅក្នុងស្ថានភាពភ័យខ្លាចដោយសារសមត្ថកិច្ចមិនទាន់ចាប់បានជនបង្កហិង្សាលើពួកគាត់។
មន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុងភ្នំពេញនៅតែអះអាងថាសមត្ថកិច្ចបានខិតខំស្រាវជ្រាវដែរ តែរកមិនឃើញជនដៃដល់ខណៈមន្ត្រីសង្គមស៊ីវិលមើលឃើញថាសមត្ថកិច្ចគ្មានឆន្ទៈពិតប្រាកដក្នុងការស៊ើបអង្កេតរកជនល្មើសនោះទេ។


👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #OppositionParties #CNRP
កម្ពុជា ជាប់ លេខ ៩៣ ក្នុង សន្ទស្សន៍ លិខិតឆ្លងដែន ឬប៉ាស្ព័រ សាកល (The Henly Passport Index) សម្រាប់ ត្រីមាស ទី៣ ឆ្នាំ២០២២។ ផ្អែកតាម សន្ទស្សន៍ នេះ ពលរដ្ឋកម្ពុជា ដែល កាន់លិខិត ឆ្លងដែន កម្ពុជា អាច ធ្វើដំណើរ ចេញចូល ក្នុង ប្រទេស ឬគោលដៅ ធ្វើដំណើរ សរុប ចំនួន ៥៤ ក្នុងចំណោម ប្រទេស ឬគោលដៅ ធ្វើដំណើរ សរុប ២២៧ គោលដៅ នៅទូទាំង ពិភពលោក ដោយ ពុំចាំបាច់ សុំទិដ្ឋាការ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Cambodia #politics #Passport
មេធាវីស្ថាបនិកគណបក្សបេះដូងជាតិដាក់លិខិតស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងអោយដកពាក្យបណ្តឹងចោទប្រកាន់លើកូនក្ដីពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារចុះបញ្ជីគណបក្សបេះដូងជាតិនៅតុលាការដើម្បីអោយតុលាការទម្លាក់បទចោទប្រកាន់លោកសៀមភ្លុក។

សង្គមស៊ីវិលយល់ឃើញថាក្រសួងមហាផ្ទៃនិងតុលាការកំពូលគួរពិចារណាឡើងវិញនិងដោះលែងអោយលោកសៀមភ្លុកមានសេរីភាពវិញហើយបង្ករបរិយាកាសនយោបាយអោយល្អប្រសើរ។


👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #PoliticalParties
https://www.youtube.com/watch?v=9XDUrZyHD8Y
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលត្រូវនឹងថ្ងៃ ទី២៥ ខែកក្កដា គ.ស. ២០២២ ដែលមាន មាតិកាព័ត៌មាន ដូចតទៅ៖

៚រដ្ឋសភានឹងពិភាក្សា អនុម័តសេចក្ដីព្រាងច្បាប់កែ រដ្ឋធម្មនុញ្ញ ដ៏ចម្រូងចម្រាស នៅព្រឹកថ្ងៃទី២៨ កក្កដា
៚តុលាការខេត្តពោធិ៍សាត់ផ្តន្ទាទោសសកម្មជនបក្សភ្លើង ទៀនលោក អ៊ុក សៅវ៉ារិន ដាក់ពន្ធនាគារ២ឆ្នាំ ពីបទបន្លំឯកសារ
៚ អង្គការសង្គមស៊ីវិល និងកូដករ បដិសេធការចោទប្រកាន់ របស់ រដ្ឋបាល ក្រុងភ្នំពេញរឿងញុះញង់កូដករណាហ្គាវើលដ៍
៚ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែព្យាយាមឆ្លងដែន ដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
លោកអ្នកនាងជាទីមេត្រី! ក្រៅពេលស្តាប់កម្មវិធីផ្សាយយើង តាមរយៈ Facebook និង YouTube លោកអ្នកនាងក៏អាច ស្តាប់ កម្មវិធី ផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែល ផ្សាយ ដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះតាមរយៈរលក ធាតុ អាកាសខ្លី 12,140 គីឡូហឺត្ស ស្មើនឹងកំពស់ 25ម៉ែត្រ និង13,715 គីឡូហឺត្ស ស្មើនឹងកំពស់ 22 ម៉ែត្រ។
ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុ អាកាសខ្លី 9,960 គីឡូហឺត្ស ស្មើនឹងកំពស់ 30ម៉ែត្រ និង 12,140 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ និង11,885 គីឡូហឺត្ស ស្មើនឹង កំពស់ 25 ម៉ែត្រ។
មេដឹកនាំសហជីពមួយចំនួនអះអាងថានឹងបន្តឃ្លាំមើលការតវ៉ារបស់កូដករ នៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍បន្តទៀត ទោះបីជាត្រូវអាជ្ញាធរចោទប្រកាន់ថាពួកគេញុះញង់កូដករក៏ដោយ។ មេដឹកនាំសហជីពទាំងនោះអះអាងទៀតថាពួកគេមិនបានញុះញង់ ឬបញ្ឆេះកំហឹងកូដករដូចការចោទប្រកាន់របស់អាជ្ញាធរទេ។

👉 អានអត្ថបទលម្អិត
—————-

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH
អានអត្ថបទស្តីពីការប្រហារជីវិតរបស់អ្នកប្រឆាំងនៅភូមា ឬ មីយ៉ាន់ម៉ា ជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
#Myanmar’s junta has executed veteran democracy activist Ko Jimmy, state media reported. New Light of Myanmar announced the executions of Ko Jimmy, former National League for Democracy lawmaker Phyo Zeyar Thaw and two others without reporting the date and method of killings, although it is believed the men were all hanged.

👉 អានអត្ថបទជាភាសាអង់គ្លេស៖

#RFAKhmer #Myanmar #politics #ASEAN