វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​ពន្ធ​គារ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​អ្នកជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា សេង ធា​រី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ដោយ​អះអាង​ថា ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​នេះ គឺ​ហាក់​ដាក់​បន្ទុក និង​ប៉ះពាល់​សិទ្ធិ​របស់​ជន​ជាប់ឃុំ។
អាន​ព័ត៌មាន​ពិស្ដារ...
#Sengtheary #Politicskh #Cambodia #Rights #RFAkhmer #វិទ្យុអាស៊ីសេរី
មេធាវី​អន្តរជាតិ​របស់​កញ្ញា សេង ធារី ថា លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កូន​ក្តី​របស់​លោក​ជា​បន្ទាន់។ មេធាវី​អន្តរជាតិ​រូប​នេះ ដែល​រង​នូវ​បម្រាម​មិន​ឱ្យ​ជាន់​ទឹកដី​កម្ពុជា​ជា​រៀង​រហូត​ដោយសារតែ​លោក​រិះគន់​ចំណាត់ការ​របស់​តុលាការ​កម្ពុជា​នោះ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​សំណាក់​រដ្ឋបាល​អាមេរិក ដែល​នឹង​ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង​កូន​ក្តី​របស់​លោក។
អាន​ព័ត៌មាន​ពិស្ដារ...
#Sengtheary #Cambodia #Politicskh #RFAKhmer #វិទ្យុអាស៊ីសេរី
ពលរដ្ឋ​និង​សង្គម​ស៊ីវិល​បញ្ចេញ​មតិ និង​ការយល់ឃើញ​ស្រដៀង​គ្នា ពាក់ព័ន្ធ​នឹង​ករណី​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ខេត្ត​ព្រះវិហារ។ អ្នក​ទាំងនោះ​យល់​ឃើញ​ថា ទង្វើ​បែបនេះ​គឺជា​ការ​សងសឹក​ក្នុង​ផ្លូវ​នយោបាយ និង​ពង្រាត់​កញ្ញា​មិន​ឲ្យ​ជួប​មេធាវី មិនមែន​ដូច​ការ​លើក​ឡើង​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​របស់​កញ្ញា​នោះ​ទេ។
ព័ត៌មាន​ពិស្ដារ...
#Sengtheary #Politicskh #Cambodia #RFAKhmer
"កញ្ញា សេង ធារី ផ្ដាំ​ឲ្យ​ពលរដ្ឋ​កុំ​តក់​ស្លត់​ក្នុង​ការ​លះបង់​ដើម្បី​សង្គម​ជាតិ"

លោក​មេធាវី ជូង ជូងី បញ្ជាក់​ថា លោក​បាន​ជួប​កញ្ញា សេង ធារី ប្រមាណ​២​ម៉ោង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឯ​ខែត្រ​ព្រះវិហារ និង​បាន​ជជែក​រឿងរ៉ាវ​ជាច្រើន ពាក់ព័ន្ធ​នឹង​ករណី​ចាប់ខ្លួន​កូនក្ដី​របស់​លោក​ដាក់​ពន្ធនាគារ​នេះ។

តើ​លោក​មេធាវី ជូង ជូងី បាន​ជជែក​អំពី​បញ្ហា​អ្វីខ្លះ ជាមួយ​កញ្ញា សេង ធារី នៅក្នុង​ពន្ធនាគារ​ខែត្រ​ព្រះវិហារ​នោះ​?
ព័ត៌មាន​ពិស្ដារ...
#Sengtheary #Cambodia #Politicskh #CNRP #Hunsen #RFAKhmer
សូមអរគុណ ប្រិយមិត្ត ដែលបាន ចូលរួម ផ្តល់ចម្លើយ ទៅនឹង សំណួរ #ល្បងចំណេះដឹងព័ត៌មាន របស់ វិទ្យុអាស៊ីសេរី ក្នុងសប្តាហ៍នេះ។ ចង់ដឹងថា តើចម្លើយរបស់លោកអ្នកត្រូវឬខុស?
ចម្លើយ៖ សម្រង់សម្តី ទាំងពីរនេះ ជារបស់ មេធាវីអន្តរជាតិ របស់ កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser)៕
ចុច មើល៖
បទសម្ភាសន៍ ទាំងស្រុង៖ https://bit.ly/3a7w2Z5
អានអត្ថបទឡើងវិញ៖ https://bit.ly/3a7fMHt
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀ តរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»»ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #HunSen #SengTheary #JaredGenser
មេធាវី ការពារ ក្ដី ឲ្យ កញ្ញា សេង ធារី សម្រេច ប្ដឹង ទាស់ ការ សម្រេច របស់ សាលាដំបូង រាជធានី ភ្នំពេញ ដែល ផ្ដន្ទាទោស កញ្ញា ៦ ឆ្នាំ ទៅ សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញ ។ មន្ត្រី សង្គម ស៊ីវិល សង្កេត ឃើញ ថា ការ ចោទប្រកាន់ លើ កញ្ញា សេង ធារី មាន ចរិត នយោបាយ និង ជំរុញ ទៅ តុលាការ គួរ ផ្ដល់ យុត្តិធម៌ ជូន កញ្ញា សេង ធារី ឡើង វិញ។
👉👉 អានព័ត៌មាន ពិស្ដារ...

#RFAKhmer #Sengtheary #HunSen
កញ្ញា សេង ធារី វិញ មេធាវី​ការពារ​ក្ដី​របស់​កញ្ញា គឺ លោក ជូង ជូងី បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​កញ្ញា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី១៩ កក្កដា​ម្សិលមិញ។ លោក​បន្ត​ថា នេះ​ជា​ការ​ចូល​សួរ​សុខទុក្ខ​លើក​ទី​បី​ហើយ បន្ទាប់​ពី​កញ្ញា​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ។
ព័ត៌មានពិស្ដារ...
#RFAKhmer #Politics #Cambodia #SengTheary
https://www.rfa.org/khmer/news/politics/lawyer-met-seng-theary-at-preah-vihear-prison-07202022071208.html
មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី អះអាង​ថា មន្ត្រី​មួយចំនួន​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ ហាមឃាត់​កញ្ញា​មិន​ឱ្យ​ធ្វើ​ពិធី​សាសនា ខណៈ​កញ្ញា​ជា​គ្រិស្ត​សាសនិក។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការគោរព​ជំនឿ​សាសនា​នៅ​ក្នុង​ពេល​ជាប់ឃុំ​ជា​រឿង​មួយ​ដែល​ត្រូវ​លើកទឹកចិត្ត​ឱ្យ​ធ្វើ និង​មិន​ត្រូវ​មាន​ការ​រឹតត្បិត​នោះ​ទេ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #sengtheary #Cambodia #rights
មេធាវី ជួង ជុងងី គ្រោង​ដាក់​ពាក្យ​ស្នើ​សុំ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ដោះ​លែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរី​ភាព​វិញ

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Sengtheary #Cambodia
....
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី ប្តេជ្ញាថា លោកនឹងជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act)។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យបេសកជនប្រធានាធិបតីអាមេរិក ស្តីពីកិច្ចការចំណាប់ខ្មាំង កំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារសិទ្ធិមនុស្សល្បីឈ្មោះ និងជាមេធាវីខ្មែរអាមេរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ កញ្ញា សេង ធារី បច្ចុប្បន្នកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ ទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោត«ក្លែងក្លាយ»។
#RFAKhmer #Cambodia #USA #HunSen #SengTheary #ThearySeng #JaredGenser #LevinsonAct #PoliticalPrisoner #HumanRightsDefender #HungerStrike
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣៖

១.លោក សម រង្ស៊ី ជួបសមាជិកសភាអាមេរិកដើម្បីស្នើអន្តរាគមន៍ឲ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ
២.សាលាឧទ្ធរណ៍តម្កល់សាលក្រមតុលាការរឿងលោក វន់ពៅខណៈអាជ្ញាធរមិនបាននាំខ្លួនជនប្រព្រឹត្ត អំពើហិង្សាមកផ្ដន្ទាទោសនៅឡើយ
៣.អាជ្ញាធរបញ្ជូនកញ្ញា សេង ធារី មកឃុំខ្លួននៅពន្ធនាគារព្រៃសវិញ
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីថាតើរដ្ឋាភិបាលដាក់ផែនការប្រមូលពន្ធ ជាការធ្វើកំណែទម្រង់ ឬដោយសារតែវិបត្តិហិរញ្ញវត្ថុ? រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #SamRainsy #OppositionParties #AppealCourt #HumanRights #IDEA #VornPao #SengTheary #Taxation #TakMengHeang #SengSary #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/92BPkczF2Ro
Media is too big
VIEW IN TELEGRAM
សម្រង់សម្តីសំខាន់ៗ៖ សមាជិកសភាអូស្ដ្រាលីប្រចាំរដ្ឋវិចតូរីយ៉ា(Victoria) លោក តាក់ ម៉េងហ៊ាង ថាការ​ជឿជាក់​ក្នុងការ​ចូលរួមរបស់ប្រជាជនជាមួយនឹងរដ្ឋាភិបាល ដូចជាការបង់ពន្ធជាដើម អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលនោះ ត្រូវបានជ្រើសរើសដោយប្រជាជន។​
។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/maqejaTI_Hc

#RFAKhmer #Cambodia #HunManet #SamRainsy #OppositionParties #AppealCourt #HumanRights #IDEA #VornPao #SengTheary #Taxation #TakMengHeang #SengSary #CallinShow

RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 13.71 MHz ស្មើនឹងកម្ពស់ (22 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 SW 9.33 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
👉 SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តើរដ្ឋាភិបាលដាក់ផែនការប្រមូលពន្ធ ជាការធ្វើកំណែទម្រង់ ឬដោយសារតែវិបត្តិហិរញ្ញវត្ថុ?
---
#RFAKhmer #Cambodia #HunManet #SengTheary #Taxation #TakMengHeang #SengSary #CallinShow
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣៖

៚មេធាវីថា ការបន្តឃុំខ្លួនកញ្ញា សេង ធារី បង្ហាញថាលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ »
៚យុវជនស្នើឲ្យអាជ្ញាធរបង្ហាញតម្លាភាពពីអាជីវកម្មរ៉ែមាសក្រុមហ៊ុនចិនក្នុងខេត្តកំពង់ធំ និងក្រចេះ
៚សកម្មជនការពារព្រៃឡង់ថាពិតជាមានការធ្វើផ្លូវចូលព្រៃឡង់ដូចការរកឃើញរបស់សារព័ត៌មានអន្តរជាតិ
៚ ពលរដ្ឋខ្មែរខ្លះដែលអាជ្ញាធរថៃចាប់ខ្លួន ត្រូវបានថៅកែធានាឲ្យត្រឡប់ទៅធ្វើការវិញ ដោយសន្យាធ្វើសំបុត្រស្នាមស្របច្បាប់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #China #SengTheary #ThearySeng #JaredGenser #HunManet #HunSen #AbitraryDetention #USStateDepartment #WronfullyDetained #GoldMining #Preylang #ForestActivist #EnvironmentKH #Deforestation #Workers #Economy #Migration #Thai #BorderCrossing
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/k_XCdr-QaAQ
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ» និង «ងាយរងគ្រោះបំផុត» ដោយសារបន្តឃុំខ្លួនកញ្ញា សេង ធារី
---
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) ប្រាប់ទៅនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបន្តឃុំខ្លួនអ្នកទោសនយោបាយនៅកម្ពុជាដូចតាមឪពុករបស់លោក នេះមានន័យថា លោក ហ៊ុន ម៉ាណែត មិនមែនជាមេដឹកនាំខ្លាំងនោះទេ។ តែគឺជាមេដឹកនាំទន់ខ្សោយ និងងាយរងគ្រោះបំផុត។ មេធាវីអន្តរជាតិរូបនេះ នៅតែបន្តទាមទារឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើកញ្ញា សេង ធារី ដោយឥតលក្ខខណ្ឌដដែល។ សូមទស្សនាបទសម្ភាសន៍ជាមួយលោក ចារិត ហ្គិនស័រ ជុំវិញរឿងនេះ៕
---
#RFAKhmer #Cambodia #SengTheary #ThearySeng #JaredGenser #HunManet #HunSen #AbitraryDetention #USStateDepartment #WronfullyDetained
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. កសិករធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌក បន្ទាប់ពីគ្រោះទឹកជំនន់
២. សហជីព ទាមទារឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីឃុំខ្លួន១ឆ្នាំ
៣. សង្គមស៊ីវិល ស្នើតុលាការឱ្យដោះលែង កញ្ញាសេង ធារី ឱកាសបុណ្យអុំទូក
៤.ម្ដាយលោក កង សារ៉ន វ័យ១០២ឆ្នាំសោកសង្រេងក្រោយអាជ្ញាធរចាប់កូនដាក់គុក
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #SengTheary #ChhimSithar #HunManetFirst100Days #KorngSarorn #ArbitraryArrests #PoliticalPrisoners #Debt #Economic #NagaWorld #LaborDispute
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YWI7s_DhIeg
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍​​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ធ្នូ សម្រេចពន្យារពេលជំនុំជម្រះក្ដីលើសំណុំរឿងក្បត់ជាតិរបស់កញ្ញា សេង ធារី និងមន្ត្រីបក្សប្រឆាំង២នាក់ទៀត គឺ លោក កាក់ កុម្ភា និង លោក ហេង ច័ន្ទសុធី ទៅពេលក្រោយដោយគ្មានថ្ងៃកំណត់។ ក្រុមអង្គការសង្គមស៊ីវិល តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក និងទូតប្រទេសលោកសេរីមួយចំនួនទៀត ក៏បានទៅតុលាការ ដើម្បីត្រៀមឃ្លាំមើលសវនាការនេះដែរ ។ ចំណែកនៅខាងក្រៅរបងតុលាការវិញ មានសាច់ញាតិ និងអ្នកគាំទ្រកញ្ញា សេង ធារី ប្រមាណ១០នាក់ បានលើកបដាទាមទារឱ្យតុលាការដោះលែង កញ្ញា និងមន្ត្រីបក្សប្រឆាំងទាំងពីនាក់ឱ្យមានសេរីភាពវិញ។
#RFAKhmer #Cambodia #HunManet #PoliticsKH #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoner #HumanRightsDefender #HungerStrike #CNRP

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣៖

1. អង្គការសិទ្ធិមនុស្សថាសាលាឧទ្ធរណ៍ពុំបានធានាសិទ្ធិពេញលេញរបស់ជនជាប់ចោទពេលជំនុំជម្រះក្ដី
2. កម្មកររោងចក្រមួយចំនួននឿយណាយនឹងការងារ ប៉ុន្តែគ្មានឱកាសផ្លាស់ប្ដូរជីវិត
3. ក្រុមយុវជនរកឃើញថា រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី អសមត្ថភាពការពារ ព្រៃព្រះរកា
4. ភ្ញៀវទេសចរណ៍ចិនទៅលេងប្រទេសថៃចំនួនច្រើនជាងមកទស្សនាកម្ពុជា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #PoliticsKH #SengTheary #AbitraryDetention #WronfullyDetained #PoliticalPrisoner #HumanRightsDefender #HungerStrike #CNRP #PreyPreahRoka #Environment #Logging #Deforestation #MinimumWage #CambodianWorkers #Tourism
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/jKLPMtzgU94