វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានដែលគេចូលអានច្រើនជាងគេក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ»។

👉 អានព័ត៌មានឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar
ក្រុមកូដករក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ និង​មន្ត្រី​ការពារសិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ ពួកគាត់​ចាត់​ទុកការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​នេះ​ថា ជា​ការ​សម្លុត​គំរាមកំហែង​បំបាក់​ស្មារតី​ក្រុមសហជីព និង​ជា​ការព្រមាន​ដល់​កូដករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញាឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #Australia #JulianHill
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​​អំពាវនាវ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)។
សហរដ្ឋ​អាមេរិក​​បាន​​លើក​ឡើង​ថា អាមេរិក​មាន​ក្តីកង្វល់​យ៉ាងខ្លាំង ដោយសារ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​នាង​បាន​វិលត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ។ សហរដ្ឋអាមេរិក​ក៏​បាន​រំលឹក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី មេធាវីអន្តរជាតិ ដែលជា​ពលរដ្ឋខ្មែរ​សញ្ជាតិ​អាមេរិកាំង​ផងដែរ។

ជុំវិញរឿង​នេះសូមលោកអ្នកនាង​រង់ចាំ​ទស្សនា​សេចក្តីរាយការណ៍​ពិស្តារ​នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី​នៅ​រាត្រីនេះ...!
#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Nearly 70 Cambodian civil society organizations have called for the immediate release of a prominent labor union leader arrested three days ago for allegedly violating bail conditions from a prior arrest.

👉 Read Full Article
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
សហព័ន្ធខ្មែរ​អូស្ត្រាលី​សាជីវកម្ម ​ធ្វើពិធី​បុណ្យ​ផ្កា​ទ្រទ្រង់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅថ្ងៃ១០ ​ខែធ្នូ ​នៅ​​ទីស្នាក់ការ​សមាគម​ខ្មែរ​រដ្ឋ​វិចតូរីយ៉ា (Victoria )ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (Naga world) ដែល​កំពុង​ប្រឈម​បញ្ហា​លំបាក​ផ្នែក​ជីវភាព និង​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ ​ដោយសារ​តែ​ថៅ​កែ​ក្រុមហ៊ុន​មួយ​នេះ ​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ​ទាំង​បំពាន​ច្បាប់។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Australia #Sithar #NagaWorld
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ខណៈសង្គម​ស៊ីវិល​ថា ការ​អនុវត្តន៍​ច្បាប់​ចរាចរ​មិន​ស្មើ​គ្នា រវាង​អ្នកមាន និង​អ្នកក្រ
២. មន្ត្រីបក្ស​ភ្លើង​ទៀន​ថា មេឃុំ​គណបក្ស​កាន់អំណាច​នៅ​តែ​បំពាន​តួនាទី និង​រើសអើង​សមាជិក​របស់​ខ្លួន
៣. អង្គការ​សង្គមស៊ីវិល​បន្តធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង កញ្ញា ឈឹម ស៊ីថរ
៤. ផ្សោតទន្លេ​មេគង្គ​ជាង ១០ ក្បាល​បន្ត​ងាប់​ក្នុង​ឆ្នាំ២០២២ ដោយសារ​អាជ្ញាធរ​មិនអើពើ​ទប់ស្កាត់​បទល្មើស​នេសាទ
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រក្សាជំហរ​ជួបជុំ​គ្នា​សម្ដែង​មតិ​នៅទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​ជា​សាលារាជធានី​ភ្នំពេញ​មិន​អនុញ្ញាត
២. ពលរដ្ឋជាង ២០០នាក់ នៅខេត្តកណ្តាល​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​បំភ្លឺ​រឿង​បង្ខំ​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង
៣. កសិករ​ចិញ្ចឹម​ជ្រូក រិះគន់​ការលើកឡើង​របស់​លោក ហ៊ុន សែន ថា​តម្លៃជ្រូក​រស់​ធ្លាក់​ចុះ គឺ​ស្រប​ទៅ​តាម​ការចង់បាន​របស់​អ្នកទិញ
៤. វេទិកា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី នៅយប់នេះ​យើង​នឹង​ពិភាក្សា​អំពី ថាតើស្ថានភាព​បក្សកាន់អំណាច​នៅ​ឆ្នាំ២០២៣​ខាង​មុខ អាច​នឹង​ជួបព្យុះសង្ឃរា​នយោបាយ​ដូចកាល​ពី១០​ឆ្នាំមុនដែរឬទេ?
រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២៖ ១. អ្នកវិភាគ​នយោបាយ​ថា មាន​ប៉ូលនយោបាយ​សំខាន់​តែ​២ ដែល​ប្រជាពលរដ្ឋ​នឹង​ជ្រើសរើស​ក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោត​ឆ្នាំ២០២៣។

👉អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar #CPP #CLP #ElectionKH2023