វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.39K videos
79 files
7.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​និង​ជន​ស្លៀកពាក់​ស៊ីវិល​ជា​ច្រើន​នាក់​បន្ត​ឡោមព័ទ្ធ និង​រុញ​ច្រាន​បង្ខំ​កូដករ​ណាហ្គាវើលដ៏ (NAGAWorld) ជិត​ ២០០​នាក់ (១៦៩) ឲ្យ​ឡើង​រថយន្ត​ក្រុង មិន​ឲ្យ​ពួក​គេ​ទៅ​ជួបជុំ​តវ៉ា​ទាមទារ​​ដោះ​ស្រាយ​​ការងារ ​ក្បែរ​អាគារ​ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃ​ទី៣១ ខែមីនា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld
ជំនួប​ចរចា​ដោះស្រាយ​វិវាទ​ការងារ​រវាង​តំណាង​កម្មករ​សហជីព​ណាហ្គាវើលដ៏ (Naga world)​ តំណាង​ក្រុមហ៊ុន ​និង​ក្រសួងការងារ នៅ​រសៀល​ថ្ងៃទី៤ ខែឧសភា មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ។ ក្រសួង​ការងារ​​កំណត់​ពេលជួបគ្នាសារជាថ្មីទៀត នៅថ្ងៃទី១១ ខែឧសភា សប្ដាហ៍​ក្រោយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #economy #Nagaworld #casino
កូដករ ក្រុមហ៊ុន #កាស៊ីណូណាហ្គាវើលដ៍ (#NagaWorld) ម្នាក់ ដែល មាន ផ្ទៃពោះ ជាង ១ខែ នោះ កំពុង តែ ប្រឈម បញ្ហា រលូត កូន ក្រោយ ពី អាជ្ញាធរ រដ្ឋាភិបាល លោក ហ៊ុន សែន ប្រើ អំពើ ហិង្សា រុញ ច្រាន បោក ខ្ទប់ នឹង រថយន្ត ពេល ដែល លោកស្រី ចេញ តវ៉ា ទាមទារ ឱ្យ ថៅកែ បញ្ឈប់ ការ រំលោភ #ច្បាប់កម្ពុជា និង សិទ្ធិ កម្មករ នៅ កន្លែង ធ្វើ ការងារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Nagaworld #Casino
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រុង​ភ្នំពេញ​ បាន​បង្ក្រាប​កាន់តែ​ខ្លាំង​លើ​ក្រុមកូដករ​#ណាហ្គាវើលដ៍​ (#NagaWorld) ជិត១​រយ​នាក់ (១០០)​ និង​បាន​រារាំង​ពួកគេ​មិនឱ្យ​​ទាមទារ​រក​ដំណោះស្រាយ​ការងារ​ពីថៅ​កែ​ក្រុមហ៊ុន​ឡើយ នៅ​ថ្ងៃ​ទី២៣​ ខែឧសភា។ ដូច​សព្វ​មួយដង អាជ្ញាធរ​បាន​ត្រៀម​រថយន្ត​ក្រុង​រួច​ជា​ស្រេច និង​បាន​ស្រែក​សម្លុត​ រុញ​ច្រាន​កូដករ​ទាំង​កម្រោល​ ដើម្បី​បង្ខំ​ឱ្យ​ពួកគេ​ឡើង​ឡាន​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #economy #Nagaworld #casino
#រឿងដែលគេអានច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​រាជធានីភ្នំពេញ​ដាក់​កម្លាំង​បង្ក្រាប​ដោយហិង្សា​លើ​ក្រុម​ស្រី្ត​កូដករណា​ហ្គាវើលដ៍​កាន់​តែ​ខ្លាំង»។

តើប្រិយមិត្តដឹងទេថា ហេតុអ្វីរឿងនេះមានគេអានច្រើនជាងគេបំផុតនៅ​​ក្នុង​សប្តាហ៍​នេះ?

អានអត្ថបទឡើងវិញ៖

#RFAKhmer #economy #Nagaworld #casino #strikers
លោក អ្នក នាង ជា ទី មេត្រី!
ក្នុង កម្មវិធី ផ្សាយ របស់ វិទ្យុ អាស៊ី សេរី នៅ រាត្រី ថ្ងៃ ចន្ទ ទី១៥ សីហា នេះ ចាប់ ពី ម៉ោង ៨:៣០ ដល់ ម៉ោង ៩:០០ យើង នឹង មាន កិច្ច សម្ភាសន៍ មួយ ស្ដីពី មូលហេតុ ពិតប្រាកដ នៃ ជម្លោះ អូស បន្លាយ នៅ ក្រុមហ៊ុន ណាហ្គាវើលដ៍។
សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាកុំបីខាន!
#RFAKhmer #Casino #NagaWorld
អានព័ត៌មានជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodia has repatriated 26 Vietnamese citizens including 11 who were working at the Rich World casino in Kandal province, which was accused of luring foreign workers into forced labor involving online scams...

👉 Read Full Article

#RFAKhmer #Cambodia #Vietnam #Worker #Onlinegame #Casino
ក្រុមកូដករ ណាហ្គាវើលដ៍ បន្តតវ៉ា ទាមទារអោយ ថៅកែ ក្រុមហ៊ុន បកល្បែង ណាហ្គាវើលដ៍ ដោះ ស្រាយ វិវាទ ការងារ របស់ ពួកគេ ឱ្យ បាន ឆាប់។

👉 អានអត្ថបទពិស្តារ៖

#RFAKhmer #Cambodia #Economy #NagaWorld #Worker #Casino
សមត្ថកិច្ច ខេត្ត ព្រះសីហនុ អះអាង ថា បាន បញ្ជូន ជន សង្ស័យ ជន ជាតិ ចិន ម្នាក់ ទៅ តុលាការ ពាក់ ព័ន្ធ នឹង ករណី ប្រើ អំពើ ហិង្សា ដោយ ចេតនា។ ទន្ទឹម គ្នា នេះ សមត្ថកិច្ច បាន ជួយ សង្គ្រោះ ជន ជាតិ ម៉ាឡេស៊ី ចំនួន ៣នាក់ និង ជន ជាតិ តៃវ៉ាន់ ម្នាក់ ចេញ ពី កន្លែង បង្ខាំង ធ្វើ ទារុណកម្ម នៅ ក្នុង ក្រុមហ៊ុន ឯកជន មួយ កន្លែង ក្នុង ខេត្ត ព្រះសីហនុ។

👉 អានអត្ថបទពិស្តារ៖

#RFAKhmer #Cambodia #China #Chinareach #Casino
លោកអ្នកនាងជាទីមេត្រី!
ល្បែងឡូតូ និងល្បែងភ្នាល់អនឡាញ (Online) ជាច្រើនប្រភេទ កំពុងរីកដុះដាលដូចផ្សិត តាំងពី ទីក្រុង រហូតដល់ជនបទ។ រដ្ឋាភិបាល អះអាងថា ការអនុញ្ញាតឱ្យបើកអាជីវកម្មបនល្បែងទាំងនេះ ធ្វើឡើងស្របតាមច្បាប់ និងក្នុងគោលបំណងដើម្បីប្រមូលចំណូលជាតិ។
ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនិងគណបក្សជំទាស់ យល់ឃើញថា អាជីវកម្មបនល្បែងទាំងនេះ បង្កើត បញ្ហា ជាច្រើននៅក្នុងសង្គម។
តើការប្រមូលចំណូលជាតិរបស់រដ្ឋាភិបាលតាមរយៈការអនុញ្ញាតឲ្យបើកអាជីវកម្មបនល្បែងនៅទូទាំងប្រទេសនេះ ផ្តល់ផលចំណេញ ឬផលប៉ះពាល់អ្វីខ្លះដល់សង្គមកម្ពុជា?
សូមលោកអ្នកនាងរងចាំស្តាប់កិច្ចពិភាក្សាជុំវិញប្រធានបទនេះ នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារ ទី៦ ខែកញ្ញា កុំបីខាន។ សូមអរគុណ!
#RFAKhmer #Cambodia #Politics #Economy #Casino #GameOnline
ក្រុម កម្លាំង សមត្ថកិច្ច រាប់ រយ នាក់ បាន ប្រើ អំពើ ហិង្សា ទៅ លើ ក្រុម សហជីព និង កូដករ បន ល្បែង ណាហ្គាវើលដ៏ ជា ច្រើន នាក់ នៅ ពេល ដែល ពួកគេ ដើរ យក ញត្តិ ទៅ ដាក់ នៅ ទី ស្ដី ការ គណៈរដ្ឋមន្ត្រី នៅ ព្រឹក ថ្ងៃ ទី១១ ខែ កញ្ញា។ មន្ត្រី សង្គម ស៊ីវិល យល់ ឃើញ ថា ការ ប្រើ អំពើ ហិង្សា ទៅ លើ ក្រុម សហជីព និង កូដករ ពី សំណាក់ កម្លាំង សមត្ថកិច្ច ទាំង នេះ គឺ ជា ការ គំរាម កំហែង បំបិទ សិទ្ធិ សេរីភាព ពួកគេ កុំ ឱ្យ តវ៉ា ស្វែង រក ដំណោះ ស្រាយ វិវាទ ការងារ ទៅ លើ ក្រុម សហជីព ត ទៀត។

👉 អានអត្ថបទពិស្តារ៖

#RFAKhmer #Cambodia #NagaWorld #Casino
តើមានព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗអ្វីខ្លះកើតឡើងនៅក្នុងសប្តាហ៍នេះ? វិទ្យុ អាស៊ីសេរី សូម លើក ឡើង ពី ព័ត៌មាន សំខាន់ៗ ចំនួន ១៥ ដែល លោក អ្នក នាង គួរ អាន នៅ ថ្ងៃចុង សប្តាហ៍ នេះ ១. អាស៊ាននឹងក្លាយជាកូនអុករបស់ចិន បើមិនរួមគ្នាពង្រីកទំហំពាណិជ្ជកម្មនាំចេញផលិតផលទៅចិន ២. លោក ហ៊ុន សែន ថា ទោះ លោក ឈប់ ធ្វើ ជា នាយករដ្ឋមន្ត្រី ក៏ លោក នៅ តែ អាច បញ្ជា នាយករដ្ឋ មន្ត្រី បាន ដែរ...

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍

#RFAKhmer #Cambodia #Politics #Environment #Casino
យ៉ាង​ហោច​មនុស្ស​១២​នាក់​ស្លាប់ និង​ជាង​៥០​នាក់​​របួស​ដោយសារ​ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត
👉 ទស្សនាវីដេអូ ៖ https://fb.watch/hJ47IB6T9a/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #GrandDiamondCity #Casino #Fire #poipet
រូបត្លុកនយោបាយប្រចាំឆ្នាំ២០២២
ប្រិយមិត្តជាទី​មេត្រី! ឆ្នាំ២០២២ បាន​កន្លង​ផុត​ទៅ​ហើយ។ តើនៅក្នុង​ឆ្នាំ២០២២​កន្លង​ទៅ​នេះ មាន​រូបត្លុក​នយោបាយ​ណា​ខ្លះ ដែល​លោក​អ្នកនាង​ចងចាំ​ជាង​គេ? តើមកពី​មូលហេតុ​អ្វី?
#RFAKhmer #Cambodia #GrandDiamondCity #Casino #Fire #poipet
មន្ត្រី​សង្គម​ស៊ីវិល ​និង​គ្រួសារ​ជនរងគ្រោះ​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ការស្រាវជ្រាវ ​និង​ស្វែងរក​អ្នក​ដែល​បាត់ខ្លួន ​ក្នុង​ករណី​ឆេះ​អគារ​កាស៊ីណូ ហ្គ្រេនដាយមិន ស៊ីធី​ (Grand Diamond City) ​នៅ​ក្រុង​ប៉ោយប៉ែត។ មន្ត្រី​អាជ្ញាធរ​ថា ​ការ​បិទ​បញ្ចប់ ​ការស្រាវជ្រាវ​និង​រុករក​ក្នុង​ករណី​នេះ ​ដើម្បី​ស៊ើប​អង្កេត ​និង​វាយ​តម្លៃ​ពី​ការខូចខាត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #GrandDiamondCity #Casino #Fire #poipet