វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.71K photos
1.4K videos
79 files
7.31K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលាបឋមសិក្សាគងឆា ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាសាលានៅទីជនបទដាច់ស្រយាល និងឆ្ងាយពីផ្ទះអ្នកភូមិជាង ១០គីឡូម៉ែត្រ។ សាលានេះ មានបន្ទប់រៀនចំនួន ៣ បន្ទប់បណ្ណាល័យ ១ មានសិស្សាប្រមាណជាង ១៦០ នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានគ្រូបង្រៀនក្របខណ្ឌការងារ និងនាយកសាលាចំនួន ៣នាក់ ។ សាលាដែលនៅជាប់ជើងភ្នំមួយកន្លែងនេះ បានជួបបញ្ហាខ្វះគ្រូបង្រៀន សម្ភារៈសិក្សា និងសម្ភារៈបង្រៀន។ ក្រៅពីនេះ សាលាក៏កំពុងខ្វះបង្គន់ បន្ទប់ទឹក អណ្តូងទឹក ជាដើម។ គ្រូបង្រៀន និងថ្នាក់ដឹកនាំសាលាបឋមសិក្សាគងឆា ស្នើទៅរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យអប់រំ នៅតាមតំបន់ជនបទ ដើម្បីធ្វើយ៉ាងណាមានថ្នាក់រៀន និងគ្រូគ្រប់គ្រាន់ សម្រាប់អប់រំសិស្សឱ្យបានចប់ថ្នាក់បឋមសិក្សា។
#RFAKhmer #Cambodia #KohKong #RuralSchool #PrimarySchool #KongCha #Teachers #Student #Education #MoEYS
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH