វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.71K photos
1.4K videos
79 files
7.31K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លេខាធិការដ្ឋាន​គណៈកម្មាធិការ​ទន្លេមេគង្គ​ហៅកាត់​ថា MRC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងវៀងច័ន្ទ​ ប្រទេសឡាវ កត់​សម្គាល់​​ថា ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ក្នុង​តំបន់​ខាងក្រោម មាន​ការកើន​ឡើង​ក្នុង​អំឡុង​ពេល ​៧ ថ្ងៃចុង ក្រោយនេះ។ ប្រភព​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ចម្បង ២​ នាំឱ្យ​ទឹក​ទន្លេ​ឡើង​ខ្ពស់​នេះ គឺ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ការបើកទំនប់ភ្លាមៗនៅខ្សែទឹក​ខាងលើ​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Environment #MRC #MekongRiver #Dam
អង្គការ​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ យូមេន រ៉ៃស៍ វច្ឆ (HRW) ជំរុញ​​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​​ចិន ព្រមទាំង​​ក្រុមហ៊ុន​​ពាក់ព័ន្ធ ពិនិត្យ​មើល​ឡើងវិញ​​ជា​​បន្ទាន់​​នូវ​​ផលប៉ះពាល់​​បណ្តាល​​មក​​ពី​​ការ​សាងសង់​​​ទំនប់វារីអគ្គិសនី​​​សេសានក្រោម២។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Environments #Dam #HRW #Sesan2
ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនីសេសានក្រោមពីរ​អន់ចិត្ត ​ចំពោះ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដែល​បាន​យក​រណា​យន្ត​កាត់​ផ្ទះ​របស់ពួកគាត់​​បណ្ដែត​ទឹកទន្លេ​ក្នុង​ឃុំ​ស្រែគរ​ចាស់​។ ​អ្នកភូមិ​ថា ​ផ្ទះ​ពលរដ្ឋ​ជាង​ ៣០​ខ្នង​ ដែល​លិចលង់ ​ដោយសារ​ក្រុមហ៊ុន​បិទទ្វារ​ទឹក​ពន្លិច​ភូមិ​ជាង​ ៤ឆ្នាំ​មក​ហើយ​នោះ ​អាជ្ញាធរ​​ទើប​ចាប់​ផ្ដើម​កាត់​បណ្ដែត​ទឹកដើម្បី​សម្អាត​បរិស្ថាន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Land #Sesan #Dam
ជនជាតិដើមភាគតិចព្នង ​៥៣ គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់ ទំនប់វារីអគ្គិសនី​សេសានក្រោម២ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បញ្ឈប់​គម្រោង​រុះរើ​ផ្ទះ របស់​ពួកគាត់​នៅ​ភូមិ​ចាស់ ដែល​​លិចទឹក​​ជាង ៤ឆ្នាំ​មក​ហើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #LandDispute #KbalRomeas #Sesan2 #Dam
មន្ត្រី​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ថា ការចោទប្រកាន់​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល ដែលថា ​អង្គការ​របស់​លោក​​ប្រឆាំងទៅ​នឹង​​ការ​​អភិវឌ្ឍ​នៅ​​កម្ពុជា គឺ​ជា​ការ​​ប្រមាថ។ មន្ត្រី​រូបនោះ គូសបញ្ជាក់​​ថា អ្វីដែល​អង្គការ​​របស់​លោក​​ចង់​ឃើញ​​នៅ​មុន​ការ​អភិវឌ្ឍ​គម្រោង​ណាមួយ​​នោះ គឺ​ការ​ពិគ្រោះយោបល់​​ឱ្យ​បាន​ពេញលេញ​​ជាមួយ​​គ្រប់​ភាគី​ពាក់ព័ន្ធ​​ដើម្បី​​បញ្ចៀស​​នូវ​​ផលប៉ះពាល់​​នានា​បណ្តាល​​មក​ពី​​គម្រោង​នោះ។ មន្ត្រី​ដដែល​ពន្យល់​ថា ទំនប់​វារីអគ្គិសនី​​មិនមែន​​ជា​ដំណោះស្រាយ​​បៃតង​​ចំពោះ​​បរិស្ថាន​​នោះទេ។
អានអត្ថបទពេញ
#RFAKhmer #HumanRights #Economy #HRW #Sesan2 #Dam
................................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដែល​រងគ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​រំពឹង​ថា អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​តែងតាំង​ថ្មី គឺ​លោក ស្វាយ សំអ៊ាង នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​ជនជាតិ​ដើម​ព្នង​ឱ្យ​ជ្រះ​ស្រឡះ ជាពិសេស​ពន្លឿន​ចុះ​បញ្ជី​ដី​ព្រៃ​សមូហភាព​សហគមន៍​ភូមិ​ក្បាល​រមាស។
អានអត្ថបទពិស្តារ៖
#RFAKhmer #StungTreng #Land #Dam
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពាវនាវ​ឱ្យ​ប្រទេសពាក់ព័ន្ធ​ផ្តោតលើ «បញ្ហាសន្តិសុខទឹក» ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាបន្ទាន់​ដើម្បី​ការពារ​ធនធាន​ទន្លេ​ដ៏ធំ​ជាងគេបង្អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការអំពាវនាវ​នេះ កើតមានឡើង​ស្របពេល​ដែល​ប្រទេស​ក្នុង​តំបន់មេគង្គ​កំពុង​ប្រឈមនឹង​បញ្ហា​ភាពមិនប្រក្រតី​នៃ​រំហូរទឹកទន្លេ​​ដោយសារ​តែ​មាន​ការសាងសង់​ទំនប់វារីអគ្គិសនី​ដ៏សម្បើម​នៅតាម​ប្រទេស​ខ្សែទឹក​ខាងលើ ជាពិសេស​ប្រទេសចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #MRC #Mekong #Dam
ប្រជា​សហគមន៍​នេសាទ​រស់នៅ តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ គឺជា​មូលហេតុ ធ្វើ​ឱ្យ​ប្រែប្រួល​លំហូរ​ទឹក បណ្តាល​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ជា​បន្តបន្ទាប់ ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ ពួកគាត់​អះអាង​ថា ស្ថានភាព​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​ឆ្នាំនេះ ប្រែប្រួល​ខុស​ប្រក្រតី មិន​ត្រឹមតែ​ប៉ះពាល់​ធនធាន​ត្រី និង​ផ្សោត​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​កសិកម្ម របស់​ពលរដ្ឋ​នៅ​តាម​ជ្រលង​ដង​ទន្លេ ក៏​រង​ផល​ប៉ះពាល់​ដែរ។
ព័ត៌មាន​ពិស្ដារ...
#Dam #Cambodia #Mekong #RFAKhmer #Fishery
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣

១. មេដឹកនាំគណបក្សកាន់អំណាចជួបសមាជិកគណៈរដ្ឋមន្ត្រីចាស់ និងថ្មី ស្របពេលមានការលើកឡើងថា គណបក្សនេះមានបញ្ហាបែងចែកអំណាចគ្នា
២. ពលរដ្ឋ មិនរំពឹងថាប្រធានរដ្ឋសភាថ្មី អ្នកស្រី ឃួន សុដារី នឹងជួយដោះស្រាយបញ្ហារបស់ស្ត្រីបានឡើយ
៣. ខ្មែរក្រោមសោកស្តាយដែលអាជ្ញាធរមិនអនុញ្ញាតឱ្យដើរដាក់ញត្តិតាមស្ថានទូត ដើម្បីបង្ខំឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
៤. ឡាវ និងវៀតណាម គ្រោងបើកទំនប់ទឹកវារីអគ្គិសនីដែលអាចបង្កឱ្យមានទឹកជំនន់ក្នុងខេត្តភាគឦសានរបស់កម្ពុជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #KhuonSodary #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #KhmerKrom #Hydropower #Dam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/KFWu2_MgazU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ ២០២៣៖

១. សមាជិកគណៈរដ្ឋមន្ត្រីថ្មី ភាគច្រើនលើសលុបជាសមាជិកគ្រួសារនិងអ្នកស្និទ្ធជាមួយត្រកូលហ៊ុន
២. អ្នកច្បាប់ជំរុញឱ្យសមត្ថកិច្ចមានវិធានការច្បាប់លើលោក ឡេង ណាវ៉ាត្រា ឱ្យដូចឧកញ៉ាឆបោកពលរដ្ឋផ្សេងទៀតដែរ
៣. គ្រូបង្រៀននៅសាលាអូរសណ្តាញាតិក្នុងខេត្តព្រះវិហារជួបការលំបាកខ្លាំងក្រោយពេលការិយាល័យអប់រំផ្ដាច់ប្រាក់ឧបត្ថម្ភ
៤. ប្រជាពលរដ្ឋក្នុងខេត្តភាគឦសាន ត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ទឹកជំនន់ ដោយសារប្រទេសឡាវនិងវៀតណាម គ្រោងបើកទំនប់ទឹកវារីអគ្គិសនីនៅខ្សែទឹកខាងលើ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #KhuonSodary #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #LengNavatra #HunSen #Landlord #Economy #Oknha #Tycoon #Teachers #Hydropower #Dam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/chgrDqTJs1c