វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.75K photos
1.55K videos
86 files
7.47K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាងកញ្ញាជាទីមេត្រី!
មេដឹកនាំត្រកូលរ៉ាចាប៉ាក់សា (#Rajapaksa) នៃប្រទេសស្រីលង្កា កំពុងត្រូវពលរដ្ឋនៃប្រទេសនេះ បណ្តេញចេញពីអំណាច ដោយសារអំពើពុករលួយ និងបក្ខពួកនិយម គ្រួសារនិយម ដែលបណ្តាល អោយសេដ្ឋកិច្ចជាតិដួលរលំ។
ប្រទេសចិនដែលមេដឹកនាំនៃប្រទេសនេះ ទៅស្រវាចាប់ជាខ្នងបង្អែកផ្នែកសេដ្ឋកិច្ច និងនយោបាយ ក៏មិនអាចជួយស្តារស្ថានការណ៍បានឡើយ។ ខណៈដែលខឿនសេដ្ឋកិច្ចធ្លាក់ចុះ ពលរដ្ឋក្រីក្រ ស្ទើរដាច់បាយ មេដឹកនាំនៃប្រទេសស្រីលង្កាដែលសុទ្ធតែជាបងប្អូន កូនចៅនឹងគ្នា ត្រូវបានគេរក ឃើញថា ម្នាក់ៗមានប្រាក់រាប់រយលានដុល្លារលាក់ទុកនៅធនាគារក្រៅប្រទេស។

👉 តើកម្ពុជាមានស្ថានភាពដូចគ្នា ឬខុសគ្នាបែបណា បើប្រៀបធៀបនឹងប្រទេស ស្រីលង្កា?

👉 តើហេតុអ្វីបានជាចិនមិនអាចជួយ ប្រទេសស្រីលង្កាបាន?

សូមអញ្ជើញលោកអ្នកនាងរង់ចាំស្តាប់និងចូលរួមក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី ដែលនឹង ពិភាក្សាអំពីរឿងនេះ នារាត្រីថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ។ លោក សម រង្ស៊ី ដែលជាអ្នកជំនាញ សេដ្ឋកិច្ច និងនយោបាយប្រឆាំង នឹងមកចូលរួមជាវាគ្មិនកិត្តិយស ដោយមានលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល។
សូមអរគុណ!
#RFAKhmer #Politics #SriLanka #Cambodia #SAMRAINSY

ពលរដ្ឋ​ស្រីលង្កា​បណ្តេញ​មេដឹកនាំ​របស់​ខ្លួន​ពី​អំណាច​ដោយសារ​បុរស​មានអំណាច ក្នុង​តំណែង​ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោតាបាយ៉ា #រ៉ាចាប៉ាក់សា (Gotabaya #Rajapaksa) គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​នេះ​បាន និង​ដោយសារ​អំពើពុករលួយ និង​បក្សពួកនិយម​របស់​ក្រុម​មេដឹកនាំ។

ក្រុម​បាតុករ​ស្រីលង្កា​បាន​សម្រុកចូល​កាន់កាប់​ភូមិគ្រឹះ និង​អគារ​ការិយាល័យ​របស់ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ដើម្បី​ទាមទារ​ឱ្យ​ពួកគេ​ចុះចេញ ពី​តំណែង ហើយ​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #srilanka #chinareach
មន្ត្រី​គណបក្សប្រឆាំង និង​អ្នកវិភាគ​ព្រមាន​ថា បើ​កម្ពុជា​នៅតែ​អនុវត្ត​គោលនយោបាយ​មិន​អព្យាក្រឹត្យ ហើយ​បន្ត​ខ្ចីបុល​ពី​ចិន​ដោយ​មិន​ខ្វាយខ្វល់​ការ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស នោះ កម្ពុជា​អាច​នឹង​មាន​វាសនា​មិន​ខុសពី​ប្រទេស​ស្រីលង្កា ដែល​កំពុង​ផុងខ្លួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ អ្នកឃ្លាំមើល​លើកឡើង​ថា ប្រាក់កម្ចី​របស់​ចិន​ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា​ដ៏​ច្រើន​លើសលប់​កន្លង​មក​នេះ គឺ​ភាគច្រើន​ជា​ប្រភេទ​ជំនួយ​បែប​ហុតទឹកសម្លឹងកាក ដែល​អាច​ឱ្យ​កម្ពុជា​ជាប់អន្ទាក់​បំណុល​ចិន​វ័ណ្ឌក​ដកខ្លួន​មិន​រួច។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #SriLanka #រ៉ាចាប៉ាក់សា #Rajapaksa