វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.75K photos
1.55K videos
86 files
7.47K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ស្វែងយល់ពីខ្លឹមសារ នៃ សេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០៖ សូមប្រិយមិត្ត ចុចមើលលើ រូបភាពទាំងនេះ ដើម្បីស្វែងយល់បន្ថែម ពីខ្លឹមសារ នៃ សេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០ ដែលវិទ្យុអាស៊ីសេរី ទទួលបាន។

#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #constitutionkh #Politicskh
តំណាង​គណបក្ស​នយោបាយ​មើល​ឃើញ​ថា វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ​ជា​ការ​លើក​តួនាទី​គណបក្ស​នយោបាយ​ឱ្យ​ខ្ពស់​ជាង​សភាជាតិ ក្នុង​គោលដៅ​ធានា​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូន​បាន​ដោយ​រលូន និង​ឆាប់រហ័ស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #HunSen #constitutionkh #Cambodia
កម្ពុជា​ស្នើ​ឲ្យ​វិនិយោគិន​ចិន មក​វិនិយោគ​បន្ថែម​ទៀត លើ​វិស័យ​ចិញ្ចឹម​សត្វ វារីវប្បកម្ម និង​កៅស៊ូ សម្រាប់​ការ​នាំ​ចេញទៅ​ប្រទេស​ចិន និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Chinareach #Cambodia
ប្រជាពលរដ្ឋ​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​សមាជិកគ្រួសារ​របស់​ពួកគាត់ និង​ធនធាន​យុវជន​ជំនាន់​ក្រោយ​គ្រោះថ្នាក់​អាច​នឹង​បាត់បង់​សតិ​ស្មារតី ដោយសារតែ​ការ​ផុងខ្លួន​ប្រើប្រាស់​គ្រឿងញៀន​។ ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ បែបនេះ កើត​ឡើង បន្ទាប់​ពី​ជនជាតិ​ចិន​បន្ត​នាំសារ​ធាតុគីមី​មក​កែច្នៃ​ជា​គ្រឿងញៀន​រាប់​រយ​តោន និង​បើក​រោងចក្រ​ផលិត​ចែកចាយ​ក្នុងស្រុក​យ៉ាង​អនាធិបតេយ្យ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា បើ​អាជ្ញាធរ​នៅតែ​គ្មាន​វិធានការ ទប់ស្កាត់​ឧក្រិដ្ឋកម្ម គ្រឿងញៀន​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ករណី​បទល្មើស​ឧក្រិដ្ឋ និង​ផល​វិបត្តិ​ក្នុង​សង្គម​នឹង​បន្ត​កើត​មាន​ឡើង​កាន់តែ​ច្រើន។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #Cambodia #drugkh
https://youtu.be/22HbYletFLg
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២២៖
១. សហរដ្ឋអាមេរិកបន្តជំរុញឱ្យកម្ពុជាដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមុនការបោះឆ្នោតជាតិឆ្នាំ២០២៣
២. អ្នកវិភាគ​​នយោបាយថា ​លោក ហ៊ុន ម៉ាណែត ដែលអះអាង​ថា​ខ្មែរ​មាន​ឯករាជ្យ​ និង​ឯកភាព​ជាតិ មិន​ទាន់​ត្រឹមត្រូវ​ទេ
៣. មន្រ្តីបក្សប្រឆាំងថា កម្ពុជាអាចមានវាសនាដូចប្រទេសស្រីលង្កា ដោយសារការកាន់អំណាចតវង្សត្រកូល
៤. ប្រពន្ធសកម្មជនព្រៃឈើ លោក ឆន ផល្លា ស្នើសុំសាលាឧទ្ធណ៍ពន្លឿននិតិវិធីរឿងក្ដីរបស់លោក
អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ខ្មែរ​មិន​ទាន់​មាន​ឯកភាព​ជាតិ មិនទាន់​ខ្លាំង និង​មិនទាន់​រឹងមាំ​នោះ​ទេ។ ការ​លើកឡើង​នេះ បន្ទាប់​ពី​កូនប្រុស​ច្បង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ថា គណបក្សកាន់អំណាច មាន​គោល​នយោបាយ ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​មាន​ឯករាជ្យ បង្រួបបង្រួម​ជាតិ និង​ម្ចាស់ការ។
ព័ត៌មានពិស្ដារ...
#RFAKhmer #HunManet #Cambodia
ពលរដ្ឋ​ស្រីលង្កា​បណ្តេញ​មេដឹកនាំ​របស់​ខ្លួន​ពី​អំណាច​ដោយសារ​បុរស​មានអំណាច ក្នុង​តំណែង​ប្រធានាធិបតី​ស្រីលង្កា លោក ហ្គោតាបាយ៉ា #រ៉ាចាប៉ាក់សា (Gotabaya #Rajapaksa) គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​នេះ​បាន និង​ដោយសារ​អំពើពុករលួយ និង​បក្សពួកនិយម​របស់​ក្រុម​មេដឹកនាំ។

ក្រុម​បាតុករ​ស្រីលង្កា​បាន​សម្រុកចូល​កាន់កាប់​ភូមិគ្រឹះ និង​អគារ​ការិយាល័យ​របស់ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ដើម្បី​ទាមទារ​ឱ្យ​ពួកគេ​ចុះចេញ ពី​តំណែង ហើយ​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #srilanka #chinareach
មន្ត្រី​គណបក្សប្រឆាំង និង​អ្នកវិភាគ​ព្រមាន​ថា បើ​កម្ពុជា​នៅតែ​អនុវត្ត​គោលនយោបាយ​មិន​អព្យាក្រឹត្យ ហើយ​បន្ត​ខ្ចីបុល​ពី​ចិន​ដោយ​មិន​ខ្វាយខ្វល់​ការ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស នោះ កម្ពុជា​អាច​នឹង​មាន​វាសនា​មិន​ខុសពី​ប្រទេស​ស្រីលង្កា ដែល​កំពុង​ផុងខ្លួន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ អ្នកឃ្លាំមើល​លើកឡើង​ថា ប្រាក់កម្ចី​របស់​ចិន​ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា​ដ៏​ច្រើន​លើសលប់​កន្លង​មក​នេះ គឺ​ភាគច្រើន​ជា​ប្រភេទ​ជំនួយ​បែប​ហុតទឹកសម្លឹងកាក ដែល​អាច​ឱ្យ​កម្ពុជា​ជាប់អន្ទាក់​បំណុល​ចិន​វ័ណ្ឌក​ដកខ្លួន​មិន​រួច។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #SriLanka #រ៉ាចាប៉ាក់សា #Rajapaksa
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដាក់​ញត្តិ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​មេត្តា​ធ្វើ​ព្រះរាជ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​សាច់ញាតិ​ពួកគាត់​ដែល​ជាប់​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ព្រមទាំង​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើងវិញ ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ប្រាកដ​។ មន្ត្រី​សិទ្ធិមនុស្ស​ចង់​ឃើញ​ព្រះមហាក្សត្រ​ជួយ​ឱ្យ​អ្នកនយោបាយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ចរចា​គ្នា ដើម្បី​ឲ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​អាច​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #womenfriday #Cambodia #CNRP
ពលរដ្ឋ និង​សង្គម​ស៊ីវិល បញ្ចេញមតិ និង​ការ​យល់ឃើញ​ស្រដៀង​គ្នា ពាក់ព័ន្ធ​នឹង ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ។ ពួកគេ ចាក់​ទុក​ថា វិសោធនកម្ម​លើក​ទី​១០​នេះ ជា​ការ​យក​ប្រៀប​នយោបាយ ដើម្បី​ពង្រឹង​អំណាច​បក្ស និង​មិន​ឆ្លុះ​បង្ហាញ​ពី​ឆន្ទៈ​ពលរដ្ឋ​នោះ​ទេ។

​ពលរដ្ឋ​ដែល​ជា​អ្នក​តាម​ដាន​ស្ថានការណ៍ នយោបាយ យល់ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​លើក​នេះ ជា​ការ​កេង​ចំណេញ​នយោបាយ ក្នុង​គោលបំណង​បង្កើន​ឥទ្ធិពល​នយោបាយ​លោក ហ៊ុន សែន ដើម្បី​សាង​ស្ពាន​ចម្លង​ឱ្យ​កូន​បន្ត​តំណែង​ពី​លោក​តែប៉ុណ្ណោះ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #constitutionkh #Cambodia #HunSen
ប្រពន្ធ​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា ស្នើសុំ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​ពន្លឿន​នីតិវិធី​រឿងក្ដី​ប្ដី​របស់​លោកស្រី​ឱ្យ​បាន​ឆាប់ ព្រោះ​ប្ដី​របស់​លោកស្រី​ជា​មនុស្ស​ស្អាតស្អំ ។ មេធាវី​ការពារ​ក្តី​លើកឡើង​ថា ការ​ឃុំខ្លួន​លោក ឆន ផល្លា កន្លង​មក​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ជីវភាព​គ្រួសារ​របស់​លោក​ជា​ខ្លាំង។
អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #environmentalactivists #Cambodia
នេះ​ជា​មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នៅ​យប់​សៅរ៍ ទី១៦ ខែ​កក្កដា
១. តុលាការ​កោះហៅ​សមាជិក​​បក្ស​ភ្លើងទៀន​ម្នាក់ ពាក់ព័ន្ធ​រឿង​មេប៉ូលិស​ផ្កាយ ៣ម្នាក់​ទះ​កំផ្លៀង
២. សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​ចុងក្រោយ​ជុំវិញ​ការ​ស្លាប់​លោក ពេជ្រ ធារ៉េត
៣. ពលករ​ខ្មែរ​ប្រមាណ ៤០នាក់​នៅ​តែ​មិន​ទាន់​ទទួល​បាន​ប្រាក់ខែ​ជាង​១ខែ ពី​ថៅកែ​ថៃ
៤. សម្ភាស​តំណាង​សមាគម​កសិករ​ខ្មែរ​អំពី​វិធី​ដោះស្រាយ​បញ្ហា​កសិផល​ធ្លាក់​ថ្លៃ រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
….........................................
»» Join តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia
https://youtu.be/VI3ZZCB47Qs
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២៖
១. គណបក្សកាន់អំណាចធ្វើសន្និបាតរកយុទ្ធសាស្ត្រឈ្នះឆ្នោតឆ្នាំ២០២៣ ក្រោយបាត់សំឡេងក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ
២. សមត្ថកិច្ច មិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតចុងក្រោយជុំវិញការស្លាប់លោក ពេជ្រ ធារ៉េត
៣. ពលករខ្មែរប្រមាណ៤០នាក់ នៅតែមិនទាន់ទទួលបានប្រាក់ខែជាង១ខែ ពីថៅកែថៃ
៤. សម្ភាសតំណាងសមាគមកសិករខ្មែរអំពីវិធីដោះស្រាយបញ្ហាកសិផលធ្លាក់ថ្លៃ រួមនិងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
---
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer »» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ រយៈពេល​ពីរ​ថ្ងៃ ដើម្បី​រក​យុទ្ធសាស្ត្រ​ថ្មី​ធ្វើយ៉ាងណា​ឲ្យ​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ ការធ្វើ​សន្និបាត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​នេះ បាន​របូត​កៅអី​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាង ២​ពាន់​អាសនៈ​ទៅ​គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ កាល​ពី​ថ្ងៃទី៥ ខែ​មិថុនា កន្លង​ទៅ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #CPP #Cambodia #HunSen
យុវជន​ស្រឡាញ់​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ដាំ​កូនឈើ​៦​ពាន់​ដើម​(៦.០០០​ដើម​) នៅ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័នត​ដើម្បី​បំពេញ​លើ​ផ្ទៃដី​ដែល​សឹក​រេចរឹល​គ្មាន​ដើមឈើ​។ ចំណែក​សកម្មជន​ការពារ​ព្រៃឈើ ថា យុវជន​និង​ពលរដ្ឋ​គួរ​ចូលរួម​ក្នុង​សកម្មភាព​ការពារ​បទល្មើស​ព្រៃឈើ បន្ថែម​ពីលើ​ការ​ដាំ​កូនឈើ​ឡើងវិញ​។ ទន្ទឹម​គ្នា​នេះ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ចូលរួម និង​បើកចំហ​ដល់​ពលរដ្ឋ យុវជន សកម្មជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ដោយ​បញ្ឈប់​នូវ​ការ​គំរាមកំហែង​និង​ការ​លាប​ពណ៌​ទៅ​លើ​ពួកគេ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #forestkh #loggingkh
https://youtu.be/MNMLyYhkKFw
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ ២០២២៖
១. រដ្ឋាភិបាលបង់ក្លាដេស ស្នើកម្ពុជាជួយដោះស្រាយបញ្ហាមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា
២. គណបក្សកាន់អំណាចរៀបចំយុទ្ធសាស្រ្តបោះឆ្នោតជាតិ ក្រោយរៀបចំគំរោងផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត
៣. ក្រសួងការងារ ចាត់ទុកការលុបបំបាត់ពលកម្មកុមារ គឺជាការងារអាទិភាពរបស់រដ្ឋាភិបាល
៤. ប្រជាកសិករត្អូញត្អែរពីបញ្ហាខ្វះទឹកប្រើប្រាស់ និងគ្មានទីផ្សារលក់ផលិតផលកសិកម្ម
រួមនឹងព័ត៌មាន​សំខាន់​ៗ​មួយចំនួនទៀត
---------------------
កម្មវិធីផ្សាយរបស់​វិទ្យុអាស៊ីសេរី ​ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ពេលព្រឹក ចាប់ពីម៉ោង ០៥:៣០ ដល់ម៉ោង ០៦:៣០ តាមរយៈរលកធាតអាកាសខ្លី ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១៣៧១៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២២ ម៉ែត្រ។ ពេលយប់ ចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង ០៨:៣០ តាមរយៈរលកធាតុអាកាសខ្លី ៩៩៦០ គីឡូហឺត្ស ស្មើនឹងកំពស់ ៣០ម៉ែត្រ, ១២១៤០ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ ម៉ែត្រ និង ១១៨៨៥ គីឡូហឺត្ស ស្មើនឹងកំពស់ ២៥ម៉ែត្រ៕
តុលាការក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​មន្ត្រី​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​គឺ លោក អេង ស្រូយ ឱ្យ​ខ្លួន​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២២ កក្កដា​ខាងមុខ តាម​បណ្ដឹង​របស់​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិតសភា​នគរបាល​កម្ពុជា លោក ប្រាក់ ណារ៉ុង ដែល​ចោទ​លោក​ពី​បទ​«​បរិហារកេរ្តិ៍​» ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា មេ​ប៉ូលិស​រូប​នេះ​ទះកំផ្លៀង​លោក​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស លើកឡើង​ថា អាជ្ញាធរ​គួរ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់​ជាមុន​សិន ខណៈ​កន្លងមក លោក អេង ស្រូយ អះអាង​ថា ខ្លួន​ជា​អ្នករងគ្រោះ​ដោយ​រង​ការប្រើ​អំពើ​ហិង្សា​ដោយ​ការ​ទះកំផ្លៀង​ពី​សំណាក់ លោក ប្រាក់ ណារ៉ុង។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #CPL #Cambodia #Politicskh
ព័ត៌មានដែលមានអ្នកអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖ «កម្ពុជាខកចិត្តរឿងអាមេរិកបន្ត រឹតត្បិតទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់ក្រសួង ការបរទេស»។
តើប្រិយមិត្តដឹងទេថា ហេតុអ្វីរឿងនេះ មានអ្នក​ចូលអាន​ច្រើនជាងគេក្នុងសប្តាហ៍នេះ?

👉 អានអត្ថបទឡើងវិញ៖

#RFAKhmer #PoliticsKH #politics #USA #Cambodia #VISA
ប្រិយមិត្តអាចអានព័ត៌មានទាក់ទងកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
A proposed amendment to Cambodia’s Constitution is a thinly veiled attempt by Prime Minister Hun Sen to keep power within his family and does not reflect the will of the people, citizens of the Southeast Asian country told RFA.

👉 Read Full Article

#RFAKhmer #Politics #Cambodia #HunSen #CPP #HunmaNet
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប នៅតែ​ព្រួយបារម្ភ​ពី​ការ​ចុះ​រុះរើ​សំណង់​តូចតាច​របស់​ពួកគេ ទោះបីជា​មានការ​ប្រកាស​ពី​រដ្ឋបាល​ខេត្តសៀមរាប​ស្នើសុំ​ផ្អាក​កុំឱ្យ​អាជ្ញាធរ​អប្សរា​ចុះ​រុះរើ​ក្ដី​។ សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​អប្សរា​ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​កុំ​ឱ្យ​មាន​សំណង់​រឹង​របស់​អ្នក​មាន​អំណាច​ដែល​អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រាសាទ​ជាជាង ចុះ​រុះរើ​តែ​សំណង់​តូចតាច​របស់​ប្រជាជន​ក្រីក្រ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #Apsara