វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.79K photos
1.73K videos
88 files
7.64K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ និង សមាគម ខ្មែរកម្ពុជាក្រោម ដែល មាន មូលដ្ឋាន នៅ រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃអាទិត្យ ទី៣ ខែកក្កដា បាន ជួបជុំ គ្នា ជា ក្រុម ធំ មួយ ប្រារព្ធ ខួប គម្រប់ ៧៣ឆ្នាំ ដែល អាណានិគម បារាំង បាន កាត់ ដែនដី កម្ពុជា ក្រោម ឲ្យ វៀតណាម ។ ពលរដ្ឋ និង សហគមន៍ខ្មែរកម្ពុជាក្រោម ដែល បាន ចូល រួម ក្នុង ពិធី នេះ មាន ចិត្ត មោះមុត ថា នឹង រួបរួម គ្នា ជា ធ្លុងមួយ ដើម្បី តស៊ូ មតិ ក្នុង ការ ទាមទារ នូវ សិទ្ធិ សេរីភាព ជា ខ្មែរ ម្ចាស់ ស្រុក ពី រដ្ឋាភិបាល វៀតណាមឲ្យ បាន។ ពួកគេ ថែម ទាំង នឹក ទៅ ដល់ គុណ វីរបុរស ស្នេហា ជាតិ គ្រប់ ជំនាន់ ដែល បាន ពលី ជីវិត ចំពោះ បុព្វហេតុ ជាតិ សាសនា និង មាតុភូមិ ខ្មែរ ក្រោម ដោយ ពុំ មាន ថ្ងៃ បំភ្លេច បាន ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3yg7LIa
ទស្សនាសេចក្តីរាយការណ៍វីដេអូ៖👉 https://bit.ly/3yG5VSg

#RFAKhmer #politics #KhmerKrom #Khmerkampuchkrom
ពលរដ្ឋ និង​ព្រះសង្ឃ​នៅ​កម្ពុជាក្រោម ​ព្យាយាម​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូនចៅ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ និង​ដើម្បី​លើក​កម្ពស់​វប្បធម៌ អរិយធម៌​ខ្មែរ។ ខ្មែរ​ក្រោម​តែង​ដាស់តឿន​កូនចៅ​ឲ្យ​ទៅ​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្តអារាម ដែល​មាន​ព្រះសង្ឃ និង​គ្រូ​ជា​អ្នកបង្រៀន ដោយ​មិន​គិត​ពី​ការ​នឿយហត់។ គ្រូបង្រៀន​នៅ​កម្ពុជាក្រោម ​ខិតខំ​បណ្ដុះបណ្ដាល​កុមារ​ខ្មែរ​ក្រោម​ឲ្យ​ចេះ​អក្សរ​សាស្ត្រ​ជាតិ ដោយ​មិន​គិត​ពី​ប្រាក់ខែ​ឡើយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #politics #KhmerKrom #Khmerkampuchkrom #KKF
សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម សោកស្តាយ​ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​សាសនា​លើ​ពលរដ្ឋ​វៀតណាម និង​ជាតិ​ដើម​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #politics #HumanRights #KhmerKrom #Khmerkampuchkrom #KKF