វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មេធាវី​ការពារ​ក្តី ​ទាមទារ​ឲ្យ​តុលាការ​​ដោះលែងយុវជន​ខ្មែរថាវរៈ ​និង​​យុវជន​​សង្គម​ផ្សេង​ទៀត ​ដោយសារ​​ឃុំខ្លួន​​រងចាំ​សវនាការ​​លើស​​កំណត់​​នៃ​ច្បាប់​។ គិតមក​ទល់ពេលនេះ​ តុលាការក្រុងភ្នំពេញ ​បានឃុំខ្លួន​ក្រុមយុវ​ជន​ខ្មែរ​ថាវរៈ ​និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ​ចំនួន​ ៧ រូប​ នៅក្នុង​ពន្ធនាគារព្រៃស​រយៈពេល​ជាង ៨​ ខែមកហើយ ​ប៉ុន្តែ​មិនបាន​លើកយក​សំណុំរឿង​របស់ពួកគាត់ ​មកធ្វើ​ការ​ជំនុំ​ជម្រះ​រកខុស​ត្រូវ​នោះទេ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Law #Lawyer #Youth #Prison
មេធាវី​​គ្រោង​ជួបគ្នា​នៅសប្តាហ៍ក្រោយ​ជជែក​ពី​ការ​ដាក់​លិខិត​ទៅ​តុលាការ​​ស្នើ​ឱ្យ​ទម្លាក់​បទ​ចោទ​​លោក ​កឹម សុខា។ លោក​មេធាវី ផែង ហេង ឱ្យដឹង​ទៀត​ថា ប្រសិន​ក្រុម​មេធាវី​ឯកភាព​លើ​លិខិត​នោះ​ពួកគេ​នឹង​រៀបចំ​ដាក់​លិខិត​ដែល​ស្នើសុំ​ទម្លាក់​បទចោទ​លោក​ កឹម សុខា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #KemSokha #Lawyer
អ្នកច្បាប់​ ​និង​​មន្រ្តី​សង្គម​ស៊ីវិល​ ​ភ្ញាក់ផ្អើល​​នឹង​ការ​ដោះសា​រ​របស់​មេឃុំ​ជាច្រើន​នាក់​ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ ​ដែល​ថា ​ខ្លួន​មិន​​ចេះ​ច្បាប់​ ​ទើប​ចេញ​​លិខិត​បញ្ជាក់​​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ​រួចហើយ​ប្រកាស​លុបចោល​វិញ​ ​ក្រោយ​ពី​មាន​លិខិ​ត​​អន្តរាគមន៍​ពី​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Lawyer #NGOs #Landdispute #communeChiefs
ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ កឹម​ ​សុខា​ ​បាន​ផ្ញើ​សារ​តាមរយៈ​មេធាវី​​របស់​​លោក​​មួយ​​រូប​ ​​ថា​​កុំ​យក​ឈ្មោះ​​លោក​​ទៅ​​ប្រឡាក់ប្រឡូស​​នឹង​​បំណង​​បង្កើត​​រដ្ឋាភិបាល​​ក្រៅ​​ប្រទេស​ ​ព្រោះ​​លោក​​មិន​​ពាក់ព័ន្ធ​ ​មិន​​គាំទ្រ​ ​និង​​ចូលរួម​​ក្នុង​​ចលនា​​នោះ​​ទេ​។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #KemSokha #CNRP #Lawyer
អ្នក ច្បាប់ ភ្ញាក់ ផ្អើល នឹង ប្រតិកម្ម របស់ ក្រុម មេធាវី រដ្ឋាភិបាល លោក ហ៊ុន សែន ដែល ចេញ សេចក្តីថ្លែង ការណ៍ គំរាមកំហែង ដល់ មេធាវី អន្តរជាតិ ជុំវិញ ការ បញ្ចេញមតិ ក្នុង ពេល ឃ្លាំមើល ភាព មិន ប្រក្រតី ក្នុង ដំណើរការ ជំនុំ ជម្រះ ក្ដី លើ ករណី កញ្ញា សេង ធារី ។ ក្រុម មេធាវី រាជរដ្ឋាភិបាល កម្ពុជា បានចោទប្រកាន់ លោក ចារិត ហ្គិនស័រ (Jared Genser) ថា បាន ប្រព្រឹត្ត អំពើ បំពានច្បាប់ នៅ កម្ពុជា ដោយសារ លោក ព្រមាន ថា រដ្ឋាភិបាល លោក ហ៊ុន សែន នឹង មាន បញ្ហា បើ ហ៊ាន ឲ្យ កញ្ញា សេង ធារី ជាប់ទោស ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Lawyer
Media is too big
VIEW IN TELEGRAM
អ្នកទោសមនសិការកញ្ញា សេង ធារី មិនមានមេធាវីការពារក្តីទៀតឡើយ ដោយគាត់កំពុងសុំតុលាការធ្វើជាមេធាវីការពារក្តីឲ្យខ្លួនឯងផ្ទាល់តែម្ដង។

បងប្រុសរបស់កញ្ញាសេង ធារី គឺ លោក សេង ម៉ារឌី ថាការដែលប្អូនស្រីរបស់គាត់ ចង់ធ្វើជាមេធាវីការពារខ្លួនឯងនេះ ដោយសារតែកញ្ញា សេង ធារី ក៏ជាមេធាវីដែរ ហើយម្យ៉ាងទៀតមេធាវីនៅក្នុងស្រុកពិបាកនឹងធ្វើការដោយឯករាជ្យ តាមវិជ្ជាជីវៈជាមេធាវី និងធ្វើអ្វីទៅតាមយុទ្ធសាស្រ្ត និងការចង់បានរបស់កូនក្តី។

#វិទ្យុអាស៊ីសេរី #កម្ពុជា #ថ#ហ៊ុនម៉ាណែត #ហ៊ុនសែន #សេងធារី #សេងម៉ារឌី #មេធាវី
#RFAKhmer #Cambodia #SengTheary #HunManet #HunSen #SengMardi #HunMany #Lawyer #DeputyPrimeMinister #CambodiaFamilyRun #HunManetCabinet

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH