វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សូមអរគុណ ប្រិយមិត្ត ដែលបាន ចូលរួម ផ្តល់ចម្លើយ ទៅនឹង សំណួរ #ល្បងចំណេះដឹងព័ត៌មាន របស់ វិទ្យុអាស៊ីសេរី ក្នុងសប្តាហ៍នេះ។ ចង់ដឹងថា តើចម្លើយរបស់លោកអ្នកត្រូវឬខុស?
ចម្លើយ៖ សម្រង់សម្តី ទាំងពីរនេះ ជារបស់ មេធាវីអន្តរជាតិ របស់ កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser)៕
ចុច មើល៖
បទសម្ភាសន៍ ទាំងស្រុង៖ https://bit.ly/3a7w2Z5
អានអត្ថបទឡើងវិញ៖ https://bit.ly/3a7fMHt
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀ តរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»»ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #HunSen #SengTheary #JaredGenser
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី ប្តេជ្ញាថា លោកនឹងជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act)។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យបេសកជនប្រធានាធិបតីអាមេរិក ស្តីពីកិច្ចការចំណាប់ខ្មាំង កំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារសិទ្ធិមនុស្សល្បីឈ្មោះ និងជាមេធាវីខ្មែរអាមេរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ កញ្ញា សេង ធារី បច្ចុប្បន្នកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ ទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោត«ក្លែងក្លាយ»។
#RFAKhmer #Cambodia #USA #HunSen #SengTheary #ThearySeng #JaredGenser #LevinsonAct #PoliticalPrisoner #HumanRightsDefender #HungerStrike
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣៖

៚មេធាវីថា ការបន្តឃុំខ្លួនកញ្ញា សេង ធារី បង្ហាញថាលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ »
៚យុវជនស្នើឲ្យអាជ្ញាធរបង្ហាញតម្លាភាពពីអាជីវកម្មរ៉ែមាសក្រុមហ៊ុនចិនក្នុងខេត្តកំពង់ធំ និងក្រចេះ
៚សកម្មជនការពារព្រៃឡង់ថាពិតជាមានការធ្វើផ្លូវចូលព្រៃឡង់ដូចការរកឃើញរបស់សារព័ត៌មានអន្តរជាតិ
៚ ពលរដ្ឋខ្មែរខ្លះដែលអាជ្ញាធរថៃចាប់ខ្លួន ត្រូវបានថៅកែធានាឲ្យត្រឡប់ទៅធ្វើការវិញ ដោយសន្យាធ្វើសំបុត្រស្នាមស្របច្បាប់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #China #SengTheary #ThearySeng #JaredGenser #HunManet #HunSen #AbitraryDetention #USStateDepartment #WronfullyDetained #GoldMining #Preylang #ForestActivist #EnvironmentKH #Deforestation #Workers #Economy #Migration #Thai #BorderCrossing
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/k_XCdr-QaAQ
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ «ទន់ខ្សោយ» និង «ងាយរងគ្រោះបំផុត» ដោយសារបន្តឃុំខ្លួនកញ្ញា សេង ធារី
---
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) ប្រាប់ទៅនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបន្តឃុំខ្លួនអ្នកទោសនយោបាយនៅកម្ពុជាដូចតាមឪពុករបស់លោក នេះមានន័យថា លោក ហ៊ុន ម៉ាណែត មិនមែនជាមេដឹកនាំខ្លាំងនោះទេ។ តែគឺជាមេដឹកនាំទន់ខ្សោយ និងងាយរងគ្រោះបំផុត។ មេធាវីអន្តរជាតិរូបនេះ នៅតែបន្តទាមទារឱ្យដោះលែង និងទម្លាក់ចោលបទចោទប្រកាន់លើកញ្ញា សេង ធារី ដោយឥតលក្ខខណ្ឌដដែល។ សូមទស្សនាបទសម្ភាសន៍ជាមួយលោក ចារិត ហ្គិនស័រ ជុំវិញរឿងនេះ៕
---
#RFAKhmer #Cambodia #SengTheary #ThearySeng #JaredGenser #HunManet #HunSen #AbitraryDetention #USStateDepartment #WronfullyDetained