វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គរ ទី១២ ខែកញ្ញា ឆ្នាំ២០២៣៖

៚អង្គការលើកលែងទោសស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យការបណ្ដេញតំបន់អង្គរ
៚អ្នកតាមដានស្ថានការណ៍សង្គម បារម្ភពីការតែងតាំងមន្ត្រីរាជការ ដោយគ្មានតម្លាភាព
៚តុលាការខេត្តស្ទឹងត្រែង កោះហៅអ្នកការពារព្រៃឡង់ម្នាក់ចូលបំភ្លឺតាមបណ្តឹងប្រធានមន្ទីរបរិស្ថាន
៚សង្គមស៊ីវិលស្នើឱ្យអាជ្ញាធររឹតបន្តឹងច្បាប់អន្តោប្រវេសន៍
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #SiemReap #HunSen #HunManet #AngkorWatMassForcedEvictions #AngkorWorldHeritageSite #UNESCO #Advicer #Nepotism #Corruption #ForestryActivists #EnvironmentActivist #Illegal #Immigration
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/oiWkl_khuH0
Media is too big
VIEW IN TELEGRAM
ការបណ្តេញ​ចេញ​ដោយ​បង្ខំ​ដ៏​សម្បើម​នៅ​តំបន់​អង្គរ​ក្រោម​រូបភាព​អភិរក្ស
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ប្រមាណ១ម៉ឺន​គ្រួសារ ​ដែល​រស់​នៅ​ជុំវិញ​តំបន់​អង្គរ​ជា​យូរយារ​ណាស់​មក​ហើយ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​បណ្ដេញ​ចេញ​ ក្រោម​រូបភាព​នៃ​ការអភិរក្ស? ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យ​ទៅ​តាំង​ទីលំនៅ​នៅ​តំបន់​ដាច់​ស្រយាល​ ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​សម្រាប់​ការ​រស់​នៅ​សមរម្យ។ ថ្មីៗនេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ស្នើ​ដល់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) ឱ្យ​​លើក​យក​បញ្ហា​​នេះ​ មក​ពិភាក្សា​នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​នេះ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទីក្រុង​រីយ៉ាត (Riyadh) ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) ចាប់​ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី២៥ ខែកញ្ញា។
#RFAKhmer #Cambodia #SiemReap #HunSen #HunManet #AmnestyInternational #AngkorWatMassForcedEvictions #AngkorWorldHeritageSite #RunTaAek #UNESCO #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ