វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​​​​ក្រុងភ្នំពេញ ចាប់​​ផ្ដើម​​​រុះរើ​​​​ផ្ទះ​បណ្ដែត​ទឹក និង​​សំណង់​មិន​​រៀបរយ​​ចេញ​ពី​លើ​​​ផ្ទៃ​ទន្លេ​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Social #Floating #Vietnamese #River
មេ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ជំរុញ​ឱ្យ​ចិន​ធ្វើការ និង​សហការ​ជាមួយ MRC ឱ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​គិតគូរ​ពី​ផល​ខូចខាត​បរិស្ថាន​នៅ​តំបន់​ទន្លេ​មេគង្គ ដែល​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​អត្ថបទ​មួយ​របស់​លោក ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសៃថ៍​សារព័ត៌មាន​ជប៉ុន Nikkei Asia កាលពី​ថ្ងៃទី១២ ខែកក្កដា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #MRC #Mekong #River
លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ (MRC) ព្រមាន​ថា​នឹង​មាន​ជំនន់ទឹកភ្លៀង និង​បញ្ហា​បាក់​ដី​ឬ​ច្រាំង នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នៅ​តាម​តំបន់​វាល​ទំនាប​ជាប់​មាត់ទឹក និង​តំបន់​ផ្ទៃរង​ទឹកភ្លៀង នៃ​អាង​ទន្លេ​មេគង្គ​ក្រោម ដោយសារ​ឥទ្ធិពល​ព្យុះភ្លៀង។
អានអត្ថបទពេញ
#RFAKhmer #MRC #Flood #Mekong #River
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
គណៈកម្មការ​ទន្លេមេគង្គ​អំពាវនាវ​​ឱ្យ​បណ្ដា​ប្រទេស​ចំនួន​ ៦ នៅ​ជាប់​ដង​ទន្លេមេគង្គ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​​បញ្ហា​ទឹក​ទន្លេ​រីង​រាក់ ការប្រែប្រួល​លំហូរ​​ទឹក និង​​គ្រោះរាំង​​ស្ងួត ដែល​បាន​​បន្ត​អូស​បន្លាយ​​អស់​រយៈពេល​​៣​ឆ្នាំ​មក​ហើយ។

អានអត្ថបទពិស្តារពីវិបត្តិទឹកទន្លេមេគង្គ៖

#RFAKhmer #Environments #Mekong #River #MRC
នាយក​ប្រតិបត្តិ​ថ្មី​របស់​គណៈកម្មការ​ទន្លេមេគង្គ​ (MRC) ​ប្ដេជ្ញា​សម្របសម្រួល​បញ្ហា​ប្រឈមនានានៅ​អាងទន្លេ​មេគង្គ ខណៈ​គណៈកម្មការ​នេះ​រក​ឃើញ​ថា ទន្លេមេគង្គ​កំពុង​​មាន​​របប​ទឹក​មិន​ទៀងទាត់ និង​​រីង​រាក់​​មិន​ធ្លាប់​​មាន​ពី​មុន​មក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Mekong #River #MRC
សត្វ​ផ្សោត​ទន្លេ​មេគង្គ​ មួយ​ក្បាល​ចុង​ក្រោយ​បង្អស់​ ដែល​រស់​នៅ​អន្លង់​ឈើទាល​ ខេត្ត​ស្ទឹងត្រែង ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ បាន​ងាប់​ទៅ​ហើយ កាល​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ​ ដូច​ទៅ​ហ្នឹង​អ្វី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាករណ៍​ទុក​កាល​ពី​ឆ្នាំ២០១៦។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Dolphin #Irrawaddy #Mekong #River
សហគមន៍​ប្រជានេសាទ​នៅ​តាម​តំបន់បឹងទន្លេសាប បារម្ភ​អំពីស្ថានភាព​ប្រែប្រួល​រំហូរ​ទឹកទន្លេ​ខុសប្រក្រតី ធ្វើឱ្យ​ទិន្នផលត្រី​ថយចុះ។ ក្រុមអ្នកជំនាញ​លើកឡើងថា ការប្រែប្រួល​បរិមាណ​ទឹកខុសប្រក្រតី​ជាពិសេស​ក្នុងរដូវ​វស្សា បណ្តាល​មកពី​ចិន​ស្តុកទឹកទុក​នៅ​តាម​វារីអគ្គិសនី​នៅខ្សែទឹកខាងលើ។ ពួកគេ​បង្ហើប​ថា ទៅថ្ងៃអនាគត​ប្រទេស​តាម​ខ្សែទឹកខាង​ក្រោម​អាចនឹង​ចាំបាច់​ត្រូវ​បង់លុយ​ឱ្យ​ចិន​បើកទឹក​ដើម្បី​បញ្ចៀសពី​ហានិភ័យ​នៃគ្រោះរីងស្ងួត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Environments #Mekong #River #China
#PhotoOfTheWeek #CambodiaDailyLife
ប្រជាពលរដ្ឋខ្មែរនាំគ្នាសម្រុកទិញត្រីធ្វើប្រហុក (Prahok) នៅទន្លេសាប (Tonle Sap) នារដូវបើក​នេសាទ ស្ថិតនៅក្នុងភូមិទួលអំពិល ក្បែរាជធានីភ្នំពេញ កាលពីដើមខែមករា ឆ្នាំ២០២៣។ ភូមិទួលអំពិល ដែលគេស្គាល់ថា គឺជាកន្លែងលក់ត្រីស្រស់ៗ ពីទន្លេសាប និងជាទីផ្សារដ៏សំខាន់មួយនៅក្បែទីក្រុងភ្នំពេញ។
រូប៖ AP
#RFAKhmer #Cambodia #PhotoOfTheWeek #CambodiaDailyLife #Prahok #TonleSap #River #TonleSapRiver #Fish