វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជន​បរិស្ថាន​ព្រួយ​បារម្ភ​ថា ការ​បន្ត​លុប​បឹង​តាមោក ឬ​បឹង​ទំនប់​កប់​ស្រូវ ដោយ​គ្មាន​តម្លាភាព ជាង​បួន​រយ (៤២៥) ហិច​តារ​ថែមទៀត នឹង​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជួបប្រទះ​បញ្ហា​បរិស្ថាន​កាន់តែ​លំបាក​ធ្ងន់ធ្ងរ។ សង្គម​ស៊ីវិល ជឿ​ថា រដ្ឋាភិបាល​នឹង​កាត់​ផ្ទៃ​បឹង​តាមោក​នេះ​ម្ដង​បន្តិច រហូត​ដល់​លុប​បឹង​បាត់​ទាំងស្រុង​តែម្ដង។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #HunSen #Tamouk #Lake
ក្រុម​អាជីវករ​លក់​ដូរ​នៅ​រមណីយដ្ឋាន​ទន្លេបាទី ខេត្តតាកែវ សម្តែង​ក្ដី​បារម្ភ​ពី​ការបណ្តេញចេញ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ជាង ២​រយ​ហិកតា (២២២) ផ្តល់​ឱ្យ​បុគ្គល​ឯកជន​។ ប្រជាពលរដ្ឋ និង​អ្នក​លក់ដូរ​នៅ​តំបន់​ទន្លេបាទី ទាមទារ​ដល់​ប្រមុខ​រដ្ឋាភិបាល លុបចោល​អនុក្រឹត្យ​នេះ ដើម្បី​ធានា​ការពារ​ពី​ប៉ះពាល់​បរិស្ថាន និង​តំបន់​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ផ្នែក​វិស័យ​ទេសចរណ៍​។
ព័ត៌មាន​ពិស្ដារ...
#TonleBati #Lake #Cambodia #Environment #RFAKhmer
#CambodiaDailyLife
បុរសម្នាក់​បង់សំណាញ់​នៅក្នុងបឹង​មួយ​ក្បែរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបភាព៖ AP
#RFAKhmer #Cambodia #PhotoOfTheWeek #CambodiaDailyLife #Fisherman #Net #Lake