វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី​១៣ ខែ មិថុនា ដោយ​អះអាង​ថា រដ្ឋាភិបាល​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ប៉ុន្តែ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ច្រានចោល​ការ​លើកឡើង​នេះ ហើយ​ថា​រដ្ឋាភិបាល​បាន​បំពាន​គោលការណ៍​សំខាន់ៗ និង​មូលដ្ឋានគ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​ជាច្រើន​ជា​មក​ដល់​ពេល​នេះ។

តើ​ប្រការ​ណាខ្លះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋាភិបាល​បាន​រំលោភបំពាន?
អាន​ព័ត៌មាន​ពិស្ដារ...
#Cambodia #Hunsen #Politicskh #Lawkh #BradAdams #RFAKhmer #វិទ្យុអាស៊ីសេរី
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ រិះគន់​ថា ការ​បន្ត​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ជា​បន្តបន្ទាប់​មក​នេះ​គ្រាន់តែ​បំពេញ​មហិច្ឆតា​របស់​លោក ហ៊ុន សែន ក្នុង​ការ​កាន់អំណាច​តែប៉ុណ្ណោះ​។ ពួកគាត់​លើកឡើង​ថា ការ​កែប្រែ​ច្បាប់​កំពូល​របស់​កម្ពុជា ប្រសិនជា​គ្មាន​សំឡេង​ជំទាស់ និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ដើរ​ប្រាសចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #lawkh #Cambodia #HunSen #PoliticsKH