វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.99K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី គណបក្ស ភ្លើងទៀន ដាក់ ពាក្យ បណ្ដឹង ប្ដឹង តវ៉ា ទៅ គ.ជ.ប ដើម្បី ឲ្យ ស្ថាប័ន នេះ ត្រួត ពិនិត្យ ឡើងវិញ នូវ ភាព មិន ប្រក្រតី ក្នុង អំឡុង ពេល នៃ ការ បោះឆ្នោត ក្រុម ប្រឹក្សា ឃុំ សង្កាត់។ ដោយ ឡែក មន្ត្រី បក្ស កាន់ អំណាច ថា ការ បោះឆ្នោត កាល ពី ថ្ងៃទី៥ មិថុនា គឺប្រព្រឹត្តទៅ ដោយ ភាព យុត្តិធម៌ និង គោរព ទៅ តាម នីតិ វិធី របស់ គណៈកម្មាធិការជាតិ រៀបចំ ការ បោះ ឆ្នោត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Cambodia #Election2022 #ElectionKh2022
គណបក្ស កម្ពុជា និយម សោកស្តាយ ចំពោះ ការប្រព្រឹត្តទៅ នៃ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥។ គណបក្សនេះ គូសបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយ នៅថ្ងៃទី០៦ ខែមិថុនា ថា ការ បោះឆ្នោត នេះ ពុំ បាន អនុវត្ត ពេញលេញ តាម គោលការណ៍ បោះឆ្នោត ដោយ សេរី និង យុត្តិធម៌ នោះ ទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022
លទ្ធផល បឋម ក្រៅ ផ្លូវ ការ ឱ្យ ដឹង ថា គណបក្ស កាន់អំណាច របស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អាច របូត អស់ អាសនៈ ក្រុមប្រឹក្សា ឃុំសង្កាត់ អស់ជិត ២ពា ន់ អាសនៈ ទៅគណបក្ស ភ្លើងទៀន នៅក្នុង ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022 #results
កម្មករ រោងចក្រ មួយ ចំនួន សម្ដែង ការ ខក ចិត្ត បន្ទាប់ ពី លទ្ធផល ការ បោះឆ្នោត មិនបាន ដូច បំណង ដែល ពួកគាត់ រំពឹង ទុក។ ទោះ ជា យ៉ាងណា កម្មករ ទាំង នោះ ជំរុញ ឲ្យ គណបក្ស នយោបាយ ដែល ជាប់ ឆ្នោត ត្រូវ យក ចិត្ត ទុក ដាក់ បម្រើ ពលរដ្ឋ ម្ចាស់ ឆ្នោត ឱ្យ បាន ល្អ គ្រប់ និន្នាការ គណបក្ស នយោបាយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022 #Workers
លោកអ្នកនាងជាទីមេត្រី!
គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល ដែលប្រកាសមិនទទួលស្គាល់ លទ្ធផល បោះឆ្នោតឃុំ សង្កាត់ ដោយចាត់ទុកការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា នោះថា ជាការបោះឆ្នោត មិន ត្រឹមត្រូវ និង យុត្តិធម៌នោះទេ។

តើគណបក្សនៅក្រៅរដ្ឋាភិបាល នឹងធ្វើអ្វីបន្តទៀត ក្រោយប្រកាសមិនទទួល ស្គាល់លទ្ធផល បោះឆ្នោត?

សូមលោកអ្នកនាងរង់ចាំស្ដាប់វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី៧ ខែមិថុនានេះ ដែល នឹង ជជែកអំពីបញ្ហានេះ កុំបីខាន។

លោកអ្នកនាងអាចសួរវាគ្មិនរបស់យើង ឬបញ្ចេញមតិយោបល់ សូមដាក់ លេខ ទូរស័ព្ទរបស់ លោក អ្នក នាងនៅក្នុងខ្ទង់ខំមិនត៍ (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុមការងារវិទ្យុ អាស៊ីសេរី នឹងហៅទៅលោកអ្នកនាងវិញ។

កម្មវិធីនេះ សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ។ សូមអរគុណ!
#RFAKhmer #politics #election2022 #ElectionKh2022
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) អះអាង ថា ការ បិទ ទ្វារ របង មណ្ឌល បោះ ឆ្នោត ឬ បិទ ទ្វារ ការិយាល័យ ដើម្បី រាប់ សន្លឹក ឆ្នោត និង មិន អនុញ្ញាត ឱ្យ ពលរដ្ឋ ឈរ មើល ការ រាប់ សន្លឹក ឆ្នោត គឺ ពុំ ខុស ច្បាប់ នោះ ទេ ពីព្រោះ មន្ត្រី បោះ ឆ្នោត មាន តួនាទី ធានា នូវ សុវត្ថិភាព និង ភាព ត្រឹមត្រូវ ជូន ភាគី ពាក់ព័ន្ធ។ ប៉ុន្តែ គណបក្ស ភ្លើង ទៀន និង សង្គម ស៊ីវិល ចាត់ ទុក ករណី ទាំង នេះ គឺ ជា ការ អនុវត្ត ផ្ទុយ ពី នីតិវិធី ច្បាប់ ជាពិសេស មិន បង្ហាញ ពី តម្លាភាព និង យុត្តិធម៌។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022 #NEC
គណបក្ស ឆន្ទៈ ខ្មែរ ប្រកាស ថា ដំណើរ ការ រៀបចំ ការ បោះ ឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែមិថុនា គឺ មាន ភាព មិន ប្រក្រតី ជា ច្រើន រួម មាន ការ បំភិតបំភ័យ និង ការ ទិញ ទឹក ចិត្ត តាម គ្រប់ រូបភាព ជា ហេតុ នាំ ឲ្យ ប្រជាពលរដ្ឋ ម្ចាស់ ឆ្នោត មួយ ចំនួន ពុំ អាច បោះ ឆ្នោត ដោយ សតិ សម្បជញ្ញៈ របស់ ខ្លួន បាន។

អានអត្ថបទពិស្តារសូមចុចអាននៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022
លោកអ្នកនាងជាទីមេត្រី!
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អះអាងថា ទោះបីជា គណបក្ស ភ្លើងទៀន ឈ្នះអាសនៈ ក្រុមប្រឹក្សា ឃុំ-សង្កាត់ បាន១អាសនៈ ក្នុងចំណោមជាង ៥ពាន់ (៥០០៧) អាសនៈ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដណ្ដើមយកកាលពី ឆ្នាំ២០១៧ ក៏ដោយ ក៏បង្ហាញពីភាពជោគជ័យ ដ៏ធំមួយ សម្រាប់ក ម្លាំងប្រជាធិបតេយ្យនៅកម្ពុជាដែរ។

តើលោក សម រង្ស៊ី មានហេតុផលអ្វីខ្លះ ទើបលោក ហ៊ានអះអាងបែបនេះ?
តើអាសនៈរបស់គណបក្សភ្លើងទៀន ដែលទទួលបានពីការបោះឆ្នោតប្រឹក្សា ឃុំ-សង្កាត់នេះ បង្ហាញពីភាពជោគជ័យរបស់គណបក្សភ្លើងទៀនដូចម្ដេចខ្លះ?

សូមលោកអ្នកនាងរង់ចាំទស្សនា បទសម្ភាសន៍រវាង លោក ជុន ច័ន្ទបុត្រ និង លោក សម រង្ស៊ី នៅក្នុងកម្មវិធីផ្សាយផ្ទាល់ របស់វិទ្យុអាស៊ីសេរី នារាត្រី ថ្ងៃព្រហស្បតិ៍នេះ កុំបីខាន។ សូមអរគុណ!

#RFAKhmer #politics #Election2022 #election #SAMRAINSY
រឿងដែលប្រិយមិត្តចូលអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖
«លទ្ធផល បឋម៖ បក្ស ភ្លើងទៀន មាន ប្រៀប ជាង បក្ស កាន់អំណាច តែ ៤ឃុំ ប៉ុណ្ណោះ នៅ ទូទាំង ប្រទេស ខណៈ ការ បោះឆ្នោត រង ការរិះគន់ ថា អាក្រក់ ជាង ពេល ណាៗ ទាំងអស់»។

អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖

#RFAKhmer #Cambodia #HunSen #Election2022 #CommuneElection2022 #CambodiaEUEBA
អតីត មន្ត្រី ក្រសួង កសិកម្ម ដែល ទើប បាន ចេញ ពី ពន្ធនាគារ លោក នី ណាក់ ប្រកាស ថា លោក នឹង ចូល រួម ធ្វើ នយោបាយ ជាមួយ គណបក្ស ប្រឆាំង។ លោក នី ណាក់ បានចាត់ទុកថា ការ កាត់ ទោស លោក ជា រឿង អយុត្តិធម៌។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Election2022 #elections #Opposition
លោកអ្នកនាងជាទីមេត្រី!
ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុអាស៊ីសេរី នៅ​រាត្រី​ថ្ងៃ​អង្គារ ទី១៤ ខែមិថុនា​នេះ យើង​នឹង​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី និង​បណ្ឌិត សេង សារី អំពី​ការ​សម្រេច​របស់​តុលាការ និង​ការ​ចាប់ខ្លួន​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ...
#RFAKhmer #CallShow

លោកអ្នកនាងអាចសួរវាគ្មិនរបស់យើង ឬបញ្ចេញមតិយោបល់ សូមដាក់លេខទូរស័ព្ទ​របស់លោកអ្នកនាងនៅក្នុងខ្ទង់ខំមិន​(Comment) ​ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុមការងារ​វិទ្យុអាស៊ីសេរីនឹងហៅទៅលោកអ្នកនាងវិញ។

កម្មវិធីនេះ សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ៕ សូមអរគុណ!

#RFAKhmer #politics #election #Election2022
Media is too big
VIEW IN TELEGRAM
សូមស្តាប់សេចក្តីរាយការណ៍ជាសំឡេង៖
---------------------
ស្វែងរកព័ត៌មានរបស់វិទ្យុអាស៊ីសេរីនៅលើ៖
គេហទំព័រ | Facebook | YouTube
Twitter | Telegram | Instagram


#RFAKhmer #Cambodia #HunSen #Election2022 #CommuneElection2022
#ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្តចូលរួមឆ្លើយសំណួរ អំពីព័ត៌មាន ខាងក្រោមនេះ៖ តើសម្រង់សម្តីនេះ ជារបស់បុគ្គល ឬអ្នកនយោបាយរូបណា?
---------------------
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉គេហទំព័រ៖ https://www.rfa.org/khmer
👉ហវេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
👉យធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
👉 អនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #HunSen #Election2022 #CommuneElection2022