វិទ្យុអាស៊ីសេរី/ RFA Khmer
13.7K subscribers
3.75K photos
1.59K videos
86 files
7.5K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាងជាទីមេត្រី!
គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល ដែលប្រកាសមិនទទួលស្គាល់ លទ្ធផល បោះឆ្នោតឃុំ សង្កាត់ ដោយចាត់ទុកការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា នោះថា ជាការបោះឆ្នោត មិន ត្រឹមត្រូវ និង យុត្តិធម៌នោះទេ។

តើគណបក្សនៅក្រៅរដ្ឋាភិបាល នឹងធ្វើអ្វីបន្តទៀត ក្រោយប្រកាសមិនទទួល ស្គាល់លទ្ធផល បោះឆ្នោត?

សូមលោកអ្នកនាងរង់ចាំស្ដាប់វេទិកាអ្នកស្ដាប់អាស៊ីសេរី នៅរាត្រីថ្ងៃអង្គារ ទី៧ ខែមិថុនានេះ ដែល នឹង ជជែកអំពីបញ្ហានេះ កុំបីខាន។

លោកអ្នកនាងអាចសួរវាគ្មិនរបស់យើង ឬបញ្ចេញមតិយោបល់ សូមដាក់ លេខ ទូរស័ព្ទរបស់ លោក អ្នក នាងនៅក្នុងខ្ទង់ខំមិនត៍ (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុមការងារវិទ្យុ អាស៊ីសេរី នឹងហៅទៅលោកអ្នកនាងវិញ។

កម្មវិធីនេះ សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ។ សូមអរគុណ!
#RFAKhmer #politics #election2022 #ElectionKh2022
ក្រុម​អ្នក​អង្កេត​ការ​បោះឆ្នោត​ មក​ពី​គណបក្ស​ភ្លើង​ទៀន មើល​ឃើញ​ពី​ភាព​ខុស​ប្រក្រតី​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​​ជុំវិញ​មណ្ឌល​​​ដែល​ប្រជាពលរដ្ឋ ចូល​ទៅ​បោះឆ្នោត នៅ​បណ្ដាល​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​កណ្ដាល។ ពួកគេ​លើកឡើង​ថា​ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច ហើយ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​អាច​នឹង​គ្មាន​តម្លាភាព ស្រប​ទៅ​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។
អាន​ព័ត៌មាន​ពិស្ដារ...
#ElectionKh2022 #Cambodia #បោះឆ្នោត២០២២ #RFAKhmer #វិទ្យុអាស៊ីសេរី
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) អះអាង ថា ការ បិទ ទ្វារ របង មណ្ឌល បោះ ឆ្នោត ឬ បិទ ទ្វារ ការិយាល័យ ដើម្បី រាប់ សន្លឹក ឆ្នោត និង មិន អនុញ្ញាត ឱ្យ ពលរដ្ឋ ឈរ មើល ការ រាប់ សន្លឹក ឆ្នោត គឺ ពុំ ខុស ច្បាប់ នោះ ទេ ពីព្រោះ មន្ត្រី បោះ ឆ្នោត មាន តួនាទី ធានា នូវ សុវត្ថិភាព និង ភាព ត្រឹមត្រូវ ជូន ភាគី ពាក់ព័ន្ធ។ ប៉ុន្តែ គណបក្ស ភ្លើង ទៀន និង សង្គម ស៊ីវិល ចាត់ ទុក ករណី ទាំង នេះ គឺ ជា ការ អនុវត្ត ផ្ទុយ ពី នីតិវិធី ច្បាប់ ជាពិសេស មិន បង្ហាញ ពី តម្លាភាព និង យុត្តិធម៌។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022 #NEC
មេឃុំ ចំណា លើ ជាប់ ឆ្នោត មក ពីគណបក្សភ្លើងទៀន ខេត្តកំពង់ធំ ប្តេជ្ញា បម្រើ ពលរដ្ឋ ឲ្យ ល្អ ស្មោះត្រង់ និង មិន ប្រព្រឹត្ត អំពើ ពុករលួយ ហើយ អំពាវនាវ ឱ្យ អាជ្ញាធរ គណបក្ស កាន់ អំណាច ផ្តល់ កិច្ច សហការ ល្អ ដើម្បី ដោះ ស្រាយ បញ្ហា ប្រឈម របស់ ពលរដ្ឋ ឱ្យ បាន ត្រឹមត្រូវ និង យុត្តិធម៌។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #ElectionKh2022
គណបក្ស ឆន្ទៈ ខ្មែរ ប្រកាស ថា ដំណើរ ការ រៀបចំ ការ បោះ ឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែមិថុនា គឺ មាន ភាព មិន ប្រក្រតី ជា ច្រើន រួម មាន ការ បំភិតបំភ័យ និង ការ ទិញ ទឹក ចិត្ត តាម គ្រប់ រូបភាព ជា ហេតុ នាំ ឲ្យ ប្រជាពលរដ្ឋ ម្ចាស់ ឆ្នោត មួយ ចំនួន ពុំ អាច បោះ ឆ្នោត ដោយ សតិ សម្បជញ្ញៈ របស់ ខ្លួន បាន។

អានអត្ថបទពិស្តារសូមចុចអាននៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election2022
សមត្ថកិច្ចចាប់​ខ្លួន​សមាជិក​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន នៅ​ខេត្ត​បាត់ដំបង​បន្ទាប់​ពី​យុវជន​រូប​នេះ​ថត​វីដេអូ​​​មេភូមិ​នៃ​គណបក្ស​កាន់​អំណាច​ដាក់​តុ​ក្បែរ​ការិយាល័យ​បោះឆ្នោត​កត់​ឈ្មោះ​ពលរដ្ឋ​ទៅ​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃទី​៥ មិថុនា។
អាន​ព័ត៌មាន​ពិស្ដារ...
#CLP #Cambodia #RFAKhmer #ElectionKh2022 #Politicskh
មន្ត្រី ជាន់ ខ្ពស់ គ.ជ.ប អះអាង ថា គ.ជ.ប គ្មាន សមត្ថកិច្ច ស៊ើប អង្កេត ពី ទំនាក់ទំនង រវាង លោក អៀ ចាន់ណា និង គណបក្សភ្លើងទៀន នោះ ទេ។ ការ លើកឡើង បែប នេះ ក្រោយ ពេល សារព័ត៌មាន មួយ ចំនួន ចុះ ផ្សាយ ថា គ.ជ.ប ស៊ើបអង្កេត ពី ទំនាក់ទំនង រវាង គណបក្ស ភ្លើងទៀន និង លោក អៀចាន់ណា។ ចំណែក អនុ ប្រធាន គណបក្ស ភ្លើងទៀន អះអាង ថា មក ដល់ ពេល នេះ គ្មាន ស្ថាប័ន ណា មួយ ផ្ដល់ ដំណឹង មក គណបក្ស ពី ការ ស៊ើបអង្កេត រឿង នេះ នោះ ទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politice #ElectionKh2022 #NEC
មេឃុំ​ក្រយា​ជាប់ឆ្នោត​មកពី​គណបក្ស​ភ្លើងទៀន ខេត្ត​កំពង់ធំ លោក យ៉ាប់ យូត បង្ហាញ​បទពិសោធន៍​ជាប់ឆ្នោត​ជា​មេឃុំ ៣​អាណត្តិ​ជាប់​គ្នា កូតា​ពី​គណបក្សប្រឆាំង​។ មេឃុំ​រូប​នេះ ចាត់ទុក​ភាព​ស្មោះត្រង់ គោរព​ស្រឡាញ់​ពលរដ្ឋ​ដោយ​ស្មើភាព​គ្នា មិន​រើស​អើ គឺជា​គន្លឹះ​សំខាន់ ធ្វើ​ឱ្យ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង​គណបក្ស​កាន់អំណាច។
អាន​ព័ត៌មាន​ពិស្ដារ...
#CLP #Cambodia #PoliticsKH #ElectionKh2022#RFAKhmer
តុលាការ​ខេត្ត​បាត់ដំបង នៅតែ​បន្ត​ចោទប្រកាន់​និង​សាកសួរ​សកម្មជន​បក្ស​ភ្លើងទៀន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ថត​វីដេអូ​មន្ត្រី​បក្ស​កាន់អំណាច​ដែល​អង្គុយ​កត់​ឈ្មោះ​ពលរដ្ឋ​នៅក្នុង​ថ្ងៃ​បោះឆ្នោត ទោះបី​ដើម​ចោទ បាន​ដក​ពាក្យបណ្ដឹង​វិញ​ក៏ដោយ​។ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ភ្លើងទៀន ចាត់ទុកថា​នីតិវិធី​របស់​តុលាការ​ក្នុង​ករណី​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ជាជាង​បណ្ដឹង​ឯកជន។
ព័ត៌មានពិស្ដារ...
#CLP #Cambodia #PoliticsKH #ElectionKh2022 #RFAKhmer
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លើកឡើង​ថា អត្រា​អ្នក​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ភ្លើងទៀន ជាង ២០% ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ កន្លង​មក​ថ្មីៗ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ព្រលឹង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​រស់​ឡើងវិញ ក្រោយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ កាលពី​ចុង​ឆ្នាំ​២០១៧។
ស្ដាប់ និងទស្សនា​បទសម្ភាសន៍ពេញ
#SamRainsy #Cambodia #PoliticsKh #ElectionKh2022 #CLP #RFAKhmer
គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ពី​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ចំនួន ៤​ពាន់​លាន​រៀល ឬ​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក ដោយ​ចោទ​ប្រកាន់​ពី​បទ​បំភ្លៃ​ការ​ពិត​ជុំវិញ​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ។ https://
អាន​ព័ត៌មាន​ពិស្ដារ...
#Sonchhay #CLP #Cambodia #politicskh #Electionkh2022 #បោះឆ្នោត២០២២
#ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត ចូលរួម ឆ្លើយសំណួរ ខាងក្រោមនេះ៖
តើប្រិយមិត្ត យល់ឃើញ យ៉ាងណា ចំពោះ ភាពមិនប្រក្រតី នានា ជុំវិញ ដំណើរការ នៃ ការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅនេះ?
---
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
---
#RFAKhmer #RFANewsTrivia #Cambodia #HunSen #electionkh2022
មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​ជំរុញ​ទៅ​គ.ជ.ប គួរ​មាន​ការ​ជជែក​គ្នា​ជាមួយ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ឡើង​វិញ ជាជាង​ការ​ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ទៅ​តុលាការ​។ ទោះ​យ៉ាងណា អ្នកនាំពាក្យ​បក្ស​កាន់អំណាច ជា​ភាគី​មួយ​ដែល​ប្ដឹង​លោក សុន ឆ័យ លើកឡើង​ថា បើ​លោក សុន ឆ័យ សុំ​ទោស សំណុំ​រឿង​នេះ​អាច​នឹង​មាន​ការប្រែប្រួល។
ព័ត៌មាន​ពិស្ដារ...
#CLP #Sonchhay #Politicskh #electionkh2022 #RFAKhmer
អ​តី​ត​មន្ត្រី​ជាន់ខ្ពស់​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ រួម​ទាំង​​អ្នកឃ្លាំមើល​​ការ​បោះឆ្នោត​​ផង ថា​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​​កន្លង​ទៅ​នេះ គឺ​​រក​​ពិន្ទុ​​ដាក់​​គ្មាន ព្រោះ​​ពួកគាត់​​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នោះ ធ្វើ​​ឲ្យ​​តែ​​ល្អ​មើល ដើម្បី​​គ្រាន់​តែ​​បង្គ្រប់កិច្ច ដោយ​​មិន​​គោរព​​តាម​​គោលការណ៍​​ប្រជាធិបតេយ្យ​ពិតប្រាកដ នៃ​​ការ​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​នោះ​ឡើយ​។​

​តើ​​កត្តា​អ្វីខ្លះ ដែល​​នាំ​​ឲ្យ​​ការ​បោះឆ្នោត ខ្វះ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​?
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #បោះឆ្នោត២០២២ #Cambodia #HRW #Anfrel #Politicskh #RFAKhmer
មន្ត្រីជាន់ខ្ពស់​គ.ជ.ប​ស្នើ​ទៅ​គណបក្ស​នយោបាយ និង​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់​រង់ចាំ​ទទួលយក​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នា​ថ្ងៃទី​២៦ ខែ​មិថុនា នេះ​។ ការប្រកាស​នេះ ខណៈ​បក្ស​កាន់អំណាច​ទទួល​លទ្ធផល​ដាច់​គេ​ក្នុង​ការ​បោះឆ្នោត​នេះ។ មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ថា អាច​នឹង​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ ក្នុង​ការ​បំពេញ​ការងារ​បេក្ខជន​ឈ្នះ​ឆ្នោត​ទាំងនោះ។
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #បោះឆ្នោត២០២២ #Cambodia #Politicskh #RFAKhmer
គណៈកម្មាធិការ ជាតិ រៀបចំ ការ បោះឆ្នោត (គ.ជ.ប) នៅ ថ្ងៃ ទី ២៦ ខែមិថុនា បាន ប្រកាស ជា ផ្លូវការ នូវ លទ្ធផល នៃ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី ៥ កាល ពី ថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២២។ លទ្ធផល ផ្លូវ ការ បង្ហាញ ថា គណ បក្ស ប្រជាជន កម្ពុជា ឈ្នះ គណបក្ស ភ្លើងទៀន។
សូមលោកអ្នកនាងរង់ចាំស្តាប់សេចក្តីរាយការណ៍រឿងនេះនៅក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ...!

អានព័ត៌មានពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #elections #ElectionKh2022
ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​ដែល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គ​.​ជ​.​ប និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​មួយ​ចំនួន​ថា ការ​បោះឆ្នោត​នេះ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។

គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​បន្ទាប់ពី​បក្ស​កាន់អំណាច គឺ​បក្ស​ភ្លើងទៀន រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ បក្ស​កាន់អំណាច​ដែល​សកម្មជន​ខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​អ្នក​ខ្លះទៀត​ជាប់​បណ្ដឹង​ទៀត​ផង ទោះ​ក្រោយ​ការបោះឆ្នោត​រួចហើយ​ក៏ដោយ។

តើ​ការណ៍​ដែល​អាជ្ញាធរ​បក្ស​កាន់អំណាច​គំរាមកំហែង​លើ​បក្ស​ភ្លើងទៀន​បន្តបន្ទាប់​បែបនេះ​នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ?
ព័ត៌មាន​ពិស្ដារ...
#Electionkh2022 #Cambodia #RFAKhmer
គណបក្ស នយោ បាយ មួយ ចំនួន គ្រោង ដាក់ លិខិត រួម គ្នា ដើម្បី ទាមទារ ឱ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើ ការ កែលម្អ ចំណុច ខ្វះខាត របស់ គណៈកម្មា ធិការ ជាតិរៀបចំ ការ បោះ ឆ្នោត (គ.ជ.ប) មុន ការ បោះ ឆ្នោត តំណាង រាស្រ្ត អាណត្តិទី៧ ដើម្បី ធានា ការ ប្រកួត ប្រជែង ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ ព្រម ទាំង បញ្ចៀស ការ រិះ គន់ និង ការ ដាក់ សម្ពាធ នា នា ពី សហគមន៍ អន្តរ ជាតិ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖👉 https://bit.ly/3I9uIBB

#RFAKhmer #politics #ElectionKh2022 #NEC