វិទ្យុអាស៊ីសេរី/ RFA Khmer
13.7K subscribers
3.75K photos
1.59K videos
86 files
7.5K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់លោក គា វិសាល នៅថ្ងៃទី១០ ខែមិថុនា
---
តុលាការកំពូល នៅថ្ងៃទី៣១ ខែឧសភា បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ដែលប្ដឹងមិនសុខចិត្ត ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី០៥ ខែឧសភា។ ប្រពន្ធរបស់លោក គា វិសាល គឺអ្នកស្រី ញ៉ែ សុខឿន ស្នើទៅតុលាការកំពូល រកយុត្តិធម៌ និងដោះលែងប្ដីឱ្យបាននៅក្រៅឃុំ ដោយថា ប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់ឡើយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KeaVisal #ChoungChouNgy #NationPowerParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៤

១. បក្សប្រឆាំងចាត់ទុក សាលដីកាតុលាការកំពូល សម្រេចឲ្យ លោក ថាច់ សេដ្ឋា បន្តជាប់ពន្ធនាគារថា ជារឿងអយុត្តិធម៌
២. សង្គមស៊ីវិលគាំទ្រសំណើអង់គ្លេសស្នើ លោក ហ៊ុន សែន បើកលំហសេរីភាពសង្គមស៊ីវិលនិងនយោបាយ
៣. រដ្ឋបាលរាជធានីភ្នំពេញដាក់បំរាមមិនឱ្យសមាគមខ្មែរក្រោម និយាយប៉ះពាល់ដល់ក្នុងពិធីរំឭកខួបបាត់បង់ទឹកដី
៤. ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាថា តើមានអ្វីនៅពីក្រោយដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅកម្ពុជា ពេលនេះ ? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #UK #USA #HunSen #HunManet #ThachSetha #ChoungChouNgy #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH #FreedomOfExpression #CivilSociety #France #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay #LloydAustin #IndoPacific #FunanCanal #GeopoliticalTensions #RFACallinShow #CallinShow
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/6kj6KmebAI0
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចន្ធី ចេញ​លិខិត​សុំទោស​លោក ហ៊ុន ម៉ាណែត
---
ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី បាន​សម្រេច​ចេញ​លិខិត​សម្ដែង​ការ​សោកស្តាយ​ពី​ពន្ធនាគារ​ឲ្យ​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី អភ័យ​ទោស​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ភរិយា​លោក ស៊ុន ចន្ធី ចោទ​ចៅក្រម​សាលាឧទ្ធរណ៍​ថា រំលោភសិទ្ធិ​ប្ដី​ដោយ​ពុំ​នាំ​ប្ដី​មក​តុលាការ
---
ភរិយា​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន ចោទ​សាលាឧទ្ធរណ៍​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិ​ប្ដី​អ្នកស្រី ដោយសារ​ពុំបាន​នាំ​ប្ដី​មក​ពី​ពន្ធនាគារ​ម​៤ ក្នុង​ខេត្ត​ពោធិសាត់​ដើម្បី​ចូល​សវនាការ នៅ​រសៀល​ថ្ងៃទី​១១ មិថុនា នេះ។

អ្នកស្រី យាន ស្រីយ៉ាន ថ្លែង​ថា ចៅក្រម​ជំនុំជម្រះ​បាន​ជូនដំណឹង​ថា នឹង​នាំ​លោក ស៊ុន ចន្ធី មក​តុលាការ​នៅ​រសៀល​នេះ ប៉ុន្តែ បែរជា​ពុំ​ឃើញ​មាន​វត្តមាន​ប្ដី​លោកស្រី​ទៅវិញ។

ចំណែក មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ស៊ុន ចន្ធី គឺ​លោក ជូង ជូងី ថ្លែង​នៅ​ខាងក្រៅ​របង​តុលាការ​ថា លោក​ពុំ​ចូល​សវនាការ​ទេ ដោយសារ​គ្មាន​វត្តមាន​កូនក្ដី​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4cfa8NX
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP #ArbitraryArrests #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
សំឡេងបែកធ្លាយ៖ «បំផ្លាញកម្លាំងពួកប្រឆាំង ងើបមួយវាយមួយ ... ទាញបន្តទៀតតាមវិធីយកលលកទៅទាក់លលក»
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #CPP #RulingParty #OppositionParties #Activists #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បក្ស​កម្លាំង​ជាតិធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ជា​លើក​ទី​២
---
ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ រួម​ជាមួយ​គ្រួសារ​អ្នក​ជាប់​ឃុំ​ប្រមាណ​៣០០​នាក់​មក​ពី​បណ្តា​ខេត្ត​នានា​ដូច​ជា​ខេត្ត​កណ្តាល កំពង់​ចាម កំពង់ធំ សៀមរាប និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ទីស្នាក់ការ​បក្ស​ប្រចាំ​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ភូមិ​បឹង​សាឡាង ខណ្ឌ ឬស្សីកែវ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​អ្នក​ទោស​នយោបាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចន្ធី ចេញ​លិខិត​សុំទោស​លោក ហ៊ុន ម៉ាណែត «​ជា​ការ​ពិត​» តែ «​មិន​មែន​ជំហរ​​គណបក្ស​កម្លាំង​ជាតិ​»
---
ប្រពន្ធ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី គឺ​អ្នកស្រី យាន ស្រីយ៉ាន អះអាង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ថា លិខិត​សរសេរ​ចេញ​ពី​ពន្ធនាគារ​សុំទោស​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាល​ពី​ពេល​ថ្មី​ៗ​នេះ ជា​លិខិត​ពិត​របស់​លោក ស៊ុន ចន្ធី ប៉ុន្តែ​អ្នកស្រី​ថា ប្ដី​អ្នកស្រី​មិន​បាន​បញ្ជាក់​លម្អិត​ជុំវិញ​លិខិត​នោះ​ទេ​។ ចំណែក​ទីប្រឹក្សា​បក្ស​កម្លាំង​ជាតិ​វិញ​បញ្ជាក់​ថា លិខិត​នោះ មិន​ឆ្លុះ​បញ្ចាំង​ជំហរ​គណបក្ស​នេះ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចស្នើសុំនៅក្រៅឃុំរបស់មេ​បក្ស​កម្លាំងជាតិ​ នៅថ្ងៃទី២៩ ខែកក្កដា
---
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចពាក់ព័ន្ធការស្នើសុំនៅក្រៅឃុំរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅថ្ងៃទី២៩ ខែកក្កដា។ មេធាវីការពារក្ដីរំពឹងថា តុលាការជាន់ខ្ពស់សម្រេចដោះលែងសកម្មជនទាំងនោះ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នឱ្យបានត្រឹមត្រូវតាមច្បាប់ និងប្រកបដោយយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលថា បើសិនតុលាការបន្តឃុំខ្លួនលោក ស៊ុន ចន្ធី រួមទាំងសកម្មជនផ្សេងទៀត នឹងប៉ះពាល់លំហសេរីភាពផ្នែកនយោបាយនៅកម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChoungChouNgy #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP #OppositionParties #ArbitraryArrests #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ កំពុងជាប់​ឃុំ សុំ​អន្តរាគមន៍​ពីស្ថានទូតអាមេរិកឱ្យដោះលែង​ប្តី​
---
ក្រុម​គ្រួសារ​មន្ត្រី​គណបក្សប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ស្នើ​សុំ​ជួប​មន្ត្រី​ទូត​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ពី​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​នយោបាយ​ និងសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​ប្រពន្ធ​​របស់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំងរំពឹង​ថា សហរដ្ឋអាមេរិកនឹងជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ឱ្យដោះលែង​សមាជិក​គ្រួសារ និង​សកម្មជន​ផ្សេង​ទៀត ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ក្រោម​ហេតុផល​នយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #PoliticsKH #HumanRights #ArbitraryArrests #PoliticalPrisoners #WomanFriday #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គ្រួសារស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើលោក ថាច់ សេដ្ឋា ខណៈ​ជំងឺបេះដូង​លោក​មាន​សភាព​ធ្ងន់ធ្ងរ
---
ចៅក្រម​នៃ​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី៩ សីហា លើ​បទ​ចោទ​ញុះញង់​ ដែល​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក ៣ឆ្នាំ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ថ្លែង​ក្រោយ​សវនាការ​នៅ​ថ្ងៃទី៣១ កក្កដា ថា លោក ថាច់ សេដ្ឋា បដិសេធ​ការ​ចោទ​ប្រកាន់​ដោយ​លោក​អះអាង​ថា លោក​គ្រាន់​តែ​ថ្លែង​នូវ​ការ​ពិត​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ទាក់ទង​នឹង​វិវត្ត​នយោបាយ​នៅ​កម្ពុជា ហើយ​លោក​គ្មាន​ចេតនា​ញុះញង់​រើសអើង​ បង្ក​ចលាចល​នៅ​ក្នុង​សង្គម ​ដូច​ការ​ចោទ​ប្រកាន់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #ChoungChouNgy #SonChumChuon #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH