វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ទំនប់វារីអគ្គិសនីរបស់ឧកញ៉ា លី យ៉ុងផាត់ ខេត្តកោះកុង-ពោធិ៍សាត់ ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស
---
អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើ​វិស័យ​ធនធាន​ធម្មជាតិ បារម្ភ​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេ​ទឹង របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ពោធិ៍សាត់ ថា​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស និង​ប៉ះពាល់​ដល់​សង្គម​ថែម​ទៀត។ កាល​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ (Steung Meteuk Hydropower Co.,Ltd, ) ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី និង​មាន​ការ​កាប់​ឈើ​ចេញ​ពី​តំបន់​ការពារ​ភ្នំសំកុស​ខេត្ត​ពោធិ៍សាត់។
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/environment/the-hydro-dam-project-of-tycoon-ly-yong-phat-in-koh-kong-pursat-provinces-that-affect-forest-in-phnom-samkos-wildlife-sanctuary-07152024055737.html
---
#RFAKhmer #Cambodia #Environment #HunManet #HunSen #EangSophalleth #LyYongPhat #StungMeteukHydropower #PhnomSamkosWildlifeSanctuary #KohKong #Pursat #MithonaPhouthorng #KhoyRida #Hydropower #Dam
Media is too big
VIEW IN TELEGRAM
គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ លី យ៉ុងផាត់ បង្ក​ក្តី​បារម្ភ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ
---
អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ពោធិ៍សាត់ ថា​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស និង​ប៉ះពាល់​បរិស្ថាន​ថែម​ទៀត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូ​ផៅវ័រ (Stung Meteuk Hydropower Co.) ចាប់ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី និង​កាប់​ឈើ​ចេញ​ពី​តំបន់​ការពារ​ភ្នំ​សំកុស ខេត្ត​ពោធិ៍សាត់។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Environment #HunManet #HunSen #EangSophalleth #LyYongPhat #StungMeteukHydropower #PhnomSamkosWildlifeSanctuary #KohKong #Pursat #MithonaPhouthorng #KhoyRida #Hydropower #Dam
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រូបភាព​ពី​ដ្រូន បង្ហាញ​ពី​ការ​កាប់​ឈើ​នៅ​តំបន់​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ លី យ៉ុងផាត់
---
រូបភាព​ថត​បាន​ពី​ដ្រូន (Drone) កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​​សម្អាត និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អនុវត្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក​របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់។ អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ខ្លាច​គម្រោង​នេះ​បង្ក​ឱ្យ​មាន​ការ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស និង​ប៉ះពាល់​បរិស្ថាន​ថែម​ទៀត៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/80r8M
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Environment #HunManet #HunSen #MoE #EangSophalleth #MME #KeoRottanak #LyYongPhat #StungMeteukHydropower #PhnomSamkosWildlifeSanctuary #KohKong #Pursat #MithonaPhouthorng #KhoyRida #Hydropower #Dam #Reels #Short
---
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅក្បែរតំបន់អន្ទង់អាំងស្នើរដ្ឋាភិបាលឈប់បង្ខំពួកគាត់ឱ្យរុះរើផ្ទះទៅកន្លែងផ្សេង
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់​បៃតង​សម្រាប់​ការពារ​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្ចាស់​ផ្ទះ​លំហែ​ភ្នំ​១៥០០​ស្នើ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី ព្រោះ​ខ្លួន​បាន​ទិញ​ពី​មេ​ទាហាន
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់ការពារ​បៃតង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
រដ្ឋសភាបដិសេធមិនទទួលញត្តិពីក្រុមពលរដ្ឋរងគ្រោះពីជម្លោះដីធ្លីនៅក្បែរតំបន់អន្ទង់អាំង
---
រដ្ឋសភា​ កាលពី​ថ្ងៃទី២២ ខែតុលា បដិសេធ​មិន​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ដោយ​លើកហេតុ​ផល​ថា ខ្វះ​ឯកសារ​ពាក់ព័ន្ធ បើ​ទោះ​បី​ជា​ពួកគាត់ ខំ​ធ្វើ​ដំណើរ​ពី​ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​យ៉ាង​ណា​ក្ដី​។ ពួកគាត់​មាន​បំណង​សុំ​ឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត និង​តុលាការ​ខេត្ត​ពោធិ៍សាត់ បញ្ឈប់​ការ​គំរាម​ដេញ​ពួក​គាត់​ចេញ​ពី​ដី​ធ្លី និង​ផ្ទះ​សម្បែង និង​ចោទ​ប្រកាន់​ពួក​គាត់​ថា​រំលោភ​ដី​រដ្ឋ។ ពលរដ្ឋ​ទាំង​នេះ​បញ្ជាក់​ថា ពួកគាត់​ជា​ពលរដ្ឋ​២៤​គ្រួសារ រស់​នៅ​ត្រង់​ចំណុច​បញ្ចប់​នៃ​ផ្លូវ​អន្ទង់​អាំង មិន​មែន​ស្ថិត​ក្នុង​តំបន់​អន្ទង់​អាំង​ឡើយ ហើយ​សុទ្ធ​តែ​មាន​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ពួកគាត់​បាន​សាងសង់​ផ្ទះ​នៅ និង​រមណីយដ្ឋាន​បម្រើ​ដល់​ភ្ញៀវ​អ្នក​ទេសចរ​អស់​រាប់​ឆ្នាំ​មក​ហើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #ForcedEvictions