វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួសធ្ងន់ គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន នៅ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​មក​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ​។ សមត្ថកិច្ច​ក្រុងភ្នំពេញ​ប្រាប់​ឱ្យ​ជនរងគ្រោះ​អត់ធ្មត់​បន្តិច ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណីនេះ។ អានព័ត៌មានពេ​​ញ

Join RFA Khmer

#RFAKhmer #CNRP #Violent #Beaten
សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ឱ្យ​ដឹង​ថា មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ បាន​សន្យា​នឹង​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត និង​ចេញ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ឆាប់ៗ​ខាងមុខនេះ​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា របាយការណ៍​នៃ​លទ្ធផល​ស៊ើបអង្កេត​នោះ​ត្រូវ​ផ្អែកលើ​នីតិវិធី​ដោយ​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។
អាន​ព័ត៌មាន​ពិស្ដារ...
#Mobkilling #Violent #Cambodia #RFAKhmer #វិទ្យុអាស៊ីសេរី
ពលរដ្ឋ​​​រិះគន់​​​អាជ្ញាធរ​​​នៅ​​​ខេត្ត​​កណ្ដាល​ថា មិន​​ចាត់​វិធានការ​​លើ​​ជនជាតិ​#វៀតណាម ដែល​​​បាន​​ព្រួត​គ្នា​​ចំនួន​ ៥​នាក់ ​វាយ​ពលរដ្ឋ​ខ្មែរ​​ម្នាក់​​ឲ្យ​​របួស​ធ្ងន់ កាល​ពី​​ព្រឹក​​ថ្ងៃទី​១៨​ មិថុនា​។ សាច់ញាតិ និង​ពលរដ្ឋ​អ្នក​ឃើញ​​ហេតុការណ៍​​ថា ជា​​អំពើ​​សាហាវ​​របស់​​ជនបរទេស ដែល​​មក​​រស់នៅ​​លើ​ទឹក​ដី​​ខ្មែរ​ហើយ ព្រួត​​វាយ​​ម្ចាស់​​ស្រុក​​ដោយ​​មិន​​ខ្លាច​ញញើត​​ច្បាប់​។
ព័ត៌មាន​ពិស្ដារ...
#violent #Cambodia #Vietnam #RFAKhmer
https://youtu.be/pOvcVrvR1lM
យុវជន​បក្ស​ភ្លើងទៀនពីររូប ដាក់​ពាក្យ​បណ្តឹង​នៅតាមប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​រៀងៗ ខ្លួន បន្ទាប់ពី​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់ និង​ព្រួត​គ្នា​ដេញ​វាយ​នឹង​ដំបង​ដែក​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​ ៨ ខែ​មេសា ។ ជនរងគ្រោះ​ចាត់ទុក​ករណី​ហិង្សា​នេះ​ ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខនេះ​ ។
---
#RFAKhmer #Cambodia #News #Politics #CandleLightParty #Violent #ThornChantha #KeatSochan
តើ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​មេដឹកនាំ​របប​ឯកបក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ត្រូវ​ផ្អាក​ដំណើរ​រហូត​ដល់ ៦​ខែ​ឬ​យ៉ាងណា បន្ទាប់​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​របស់​ ក្រុមហ៊ុន​Meta បាន​អំពាវនាវ​ចាត់វិធានការ​លើ​មេដឹកនាំ​ដែល​តែងតែ​ប្រើ​វោហារស័ព្ទហិង្សា​និយម លើ​ហ្វេសបុក​ជា​រឿយៗ​បែប​នេះ? វិធានការ​នេះ​ធ្វើ​ឡើង ដោយសារ​លោក ហ៊ុន សែន តែង​តែ​បង្ហោះ​វីដេអូ​លើ​ហ្វេសប៊ុក ដែល​បាន​បំពាន​ច្បាប់​របស់​​ក្រុមហ៊ុន​ Meta ទាក់ទង​នឹង​ការ​គំរាម​កំហែង​ដោយ​ហិង្សា។
តើ​ហ្វេសប៊ុក​របស់​មេដឹកនាំ​ហិង្សា​និយម ដែល​មាន​អ្នក​តាមដាន​ជាង ១០​លាន (១៤​លាន) នាក់​រូប​នេះ នឹង​ត្រូវ​ផ្អាក​ដំណើរការ​ដែរ​ឬទេ ទើប​លោក​ប្រកាស​ប្ដូរ​ទៅ​​ប្រើ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) និង​តិកតុក (Tiktok) ជំនួស​វិញ​បែប​នេះ? សូម​រង់ចាំ​តាមដាន​សេចក្ដី​រាយការណ៍​លម្អិត​របស់​វិទ្យុ​អាស៊ីសេរី​នា​រាត្រី​នេះ....​សូម​អរគុណ!

#RFAKhmer #Cambodia #HunSen #FacebookPage #violent #instagram #TELEGRAM #Tiktok #ElectionKH2023 #MetaFacebook
ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​យុទ្ធនាការ​គូស​សន្លឹក​ឆ្នោត​ចោល​ ​និង​​រំលឹក​ខួប​៧ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​ ​កែម ឡី​

​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ នឹង​ធ្វើ​យុទ្ធនាការ​គូស​សន្លឹក​ឆ្នោត​ចោល​ ​និង​ពិធី​រំលឹក​ខួប​៧ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម ឡី​ ​នៅ​ទីក្រុង​ឡូវែល​រដ្ឋ​ ​(Massachusetts)​ នៅ​ថ្ងៃ​អាទិត្យ​ទី​៩កក្កដា​ខាង​មុខ​នេះ។

​​សូម​អស់​លោក​អ្នក​នាង​កញ្ញា​ទាំង​អស់​ស្តាប់​និង​ទស្សនា​​បទ​សម្ភាសន៍​ផ្ទាល់​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​ប៉ែន សុផល​ ​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​​​រដ្ឋ  Massachusetts អំពី​បញ្ហា​នេះ៖ https://fb.watch/ltuSxUEVps/​​
​​
#RFAKhmer #Cambodia #ElectionKH2023 #violent #PoliticsKH #NEC #Kemley

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ក្រុម​ប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យ​ខ្លឹមសារ​អនឡាន​របស់​ក្រុមហ៊ុន Meta​ ​សម្រេច​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដាក់​បម្រាម​ផ្អាក​មិន​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ប្រើ​ប្រាស់​ទំព័រ​ហ្វេស​ប៊ុក (Facebook) និង​អ៊ីន​ស្តាក្រាម (Instagram) ផ្លូវ​ការ​របស់​លោក​រយៈ​ពេល​ ​៦ខែ។​ ការ​សម្រេច​នេះ​​ធ្វើ​ឡើងក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ការ​បង្ហោះ​សារ​ញុះញង់​បង្កប់​ដោយ​អំពើ​ហិង្សា​នយោបាយ​របស់​លោក​ ​ហ៊ុន សែន​ ​កាល​ពីពេល​កន្លង​ទៅ។​
 
​សូម​ទស្សនា​និង​ស្តាប់​សេច​ក្តី​រាយការណ៍​ព័ត៌មាន​នេះ​ដោយ​ផ្ទាល់​រវាង​លោក​ ​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​មាន ឫទ្ធិ៖ https://fb.watch/ltwozHhhze/

#RFAKhmer #Cambodia #HunSen #Facebook #Meta #ElectionKH2023
#violent #PoliticsKH
តើ​លោក​ ហ៊ុន សែន​ ប្រព្រឹត្ត​ទង្វើ​រំលោភ​បំពាន​អ្វី​ខ្លះ​នៅ​មុន​ការ​បោះឆ្នោត ២០២៣? ​
 
​ក្រោយ​ពី​ដឹកនាំ​ប្រទេស​បែប​ឯក​បក្ស​ពេញ​មួយ​អាណត្តិ​ទី៦​ ​លោក​នាយករដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ពេល​នេះ​​ហាក់បី​ដូចជា​ញៀន​ញ៉ាម​ និង​បាន​រៀប​ផែនការ​ដើម្បី​បន្ត​អំណាច​ផ្ដាច់​មុខ​នេះ​ទៀត​នៅ​ក្នុង​អាណត្តិ​ទី៧។​ ​លោក​កំពុង​ធ្វើ​រឿង​ជាច្រើន​ ដែល​រំលោភ​បំពាន​ច្បាប់​ និង​គោលការណ៍​សិទ្ធិមនុស្ស​ដើម្បី​ធានា​ជ័យជម្នះ​ផ្ដាច់មុខ​សម្រាប់​ខ្លួន​លោក​ផង​ ​និង​កូន​ប្រុស​របស់​លោក​ផង។​ ​​តើ​លោក​ ​ហ៊ុន សែន​ ​ប្រព្រឹត្ត​ទង្វើ​រំលោភ​បំពាន​អ្វី​ខ្លះ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ?​
 
​សូម​លោក​អ្នកនាង​ស្ដាប់​ និង​ទស្សនា​ការ​បក​ស្រាយ​ដោយ​ផ្ទាល់​​​រវាង​លោក​ ​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​ដូច​តទៅ៖​ https://fb.watch/ltwZqru2ZO/

#RFAKhmer #Cambodia #HunSen#ElectionKH2023
#violent #PoliticsKH #NEC #hunmanet
អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា កូនប្រុស​ពៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី មាន​ចរិត​ហិង្សា​​ដូច​ឪពុក​របស់​ខ្លួន។ ប្រតិកម្ម​បែប​នេះ ក្រោយ​ពេល​សមាជិក​វ័យ​ក្មេង​គណបក្ស​កាន់អំណាច​រូប​នេះ​ព្រមាន​​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ លើ​អ្នក​តវ៉ា និង​ប្រកាស ការពារ​សន្តិភាព​បើ​ទោះ​ជា​ត្រូវ​លះបង់​ក្នុង​​តម្លៃ​ណា​ក៏​ដោយ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunMany #HunSen #PoliticsKH #ElectionKH2023 #violent
Media is too big
VIEW IN TELEGRAM
លោក ហ៊ីង ប៊ុនហៀង ប្រើ​សម្ដី​អសុរោះ​វាយប្រហារ​​អ្នក​មាន​មតិផ្ទុយ «ដើម្បី​ផ្គាប់​ចិត្ត​» ចៅហ្វាយ​នាយ
---
​​មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​​មេបញ្ជាការ​កង​អង្គរក្ស​ លោក ហ៊ុន សែន គឺ​ លោក ហ៊ីង ប៊ុនហៀង ​ដែល​​វាយ​ប្រហារ​មក​លើ​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​​ថា ​ជា​ការ​​ផ្គាប់​ចិត្ត​​គ្រួសារ​លោក ហ៊ុន សែន ដើម្បី​​​រក្សា​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត។ ប្រតិកម្ម​នេះ ​ធ្វើ​ឡើង​​បន្ទាប់​ពី​ លោក ហ៊ីង ប៊ុន​ហៀង បាន​​ចាត់ទុក​ក្រុម​បក្ស​ប្រឆាំង​​ជា​ក្រុម​ជ្រុល​និយម​និង​អគតិ ដែល​មើល​មិន​ឃើញ​​​អំពើ​ល្អ​​កង​អង្គរក្ស​របស់​លោក​។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/opposition-say-pm-bodyguard-chief-used-abusive-language-to-attack-dissidents-to-please-his-boss-09072023030837.html
---
#RFAKhmer #PoliticsKH #HunManet #HunSen #HingBunHeang #Bodyguard #BHQCambodia #Violent


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តើអ្នកណា «ដឹកនាំរឿងហិង្សានយោបាយ» នៅកម្ពុជា?
---
រយៈពេលប្រមាណ ៥ ឆ្នាំចុងក្រោយនេះ អំពើហិង្សាទៅលើសកម្មជននយោបាយគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល បានកើតមានឥតឈប់ឈរ។ ជនរងគ្រោះ និងក្រុមគ្រួសារតែងតែដង្ហោយរកយុត្តិធម៌ ប៉ុន្តែអាជ្ញាធរដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះនោះ មិនដែលបាននាំខ្លួនជនប្រព្រឹត្ត និងអ្នកពាក់ព័ន្ធយកមកដាក់ទោសតាមផ្លូវច្បាប់នោះទេ។ តើមានអ្វីនៅពីក្រោយអំពើហិង្សាទាំងនេះ?
អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/ingos-said-hun-sen-and-his-ruling-party-are-behind-political-violence-against-dissidents-and-govt-critics-10292023041850.html
---
#RFAKhmer #Cambodia #HunManet #HunSen #PhilRobertson #SokEysan #NyNak #Violent #CambodiaViolent #CLP #CandleLightParty #CNRP #RightsViolation #HumanRightsKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH