វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.03K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានដែលគេចូលអានច្រើនជាងគេក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ»។

👉 អានព័ត៌មានឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar
ក្រុមកូដករក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ និង​មន្ត្រី​ការពារសិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ ពួកគាត់​ចាត់​ទុកការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​នេះ​ថា ជា​ការ​សម្លុត​គំរាមកំហែង​បំបាក់​ស្មារតី​ក្រុមសហជីព និង​ជា​ការព្រមាន​ដល់​កូដករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញាឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #Australia #JulianHill
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​​អំពាវនាវ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)។
សហរដ្ឋ​អាមេរិក​​បាន​​លើក​ឡើង​ថា អាមេរិក​មាន​ក្តីកង្វល់​យ៉ាងខ្លាំង ដោយសារ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​នាង​បាន​វិលត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​វិញ។ សហរដ្ឋអាមេរិក​ក៏​បាន​រំលឹក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី មេធាវីអន្តរជាតិ ដែលជា​ពលរដ្ឋខ្មែរ​សញ្ជាតិ​អាមេរិកាំង​ផងដែរ។

ជុំវិញរឿង​នេះសូមលោកអ្នកនាង​រង់ចាំ​ទស្សនា​សេចក្តីរាយការណ៍​ពិស្តារ​នៅក្នុង​ការ​ផ្សាយ​របស់​វិទ្យុអាស៊ីសេរី​នៅ​រាត្រីនេះ...!
#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Nearly 70 Cambodian civil society organizations have called for the immediate release of a prominent labor union leader arrested three days ago for allegedly violating bail conditions from a prior arrest.

👉 Read Full Article
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #US #ThearySeng