វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.03K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
រះសង្ឃ​ ​និស្សិត​ ​យុវជន​ ​និង​ប្រជា​សហគមន៍​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​រាប់​ជិត​ ​១​ពាន់​នាក់​ ​បាន​រួមគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ ​និង​តាម​មូលដ្ឋាន​របស់​ពួកគេ​រៀងៗខ្លួន​ ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ​បញ្ឈប់​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ការពារ​ព្រៃឈើ​រ​របស់​ពលរដ្ឋ​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #PreyLangNetwork
សកម្មជន​ព្រៃឈើ ព្រះសង្ឃ សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ល្បាត​ព្រៃ​ដោយ​សេរី។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Forestry #PreyLangNetwork
សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី២៩ មីនា ស្ដីពី​ការ​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន ១០០​ករណី​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry
សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) ​រក​ឃើញ​ថា​ ​ព្រៃ​សហគមន៍​ភ្នំ​សេះ​ ​ឋិត​ក្នុង​ឃុំ​អូរ​គ្រៀ​ង​ ​ស្រុក​សំបូរ​ ​ខេត្ត​ក្រចេះ​ កំពុង​ឈាន​ទៅ​រកការ​បាត់បង់​ទាំងស្រុង​ ​ដោយ​សារ​ចលនា​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ ​ហើយ​ករណី​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​និរន្តរភាព​ព្រៃ​សហគមន៍​ ​និង​បរិស្ថាន​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #CYN
អង្គការ​​បណ្តាញ​អ្នកការពារ​​បរិស្ថា​ន​​អាស៊ី​បា​ស៊ី​ហ្វិ​ក​ ​ដែល​មាន​​មូលដ្ឋាន​​នៅ​ប្រទេស​​ ​ហ្វីលីពីន​ (​Philippine​s ) ​បាន​​ចាត់​ទុក​​ក្រុម​​អ្នកការពារ​​បរិស្ថាន​​ខ្មែរ​​ថា​ ​មាន​​ភាព​​ក្លាហាន​ ​និង​​ជា​​សាមញ្ញ​ក្រោកឈរ​​ការពារ​​ធនធាន​ធម្មជាតិ​ ​និង​​សិទ្ធិ​រស់រាន​មានជីវិត​​របស់​​ពលរដ្ឋ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #NewReport #PreyLangNetwork
ប្រជា​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួយ​ភូមិ​ប្រមេរ​ ឃុំប្រមេរ​ ស្រុក​ត្បែង​មានជ័យ ​សោកស្ដាយ​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ដើមឈើ ​ដែល​ជា​ប្រភព​ចំណូល​របស់​ពួក​គាត់​អាស្រ័យផល​តាំង​ពី​បុរាណ​កាល​មក​រួមមាន ​ការដងជ័រ​ រកឃ្មុំ ​បេះផ្លែឈើ ​បោចវល្លិ៍ ​និង​អនុផល​ព្រៃឈើ​ផ្សេងៗ​ទៀត​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Forestry #PreyPrahRuka #PreyLang
ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ជាង ៤០០នាក់ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ បាន​លើក​គ្នា​ទៅ​ឃ្លាំមើល​តំណាង​របស់​ពួក​គាត់ ៦នាក់ មក​បំភ្លឺ​នៅ​តុលាការ​ខេត្ត​នេះ​ពេញ​មួយ​ថ្ងៃ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍​មួយ​កន្លែង។ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ស្រែក​យំ នៅ​ខាង​មុខ​តុលាការ ព្រោះ​តែ​ស្ដាយ​ស្រណោះ​ព្រៃ ក្នុង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់។

អានអត្ថបទពិស្តារសូមចុចត្រង់នេះ៖

#RFAKhmer #Land #Landdispute #Kampongspue #Forestry
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ០៦ ខែ តុលា ឆ្នាំ២០២៣៖

៚ អង្គការអន្តរជាតិជំរុញឱ្យអាជ្ញាធរលុបចោលបម្រាមធ្វើដំណើរលើសកម្មជនមាតាធម្មជាតិ
៚ លោក ហ៊ុន ម៉ាណែត ជំរុញឱ្យសិស្សធ្វើកិច្ចការសង្គម ខណៈរដ្ឋាភិបាលរបស់លោករឹតត្បិតសិទ្ធិយុវជនដែលធ្វើការងារសង្គម
៚ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលគិតគូររឿងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់មនុស្សចាស់ចាប់ពី ៦០ ឆ្នាំឡើង
៚ សហគមន៍តំបន់ព្រៃឡង់ខេត្តស្ទឹងត្រែង ត្អូញត្អែរពីតម្លៃជ័រទឹកធ្លាក់ចុះខ្លាំងនៅខែវស្សា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #MotherNature #RightLivelihood #Sweden Socialactivists #YouthKH #Economy #Elderly #Forestry #PreyLang

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/nn4XnJ4ae5s