វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.85K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា រៀបចំ ពិព័រណ៍រូបថត រំឭក ខួប លើកទី៣០ឆ្នាំ នៃ បេសកកម្ម ថែរក្សា សន្តិភាព របស់ អង្គការសហប្រជាជាតិ នៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (#UNTAC)។ ពិព័រណ៍ នេះ នឹង បើកជូន សាធារណជន ដោយ សេរី ចាប់ពី ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា នៅសណ្ឋាគារ រ៉ាហ្វល ហូតែល ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រុងភ្នំពេញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Australia #UNTAC
ឆ្នាំ២០២២ នេះ គឺ ជា ខួប គម្រប់៣០ឆ្នាំ នៃ បេសកកម្ម ថែរក្សា សន្តិភាព របស់ អ៊ុនតាក់ (UNTAC)។ អាជ្ញាធរ អន្តរកាល មួយ នេះ បាន ចូលរួម ចំណែក យ៉ាង សំខាន់ ក្នុង ការ នាំមក នូវ សន្តិភាព និង លទ្ធិ ប្រជាធិបតេយ្យ ដល់ ប្រទេស កម្ពុជា បន្ទាប់ពី កម្ពុជា ស្ថិត ក្នុង ភ្នក់ភ្លើង សង្គ្រាម អស់ រយៈពេល ជាង ពីរ ទសវត្សរ៍។ កេរដំណែល សំខាន់ បំផុត មួយ របស់ អ៊ុនតាក់ គឺ រៀបចំ ការបោះឆ្នោត ថ្នាក់ ជាតិ មួយ ដែល មាន លក្ខណៈ សេរី ត្រឹមត្រូវ និង យុត្តិធម៌ កាលពី ឆ្នាំ ១៩៩៣។ ចាប់តាំងពី ពេល នោះមក កម្ពុជា មាន ការ បោះឆ្នោត ជាទៀងទាត់ ទោះជា មាន ការ ខ្វែង យោបល់ គ្នា ឬមតិ រិះគន់ អំពី ភាព ត្រឹមត្រូវ នៃ ការ បោះឆ្នោត ទាំងនោះ យ៉ាងណា ក្ដី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #UNTAC #UN #peacekeepers